សោភ័ណភាពនៃស្ថាបត្យកម្មវិហារកាតូលិក Con Ga និងDuc Ba នៅក្រុងDa Lat
Quang Sang- To Tuan -  
(VOVWORLD) /  
VOVWORLD_ភ្ញៀវទេសចរនាពេលមកទីក្រុង Da Lat ម្ដងៗគេតែងតែទៅ
ទស្សនារមនីយដ្ឋានល្បីឈ្មោះមួយចំនួន ក្នុងនោះមានវិហារកាតូលិក Con Ga និង
វិហារ Duc Ba ផង។ សំណង់ទាំង២នេះមានរចនាបថស្ថាបត្យកម្មតាមម៉ូតបារាំង
ហើយក៏មានការលាយបញ្ជូលម៉ូតរបៀបពប្រជាជនគ្រប់ជនជាតិនៅតំបន់ Tay
Nguyen ដែរ។ ពេលមកទស្សនាកន្លែងទាំង២នេះ ភ្ញៀវទេសចរមានការចាប់
អារម្មណ៍យ៉ាងខ្លាំងចំពោះសោភ័ណភាពនៃស្ថាបត្យកម្មផងនិងមានបទពិសោធន៍
អំពីវប្បធម៌ផង។
វិហារកាតូលិក Da Lat មានឈ្មោះជាផ្លូវការថាវិហារព្រះ Nicola Bary។ ប៉ុន្តែ
ប្រជាពលរដ្ឋក្នុងតំបន់តែងតែហៅថាវិហារCon Ga ដោយសារនៅលើប៉មជួងមាន
ដាក់រូបសត្វមាន់ដ៏ធំមួយ។ នេះជាវិហារកាតូលិកធំល្បីឈ្មោះនៅ Da Lat ដែលបាន
កសាងឡើងនាសម័យបារាំង។ វិហារCon Ga មានទីតាំងស្ថិតនៅផ្លូវ Tran Phu ជិត
សណ្ឋាគារ Novotel ទីក្រុងDa Lat។ វិហារកាតូលិកមួយនេះត្រូវបានគូប្លង់ក្នុងទម្រង់
ម៉ូតរបស់វិហារកាតូលិក Romaនានានៅទ្វីបអឺរ៉ុបតាមរចនាបថ Roman។ វិហារ Con
Ga មានរាងឈើ ឆ្កាង បណ្ដោយ៦៥ម៉ែត្រ ទទឹង១៤ម៉ែត្រ ប៉មជួងមានកំពស់៤៧
ម៉ែត្រ។ ក្លោងទ្វារធំនៃវិហារត្រូវសង់បែរមុខទៅកាន់ភ្នំLangbiang។ ខាងក្នុងវិហារ
កាតូលិកCon Ga មានសាលធំសំរាប់ថ្វាយបង្គំព្រះដែលស្ថិតនៅកណ្ដាលវិហារ នៅ
សង្ខាងជាសាលតូចចំនួន២។វិហារមានគ្រោងបង្អួចរាងកោងដូចធ្នូហើយបានលំអ
ជាមួយកញ្ចក់ពណ៌ដែលធ្វើឲ្យបរិយាកាសកាន់តែមានភាពពិសិដ្ឋ។ ថ្វីបើដូច្នេះក្ដីតែ
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃវិហារនេះគឺរូបសត្វមាន់មួយក្បាលធ្វើពីអាលុយ
មីញ៉ូមស្ថិតនៅលើដំបូលវិហារ។ តាមប្រជាជនតំបន់ថា សត្វមាន់ជានិមិត្តរូបរបស់
ប្រទេសបារាំងផងហើយក៍ជានិមិត្តសញ្ញានៃវិប្បដិសារីផង។ អ្នកស្រី Nguyen Thi
Hong ជាភ្ញៀវទេសចរមួយរូបមកពីខេត្ត Dong Nai បានចែករំលែកថា
“ ពេលមកទស្សនាវិហារកាតូលិកនេះនាងខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង
ចំពោះរបៀបស្ថាបត្យកម្មបុរាណ្យវិសេសវិសាលនិងបរិយាកាសស្រឡះត្រជាក់
ស្រួល។ ទាំងអស់នេះជួយនាងខ្ញុំយល់បន្ថែមនូវវប្បធម៌ Da Lat”។
|
វិហារCon Ga មានទីតាំងស្ថិតនៅផ្លូវ Tran Phu ជិតសណ្ឋាគារ Novotel ទីក្រុងDa Lat។ វិហារកាតូលិកមួយនេះត្រូវបានគូប្លង់ក្នុងទម្រង់ម៉ូតរបស់វិហារកាតូលិក Romaនានានៅទ្វីបអឺរ៉ុបតាមរចនាបថ Roman |
នៅក្រុងDa Lat មានវិហារកាតូលិកល្បីឈ្មោះមួយទៀតនោះគឺវិហារ Domaine
de Marie តែអ្នកក្រុងហៅថាវិហារMai Anhទៅវិញដោយសារវិហារនេះមានទីតាំង
នៅលើទួលមួយពោរពេញទៅដោយដើមផ្កាMai anh dao។ វិហារនេះត្រូវបានកសាង
ឡើងតាមទម្រង់ម៉ូតអឺរ៉ុបនាសតវត្សទី១៧លាយបញ្ជូលបែបផែនស្ថាបត្យកម្មរបស់
ជនជាតិភាគតិចនៅតំបន់ Tay Nguyen។ សំណង់នេះមានរាងឈើឆ្កាងបណ្ដោយ
៣៣ម៉ែត្រ ទទឹង១១ម៉ែត្រ។ចំណុចពិសេសនៃវិហារនេះគឺដំបូលមានរាងដូចដំបូល
ផ្ទះRong ជាប្រពៃណីរបស់ប្រជាជននៅតំបន់ Tay Nguyen។ ក្នុងបរិវេណលើផ្ទៃដី១២
ហិកតានៃវិហារមានដាំដើមឈើធំៗ សួនផ្កានិងរុក្ខជាតិលំអដែលធ្វើឲ្យទិដ្ឋភាពមាន
ភាពស្រស់បំព្រង និងរ៉ូម៉ានទិកគួរជាទីគាប់ចិត្ត។ តាមលោក Nguyen Quang Hoa ជា
ភ្ញៀវទេសចរមកពីក្រុងហូជីមិញបានពិនិត្យថា
“ អ្វីដែលធ្វើឲ្យខ្ញុំចូលចិត្តទៅទស្សនា Da Lat នោះគឺអាកាសធាតុល្អបរិសុទ្ធ
ត្រជាក់ស្រួល។ ទីពីរគឺខ្ញុំមានមនោសញ្ចេនាជាមួយប្រជាជនតំបន់ដោយសារគេ
មានទឹកចិត្តស្លូតត្រង់និងរាក់ទាក់ចំពោះភ្ញៀវ។ជាពិសេសខ្ញុំបានមកទស្សនាវិហារ
Domaineជាច្រើនលើកច្រើនសាហើយតែនាពេលមកនេះម្ដងៗខ្ញុំមានការចាប់
អារម្មណ៍ខុសពីគ្នាដោយសារវិហារនេះមានបរិយាកាសស្ងប់ស្ងាត់ បុរាណដែលធ្វើ
ឲ្យខ្ញុំនឹកគិតដល់អតីតកាលផងបច្ចុប្បន្នកាលនិងអនាកតផង ”។
|
វិហារ Domaine de Marie តែអ្នកក្រុងហៅថាវិហារMai Anhទៅវិញដោយសារវិហារនេះមានទីតាំងនៅលើទួលមួយពោរពេញទៅដោយដើមផ្កាMai anh dao |
ជារៀងរាល់ឆ្នាំពេលពិធីបុណ្យណូអែលមកដល់ម្ដងៗ វិហារកាតូលិក Con Ga
និងវិហា រMai Anh រួមជាមួយវិហារផ្សេងៗតែងតែបើកទ្វារទទួលភ្ញៀវមកទស្សនា
យ៉ាងច្រើនកុះករ។ នេះមិនគ្រាន់តែជាកន្លែងពិសិដ្ឋសំរាប់សាសនិកកាតូលិកជួប
ប្រជុំប៉ុណ្ណោះទេតែជាទីកន្លែងដ៏ល្អអស្ចារ្យសំរាប់ភ្ញៀវមកចូលរួមបរិយាកាស
សប្បាយរីករាយបុណ្យណូអែលទៀតផង៕
Quang Sang- To Tuan
-VOVWORLD