វិហារស្ដេច Hung - ទីកន្លែងដែលប្រមូលផ្ដុំតម្លៃវប្បធម៌ខាងវិញ្ញាណរបស់ប្រជាជាតិ វៀតណាម

(VOVWORLD) - ក្នុងអំឡុងពេលរាប់ពាន់ឆ្នាំនៃប្រវត្តិសាស្ត្រខ្លួន ប្រជាជាតិវៀតណាមជានិច្ច កាលជឿជាក់ពីជម្រៅនៃដួងព្រលឹងថា ព្រះបិតា Lac Long Quan និងព្រះមាតា Au Co គឺជាប្រភពដើមនៃប្រជាជាតិវៀតណាម ហើយបណ្ដាស្ដេច Hung ជាស្ថាប និកនៃប្រទេសជាតិ។ 
វិហារស្ដេច Hung - ទីកន្លែងដែលប្រមូលផ្ដុំតម្លៃវប្បធម៌ខាងវិញ្ញាណរបស់ប្រជាជាតិ វៀតណាម - ảnh 1 វិហារស្ដេច Hung មើលពីខាងលើ (រូបថត៖ VOV)

  ជំនឿនោះបានបង្កើតឡើងជីវភាពខាងវប្បធម៌ស្មារតីដ៏ វិសេសវិសាលនៃប្រជាជាតិវៀតណាមទាំងមូល ដោយធ្វើសក្ដារៈបូជាបុព្វបុរសរួម តែមួយគត់។ រាល់កេរដំណែលនៅក្នុងបរិវេណកេរដំណែលវិហារស្ដេច Hung គឺ ជាសក្ខីភាពដ៏រស់រវើកនៃជំនឿដ៏ពិសេសដោយឡែកនេះ។

        បរិវេណកេរដំណែលប្រវត្តិសាស្ត្រពិសេសថ្នាក់ជាតិ វិហារស្ដេច Hung ស្ថិត នៅភូមិ Co Tich ឃុំ Hy Cuong ទីក្រុង Viet Tri ដែលជាទីធ្វើសក្ការៈបូជាបណ្ដា ស្ដេច Hung ដែលមានគុណបំណាច់ស្ថាបនាប្រទេសជាតិ។ កាលពីសម័យបុរម បុរាណ តំបន់នេះជារាជធានីនៃប្រទេស Van Lang ដែលស្ថិតនៅចន្លោះរវាងទន្លេ ទាំងពីរ។ វិហារស្ដេច Hung មានចម្ងាយ៧គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Viet Tri ភាគខាងជើងវៀតណាម និងមានចម្ងាយ៨០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ បរិវេណកេរដំណែលប្រវត្តិសាស្ត្រនេះត្រូវបានកសាងឡើងនៅលើភ្នំ Nghia Linh ចាប់តាំងពីរាជ្យកាលស្ដេច Dinh Tien Hoang (ឆ្នាំ៩៦៨ - ឆ្នាំ៩៧៩) ហើយ រហូតដល់រាជ្យកាល Hau Le នាសតវត្សទី១៥ ទើបនឹងបានជួសជុលកែលម្អដូច ទ្រង់ទ្រាយនាសព្វថ្ងៃ។ លាតសន្ធឹងលើផ្ទៃដីចំនួន៨៤៥ហិកតា ក្នុងបរិវេណវិហារ ស្ដេច Hung មានវិហារចំនួន៤ វត្ត ១ ផ្នូរ ១ និងសំណង់ស្ថាបត្យកម្មផ្សេងៗមួយ ចំនួន ដែលត្រូវបានកសាងឡើងប្រកបដោយភាពសុខដមជាមួយទេសភាពធម្ម ជាតិស្អាតអស្ចារ្យនៅទីនេះ។ ក្នុងបរិវេណវិហារនេះ នៅតែមានសាមន្ទីរស្ដេច Hung ទៀតផង។ រាល់វត្ថុតាងដែលត្រូវបានតាំងបង្ហាញនៅក្នុងសារមន្ទីរនេះ បាន ជួយអោយប្រជាជនវៀតណាមយល់ដឹងបន្ថែមអំពីដំណើរការចាប់បដិសន្ធិ កកើត និងអភិវឌ្ឍនៃប្រទេស Van Lang ក្នុងរាជ្យកាលបណ្ដាស្ដេច Hung។ លោកស្រី Nguyen Thi Mai Huong កម្មាភិបាលម្នាក់នៃបរិវេណកេរដំណែលប្រវត្តិសាស្ត្រ វិហារស្ដេច Hung បានអោយដឹងថា៖

        “នៅក្នុងបរិវេណកេរដំណែលនេះមានវិហារ Ha (វិហារខាងក្រោម) វិហារ Trung (វិហារនៅកណ្ដាល) វិហារ Thuong (វិហារខាងលើ) និង វិហារ Gieng។ វិហារ Ha Trung Thuong ជាទីធ្វើសក្ការៈបូជាស្ដេច Hung ១៨ អង្គ។ ចំណែក ឯវិហារ Gieng ជាទីធ្វើសក្ការៈបូជាព្រះរាជបុត្រី Tien Dung និង Ngoc Hoa ដែល ជាបុត្រីរបស់ស្ដេច Hung ជំនាន់ទី១៨”។

        ក្លោងទ្វារនៃវិហារស្ដេច Hung ត្រូវបានកសាងឡើងនៅលើភ្នំ Nghia Linh កាលពីឆ្នាំ១៩១៧ ដោយមានកំពស់៨ម៉ែត្រកន្លះរួមមាន២ជាន់ ហើយត្រូវបាន ឆ្លាក់រូបអ្នកចម្បាំង២នាក់នៅសង្ខាងទ្វារ។ បន្តដើរឡើងភ្នំ Nghia Linh ភ្ញៀវ ទេសចរនឹងទៅដល់វិហារ Ha (វិហារខាងក្រោម) ដែលជាទីធ្វើសក្ការៈបូជាស្ដេច Hung ទាំង១៨អង្គ។ វិហារ Ha នេះក៏ភ្ជាប់ទៅនឹងរឿងព្រេងស្ដីពីប្រភពដើមនៃ ប្រជាជាតិវៀតណាមផងដែរ។ តាមរឿងព្រេងបានដំណាលថា ព្រះមាតា Au Co ប្រសូត្របានដុំ១០០ ពងនៅតំបន់វិហារ Ha នេះ។

        វិហារ Ha ក៏ជាទីកន្លែងដែលកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ លោក ប្រធានហូជីមិញបានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងអង្គទ័ពស្រួចមុននឹងវិលត្រឡប់មកគ្រប់គ្រងរដ្ឋធានីហាណូយ។ នៅទីនេះ លោកប្រធានហូជីមិញបានផ្ដែផ្ដាំថា៖ “បណ្ដាស្ដេច Hung មានគុណបំណាច់ស្ថាបនា ប្រទេសជាតិ អញ្ចឹញពូក្មួយយើងត្រូវព្រួតដៃគ្នាការពារប្រទេសជាតិ”។

        ទៅឆ្លងវិហារ Ha គឺមកដល់វិហារ Trung (វិហារកណ្ដាល) ជាទីកន្លែងដែល ភ្ជាប់នឹងរឿងនិទានមួយក្នុងរាជ្យកាលស្ដេច Hung ជំនាន់ទី៦។ ស្ដេចទ្រង់មិនបន្តវែនរាជ្យសម្បត្តិអោយបុត្រច្បងដូចបណ្ដាស្ដេច Hung ជំនាន់មុនៗទេ ប៉ុន្តែបានបើកការប្រឡង មួយនៅវិហារ Trung ដើម្បីជ្រើសរើសអ្នកស្នងរាជ្យ។ ព្រះរាជបុត្រ Lang Lieu ជា កូនពៅរបស់ស្ដេច Hung បានប្រើប្រាស់បាយដំណើបនៃស្រុកកំណើតដើម្បីច្នៃ ប្រឌិតឡើងនំចំនួន២ប្រភេទដែលជានិមិត្តរូបនៃមេឃនិងដី នោះគឺនំអន្សមរាង ការ៉េនិងនំ day រាងមូល។ ស្ដេចទ្រង់បានកោតសរសើរនំមានរស់ជាតិឆ្ងាញ់ អត្ថន័យជ្រាលជ្រៅ ហើយបន្តវែនរាជ្យសម្បត្តិជូនព្រះរាជបុត្រ Lang Lieu ដើម្បីក្លាយទៅ ជាស្ដេច Hung ជំនាន់ទី៧។ លោកស្រី Nguyen Thi Mai Huong កម្មាភិបាលនៅ បរិវេណកេរដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung បានអោយដឹងថែមទៀតថា៖

        “នៅលើកំពូលភ្នំគឺវិហារ Thuong ជាទីកន្លែងដែលបុព្វបុរសជនជាតិវៀត ណាមធ្វើសក្ការៈបូជាព្រះអាទិទេពនិងព្រះស្រូវតាំងពីសម័យបុរមបុរាណ។ តាម រឿងនិទានថា បណ្ដាស្ដេច Hung ទ្រង់តែងតែយកស្គរសំរិទ្ធឡើងកំពូលភ្នំដើម្បីធ្វើ ពិធីសែនព្រះអាទិទេព បួងសួងសុំអោយអាកាសធាតុនិងរដូវដំណាំដាំដុះ អំណោយផល ប្រជាជនមានជីវភាពសម្បូរធូធារនិងសុភមង្គល។ ដើម្បីសម្ដែង នូវការដឹងគុណចំពោះដូនតាបុព្វបុរស ប្រជាជនវៀតណាមជំនាន់ក្រោយៗបាន កសាងវិហារធ្វើសក្ការៈបូជាបណ្ដាស្ដេច Hung ហើយរាល់ពិធីការសំខាន់បំផុត ក្នុងទិវាសែនខួបដូនតា ថ្ងៃទី១០ ខែទី៣ តាមច័ន្ទគតិនោះ សុទ្ធតែត្រូវបានរៀបចំ ឡើងនៅវិហារ Thuong”។

        នៅក្នុងបរិវេណកេរដំណែលវិហារស្ដេច Hung នៅតែមានសំណង់ផ្សេងៗ មួយចំនួនដូចជា៖វត្ត Thien Quang ផ្នូរស្ដេច Hung ដែលតាមរឿងនិទានថាគឺផ្នូរ ស្ដេច Hung ជំនាន់ទី៦ វិហារ Gieng ដែលត្រូវបានកសាងឡើងនាសតវត្សទី១៨ វិហារព្រះមាតា Au Co ព្រះបិតា Lac Long Quan ជាដើម។ ជារៀងរាល់ឆ្នាំ វិហារ ស្ដេច Hung ទទួលស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិរាប់លាននាក់ មក ទស្សនា។ គិតចាប់តាំងពីដើមឆ្នាំ២០១៩មក កេរដំណែលនេះបានទទួលស្វាគមន៍ ភ្ញៀវចំនួន ៨លាននាក់។ លោក Tran Liet Oanh អាយុ៩៤ឆ្នាំ ជាអតីតយុទ្ធជន ម្នាក់ បានចែករំលែកគួរអោយរំភើបចិត្តថា៖

        “ថ្ងៃនេះ ខ្ញុំមានឱកាសមកដល់វិហារស្ដេច Hung អុជធូបទៀនគោរពបូជា ដូនតា ជាពិសេសគឺទិវាសែនខួបដូនតាជិតមកដល់ហើយ។ ថ្ងៃនេះប្រហែល ជាលើកចុងក្រោយក្នុងឆាកជីវិតខ្លួន ដែលខ្ញុំបានមកដល់ប្រភពដើមរបស់ ប្រជាជាតិវៀតណាម។ ខ្ញុំឃើញថា មានក្មួយៗមកដល់ទីនេះយ៉ាងច្រើនកុះករ ណាស់។ នេះជាឱកាសល្អដើម្បីអប់រំជំនាន់វ័យក្មេងធ្វើតាមពាក្យផ្ដែផ្ដាំរបស់លោក ប្រធាន ហូជីមិញដែលថា៖ “បណ្ដាស្ដេច Hung មានគុណស្ថាបនាប្រទេសជាតិ អញ្ចឹងពូក្មួយយើងត្រូវព្រួតដៃគ្នាការពារប្រទេសជាតិ”។

        វិហារស្ដេច Hung ត្រូវបានភ្ជាប់នឹងជំនឿសែនខួបស្ដេច Hung ដែលជា បេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងរបស់មនុស្សលោក ហើយទិវាសែនខួនស្ដេច Hung ត្រូវបានរៀបចំឡើងនាថ្ងៃទី១០ ខែទី៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ ក្នុង អំឡុងពេលរាប់ពាន់ឆ្នាំកន្លងទៅ វិហារស្ដេច Hung ជានិច្ចកាលជានិមិត្តរូបដ៏ ពិសិដ្ឋដែលប្រមូលផ្ដុំរាល់តម្លៃវប្បធម៌ខាងវិញ្ញាណរបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ