ស្ថាបត្យកម្មពិសេសនៃភូមិ Hanh Thien ខេត្តNam Dinh

ពីទីក្រុង Nam Dinhធ្វើដំណើរដោយរថយន្តជិតមួយម៉ោងគឺភ្ញៀវទេសចរ
នឹងទៅ​ដល់​​ភូមិ​បុរាណ Hanh Thienចំណុះឃុំ Xuan Hong ស្រុកXuan Truong
ខេត្តNam Dinh​ភាគ​ខាងជើងវៀតណាម។ ភូមិនេះមានរូបរាងដូចត្រីគល់រាំង
បែរមុខទៅរកសមុទ្រហើយ​ព័ទ្ធជំវិញដោយទន្លេពីរគឺទន្លេក្រហម​និងទន្លេ
Ninh Coដែលជាប្រភពទឹក​សំខាន់​បំរើ​ផលិតកម្មកសិកម្មនិងចរាចរណ៍ផ្លូវ
ទឹកសំរាប់អ្នកភូមិទៀតផង។ប្រសិនបើចាត់ទុកភូមិHanh Thienជាត្រី
គល់រាំងមួយក្បាលនោះគឺតំបន់ដីចាប់ពីពោះដល់​ស្រកីជាកន្លែង​រស់នៅ​
របស់ប្រជាពលរដ្ឋ។ភូមិត្រូវបានចែកជា១៤ក្រុម ហើយចន្លោះពីក្រុម១ទៅ
ក្រុមមួយមានចំងាយ៦០ម៉ែត្រ។តំបន់ក្បាលត្រីនៅចុងភូមិរួមមានទី
សក្ការៈបូជានិងអណ្ឌូងទឹកដែលបានចាត់ទុកជាភ្នែកត្រី។រីឯតំបន់ពោះ
ត្រីមានសាងសង់សាលាភូមិ ទីសក្ការៈបូជាអ្នកតាភូមិ។នៅក្បែនោះគឺផ្សារ
លក់ដូរទំនិញរបស់អ្នកភូមិ។

     នៅតំបន់កន្ទុយត្រីពោលគឺដើមភូមិមានវត្ត២ ក្នុងនោះវត្ត Keo Hanh
 Thien ជា​វត្ត​ភ្លោះនឹងវត្តKeo Thai Binhនៅខេត្តThai Binh។តាមសាស្រ្តាចារ្យ
រងបណ្ឌិតPham Hung Cuong ប្រធានក្រុមគ្រូបងៀនវិញ្ញាសារផែនការមេ
ដេប៉ាតឌឺមង់ស្ថាបត្យកម្ម​មហា​វិទ្យា​ល័យ​សំណង់ជាតិបានឲ្យដឹងថា ពីដើម
ឡើយភូមិ Hanh Thienត្រូវបានគូរប្លង់​យ៉ាង​គ្រប់​គ្រាន់ទាំងខាងភូមិសាស្រ្ត
បញ្ហាចរាចរណ៍និងបរិស្ថាន។ផែនទីភូមិត្រូវបានគូរ​យ៉ាង​ផ្ចិតផ្ចង់ដោយបង្ហាញ
ឲ្យឃើញនូវចំណេះវិជ្ជាខ្ពស់និងទស្សនវិស័យវែងឆ្ងាយរបស់ជំនាន់ដូនតាសម័យ
កាលនោះ។។តាមសាស្រ្តាចារ្យរងបណ្ឌិតPham Hung Cuongបានថ្លែង​យ៉ាងដូច្នេះថា

 “ យើងដឹងថាជាធម្មតា ភូមិមួយត្រូវតែចំណាយពេលយ៉ាងហោចណាស់ពី
៣០​ទៅ៥០ឆ្នាំទើបកសាងបានមុខមាត់ជាជំហានដំបូង។ប៉ុន្តែដោយឡែក
ចំពោះភូមិ Hanh Thienគឺទំនងជាអ្វីៗទាំងអស់សុទ្ធតែបានរៀបចំនិងកំណត់
យ៉ាងច្បាស់ចាប់តាំងពីដំបូង”។

ស្ថាបត្យកម្មពិសេសនៃភូមិ Hanh Thien ខេត្តNam Dinh  - ảnh 1
ភូមិ Hanh Thien មានបរិយាកាសបុរាណពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីវៀតណាម


        ក្រុមអ្នកជំនាញការស្ថាបត្យកម្មបានឲ្យដឹងថានាគ្រាដំបូងផ្ទះទាំងអស់ក្នុង
ភូមិ Hanh Thienសុទ្ធតែបែរមុខទៅទិសអាគ្នេយ៍ដែលសរឲ្យឃើញថាប្រជាពលរដ្ឋ
ជំនាន់​នោះ​បានគោរពបរិស្ថានរស់នៅរបស់ខ្លួន។ព័ទ្ធជំវិញភូមិជាប្រឡាយជីក
ដោយមាន​ផ្លូវដើរនៅខាងលើដែលបង្ហាញថាប្រព័ន្ធគមនាគមន៍ត្រូវបានកសាង
ត្រឹមត្រូវតាមវិទ្យាសាស្រ្ត។តំលៃខាងស្ថាបត្យកម្មនិងបរិស្ថានរួមជាមួយទេសភាពដ៏
ស្រស់ស្អាតនៅទឹកដីនេះបានធ្វើឲ្យភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងជ្រាល
ជ្រៅ។តាមប្អូនស្រី Le Thi Luyen ជានិស្សិតឆ្នាំទី៣មហាវិទ្យាល័យពហុបច្ចេកទេស
ហាណូយបានសំណេះ​សំណាល​ថា

‘’ នេះជាលើកដំបូងហើយដែលខ្ញុំមកទស្សនាភូមិ Hanh Thien។ចំណាប់​
អារម្មណ៍​ដំបូងបង្អស់របស់ខ្ញុំគឺភូមិនេះមានបរិយាកាសបុរាណពោរពេញទៅដោយ
អត្តសញ្ញាណវប្បធម៌ប្រពៃណីវៀតណាម។ប្រជាជននៅទីនេះរួសរាយរាក់ទាក់ភ្ញៀវ
ទេសចរណាស់។ទាំងអស់នេះធ្វើឲ្យខ្ញុំមានការស្ងប់អារម្មណ៍និងពេញចិត្តយ៉ាង
ខ្លាំង’’។

        នាបច្ចុប្បនេះភូមិ Hanh Thienនៅតែរក្សាបាននូវរូបរាងដូចកាលពីដើម។
ផ្ទះនៅ​ដែល​បាន​ក​សាង​តម្រៀបជាជួរ រួមជាមួយប្រព័ន្ធផ្លូវថ្នល់ធំស្រឡះនិង
ទេសភាពធម្មជាតិ​ខៀវស្រងាត់នៅតាមមាត់ទន្លេគឺជារូបភាពដែលភ្ញៀវ
ទេសចរចងចាំជានិច្ចពេលមកទស្សនាភូមិនេះម្ដងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ