វិហារព្រះម៉ែនៅវិថី Pho Hien ខេត្ត Hung Yen

(VOVWORLD) -ស្ថិតនៅវិថី Bai Say ខ័ណ្ឌ Quang Trung ទីក្រុង Hung Yen វិហារព្រះម៉ែ (ឬហៅថា Hoa Duong Linh Tu) ជាទីសក្ការៈបូជា ពិសិដ្ឋមួយកន្លែងរបស់ខេត្ត Hung Yen ដែលទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរលើទូទាំងប្រទេស។ ហើយនេះក៏ជា វិហារតែមួយគត់ដែលស្ថិតក្នុងទីប្រជុំបេតិក ភណ្ឌពិសេសនៅលើវិថី Pho Hien ដែលជាបេតិកភណ្ឌប្រវត្តិសាស្ត្រល្អស្អាតមួយ មិនត្រឹមតែអំពីទីតាំងស្ថាបត្យកម្ម និងទស្សនីយភាពប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌រូបីនិងអរូបីដ៏វិសេសវិសាលរបស់វិថីបុរាណ Pho Hien ទៀតផង។
វិហារព្រះម៉ែនៅវិថី Pho Hien ខេត្ត Hung Yen - ảnh 1 មនុស្សគ្រប់រូបចូលវិហារបួងសួងសុំសេចក្តីសុខ (រូបថតៈ កាសែត Hung Yen)

វិហារព្រះម៉ែស្ថិតនៅលើតំបន់ដីមួយមានទំហំជិត៣ពាន់ម៉ែត្រឡា ខាងមុខជាបឹង Ban nguyet (បឹងរូបពាក់កណ្តាលព្រះច័ន្ទ) ឆ្ងាយបន្តិចគឺទំនប់ទន្លេក្រហម។ ក្នុងសៀវ ភៅ “Dai Nam nhat thong tri” បានកត់ត្រាថា វិហារព្រះម៉ែបានសាងសង់ នារជ្ជកាល ស្តេច Tran Nhan Tong ឆ្នាំ ១២៧៩។  ទោះបីជាបានឆ្លងកាត់ការជុសជួលអភិរក្សជា ច្រើនលើកច្រើនសារក៏ដោយ  ប៉ុន្តែពេលមកទស្សនាវិហារព្រះម៉ែ ភ្ញៀវទេសចរនៅតែបានទស្សនាកំសាន្តភាពបុរាណ តាមរយៈដុំឥដ្ឋ ដំបូលវិហារនិងតាមរយៈពុទ្ធរូបផងដែរ។

        ក្លោងទ្វារធំរបស់វិហារត្រូវបានកសាងដោយស្ថាប័ត្យកម្មពីរជាន់និងដំបូល៨ ដែល មានទ្វារធំចំនួន១និងទ្វារតូចនៅសង្ខាង។ លើដំបូលផ្ទោងមានក្កាមួយ បន្ទះដែលបានចារិតអក្សរតាមបែបរជ្ជកាល Nguyen ថា “Thien Ha mau nghi” (មាន ន័យថា អ្នកម្តាយឈ្លាសវៃក្នុងលោក)។

        ឆ្លងក្លោងទ្វារព្រះវិហារ ភ្ញៀវហាក់ដូចជាបានឈានចូលឋានព្រះ ពុទ្ធ ដោយ ក្លិនផ្សែងធូបក្រអូប រសាត់តាមខ្យល់ ទិដ្ឋភាពស្ងាប់ស្ងាត់និងសម្លេងបក្សាបក្សីយំខ្ញៀវខ្ញារ។ នៅខាងមុខវិហារ គឺដើមឈើចំណាស់ ចោល មានម្លប់ឈើត្រឈឹងត្រឈៃ ធ្វើឲ្យវិហារ កាន់តែមានភាពស្ងប់ស្ងាត់ថែមទៀត។ មគ្គុទេសក៏ទេសចរណ៍ Nguyen Thi Lien ឧទ្ទេសនាមថា៖

        “នៅបរិវេណទីធ្លាវិហារជាការជួបជុំដ៏វិសេសវិសាលររបស់ដើមឈើចំនួន៣ នោះ គឺ ដើមពោធិជ្រៃ ដើម Sanh និងដើម Si។ ដើមឈើទាំងបីនេះមានអាយុកាល៨០០ឆ្នាំ ។ អ្នកវិទ្យាសាស្ត្របាននិយាយថា ដើម ឈើចំណាស់នៅវាលសណ្តភាគខាងជើងគឺ មានច្រើនណាស់ ប៉ុន្តែដើមឈើចំណាស់កម្រមានដូចជានៅវិហារព្រះម៉ែគឺគ្មានទីណា មានឡើយ។ ឫសរបស់ដើមឈើទាំងបីរនេះបានបង្កើតឡើងរូបហងចង្ក្រានជើងបី ដូចជា បាតដៃរបស់ព្រះម៉ែកំពុងលើកដៃទទួលកូនអញ្ជឹង”។

វិហារព្រះម៉ែនៅវិថី Pho Hien ខេត្ត Hung Yen - ảnh 2 ទិដ្ឋភាពនៅវិហារនាថ្ងៃធម្មតា (រូបថតៈ កាសែត Hung Yen)

        ឆ្លងកាត់បរិវេណទីធ្លាវិហារគឺទៅដល់កន្លែងគោរពបូជាដែលមានស្ថាប័ត្យកម្មវៀត សុទ្ធសាធ។ អ្នកស្រី Nguyen Thi Lien បានឲ្យដឹងថា៖

        “នៅកន្លែងសម្រាប់គោរពបូជារនេះ ខាងលើមានក្តាចរិតអក្សរមាសរបស់បណ្ឌិត Chu Manh Trinh ដែលបានសរសេរឡើងនាឆ្នាំ១៨៩៦។ ក្តានេះបានស្ងើចសរសើរ សោភណ្ឌភាពរបស់វិហារនិងភាពបរិសុទ្ធរបស់ព្រះម៉ែ។ នៅទីនេះក៏បានដាក់តាំង បង្ហាញគ្រេស្នែងដោយមានរូបចម្លាក់ដ៏ស្អាត”។

        បន្ទាប់មកគឺដល់កន្លែងតម្កល់រូបចម្លាក់បូជាព្រះមហេសី Duong Quy Phi ដោយទឹក មុខស្លុតបុតជាមួយរូបអ្នកបម្រើពីរនាក់គឺ Kim Thi និង Lieu Thi។ រូបទាំងអស់សុទ្ធតែ បានលាបមាស។ ភ្ញៀវទេសចរបានខ្សឹបខ្សៀវប្រាប់គ្នាថា ពេលទៅដល់វិហាព្រះម៉ែគឺ សូមក្តីស្រឡាញ់និងភាពសុខសាន្តត្រានហើយតែងតែបានដូចបំណង។ មកគោរពបូជា បួងសួងនៅវិហាព្រះម៉ែ មនុស្សគ្រប់រូបតែងតែយកមកតាមខ្លួននូវទឹកចិត្តជ្រះថ្លា ទឹក ចិត្តសុចរិត កុំលោភលន់និងអត្មានិយមឲ្យសោះ។ លោក Duong Xuan Hung ភ្ញៀវ ទេសចរ មកពីទីក្រុង Hai Phong បានចែករំលែកថា៖

        “ធ្វើដំណើឆ្លងកាត់ទីនេះជាច្រើនលើកច្រើនសារ ហើយលើកណាខ្ញុំក៏ឆ្លៀតពេល ចូលអុជធូបបួងសួងសុំព្រះម៉ែព្រទានពរសេចក្តីសុខចម្រើន។ ក្រោយពេលបានបួងសួង ខ្ញុំ ហាក់ដូចជាមានអារម្មណ៏ស្រឡះ។ វិហារព្រះម៉ែមានស្ថាប័ត្យកម្មស្អាតនិងទស្សនីយ ភាពជុំវិញវិហារក៏គួរឲ្យទាក់ទាញដែរ”។

វិហារព្រះម៉ែនៅវិថី Pho Hien ខេត្ត Hung Yen - ảnh 3ខាងមុខវិហារ (រូបថតៈ កាសែត Hung Yen) 

        ពិធីបុណ្យវិហារព្រះម៉ែនៅខេត្ត Hung Yen បានរៀបចំឡើងនាថ្ងៃទី១០ដល់ថ្ងៃទី ១៥កើតខែមាឃ បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទីមកចូលរួម បួង សួងសុំសេចក្តីសុខផងដែរ។ មិនត្រឹមតែក្នុងទិវាបុណ្យធំៗប៉ុណ្ណោះទេ ថែមទាំងថ្ងៃពេញ បរមីប្រចាំខែ ចំនួនភ្ញៀវមកវិហារអុជធូបបួងសួងសុំសេចក្តីសុខនិងទស្សនាវិហារក៏ ច្រើនកុះករផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ