សោភ័ណភាពស្ថាបត្យកម្មនៃវិហារកាតូលិកDuc Ba ក្រុងហូជីមីញ
To Tuan -  
សោភ័ណភាពស្ថាបត្យកម្មនៃវិហារកាតូលិកDuc Ba ក្រុងហូជីមីញ
VOV_វិហារកាតូលិកDuc Baក្រុងហូជីមីញគឺជាសំណង់សាសនាមួយកន្លែងដែល
បានសាងសង់ឡើងតាមលំនាំម៉ូតបារាំង។ នេះជាវិហារកាតូលិកបុរាណដ៏ ល្បី
ឈ្មោះនៅវៀតណាមហើយទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាង ច្រើន កុះករ។
|
វិហាកាតូលិក Duc Ba ក្រុងហូជីមីញ (រូបថតNEW.ZINGS.VN) |
វិហារកាតូលិកDuc Baស្ថិតនៅផ្ទៈលេខ១ទីលានCong xa Paris ខណ្ឌទី១ក្រុងហូជី
មីញ។ នេះជាសំណង់មួយក្នុងចំណោមសំណង់សាសនាកាតូលិកដ៏តិចតួចដែល
បានកសាងមុនគេក្រោយតែវិហារកាតូលិកធំនៅរដ្ឋានីហាណូយប៉ុណ្ណោះ។ នាគ្រា
នោះបន្ទាប់ពីទន្រ្ទានកាន់កាប់ Sai Gon (ឈ្មោះចាស់នៃក្រុងហូជីមីញ )មកជនបារាំង
បានបង្កើតឡើងវិហារជាកន្លែងសំរាប់ក្រុមអ្នកកាន់សាសនាកាតូលិកធ្វើបុណ្យទាន។
វិហារនេះត្រូវបានសាងសង់ឡើងនាឆ្នាំ១៨៧៧។ ម្លោះហើយសំណង់វិហារកាតូលិក
Duc Ba មានរចនាបទស្ថាបត្យកម្មជំនឿសាសនាអឺរ៉ុបបុរាណសុទ្ធសាធ។ លោក
Nguyen Huu Thai ជាស្ថាបត្យករមួយរូបដែលបានចំណាយពេលជាច្រើនក្នុងការ
ស្រាវជ្រាវប្រវត្តិសាស្រ្តនៃបណ្តាសំណង់ស្ថាបត្យកម្មបារាំងនៅក្រុង Sai Gon – Ho
Chi Minh បានឲ្យដឹងថាកេរិ៍្តដំណែលស្ថាបត្យកម្មដោយបារាំងបន្សល់ទុកមកនៅ
ក្រុង Sai Gon – Ho Chi Minh នាបច្ចុប្បន្ននេះគឺត្រូវបានកសាងឡើងតាម
ដំណាក់កាលខុសពីគ្នាហើយសំណង់វិហារកាតូលិក Duc Ba ត្រូវបានកសាងនៅ
ដំណាក់កាលដើមដំបូង។
នោះគឺដំណាក់កាលនៃបណ្តាឧត្តមនាវីបារាំង។ ស្ថាបត្យកម្មទីក្រុងនាគ្រានោះ
តាមបែបយោធាគឺផ្លូវត្រង់និងលេខផ្ទះងាយចាំ។នៅតាមផ្លូវបែកជា៤និងបែក
ជា៦តែងតែមានសំណង់ធំៗដែលបានក្បូរក្បាច់តាមម៉ូតបារាំងសំរាប់ទាក់ទាញ
ការចាប់អារម្មណ៍។ សំណង់ស្ថាបត្យកម្មដើមដំបូងរួមមានវិមាននរោត្តមនិងវិហារ
កាតូលិកDuc Ba។
វិហារកាតូលិកDuc Ba ត្រូវបានសាងសង់តាមគំរោងការរបស់ស្ថាបត្យករ Bourard
ជាអ្នកជំនាញការមួយរូបខាងសំណង់ស្ថាបត្យកម្មជំនឿសាសនា។ វិហារកាតូលិក
Duc Ba ជាសំណង់១ដែលមានការគួបផ្សំរវាងរចនាបទស្ថាបត្យកម្ម២គឺ Roman
និង Gothich ដោយចម្លងម៉ូតតាមវិហារកាតូលិក Cathédrale Notre-Dame de
Paris នៃប្រទេសបារាំង។ស្ថាបត្យកម្មបែបនេះត្រូវបានវាយតំលៃថាស្អាតជា
ទីបំផុតក្នុងចំណោមវិហារកាតូលិកនៅតាមបណ្តាប្រទេសអាណានិគមរបស់បារាំងនាសតវត្យទី១៩។ ចំណុចលេចធ្លោបំផុតនៃសំណង់នេះគឺឥដ្ឋក្រហម
មួយប្រភេទដែលធ្វើឲ្យវិហារកាតូលិក Duc Ba លេចត្រដែតលើផ្ទៃមេឃ។
លោកស្ថាបត្យករ Nguyen Huu Thai ឲ្យដឹងទៀតថា
កាលគ្រានោះដោយសារនៅវៀតណាមមិនទាន់ផលិតសំភារៈចាំបាច់នានាបាន
ជាជនបារាំងត្រូវតែនាំចូលស៊ីម៉ង់ដែកថែបខ្ចៅពីបារាំង។ រីឯឥដ្ឋនិងក្បឿងពណ៌
ក្រហមសំរាប់សង់វិហារកាតូលិក Duc Ba នោះត្រូវបាននាំចូលពីតំបន់Marseille
(បារាំង)។ ជាពិសេសឥដ្ឋក្រហមទាំងនេះវាពុំដុះស្លែឡើយដោយហេតុនោះ
រយៈពេលជាង១សតវត្យបានកន្លងផុតទៅឥដ្ឋនៅតែពណ៌ក្រហមដ៏ដែល។
នាសព្វថ្ងៃនេះវិហារកាតូលិក Duc Ba នៅរក្សាបាននូវភាពដើម។សាលធំនៃ
វិហារមានប្រវែង៩១មែត្រទទឹង៣៥ម៉ែត្រនិងពិដានមានកំពស់២១ម៉ែត្រ។
នៅលើដំបូលមានប៉មជួង២។ ហើយនៅលើកំពូលវិហារគឺជាឈើឆ្កាង១ដែល
មានកំពស់គិតពីដីឡើងគឺជាង៦០ម៉ែត្រ។ នៅក្នុងប៉មជួង២នេះមាន៦ជួងដែល
ជួងនិមួយដាក់ឈ្មោះតាមអក្សរតូរ្យតន្រ្តីគឺ sol la si do re និង mi។ ក្នុងនោះជួង
solធំជាងគេដែលបានវ៉ៃតែម្តងនៅវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីប៉ុណ្ណោះ។ហើយ
គ្រាន់តែនៅពេលយប់ចុងឆ្នាំចាស់ទេដែលជួងទាំង៦ទើបបន្លឹសំលេងលាន់ដល់
១០គីឡូម៉ែត្រ។
|
សាលធំនៃវិហារមានប្រវែង៩១មែត្រទទឹង៣៥ម៉ែត្រនិងពិដានមានកំពស់២១ម៉ែត្រ(រូបថតphunuonline.com) |
នៅខាងក្នុងសាលធំនៃវិហាកាតូលិក Duc Ba មានសសរ៤ជ្រុងធំចំនួន២ជួរដែលជួរ
និមួយមាន៦សសរជានិមិត្តរូបរបស់ព្រៈសាវ័ក១២អង្គ។ នៅក្រោយពីជួរសសរគឺរបៀង១ជាមួយនឹងបណ្តាបន្ទប់សូត្រធម៌។ ទីគោរពបូជាត្រូវបានធ្វើអំពីថ្មម៉ាប១ផ្ទាំង
មានឆ្លាករូបទេវតា៦អង្គរាប់ទាំងរូបសំណាក់ស្តីពីរឿងព្រៈយ៉េស៊ូតឿតផង។ ទាំងអស់
នេះគួបផ្សំនឹងរូបក្បូរក្បាច់នៅពិដានវិហារបង្កនូវបរិយាកាសឧឡារឹកចំពោះ
សាសនិកកាតូលិកនិងភ្ញៀវគ្រប់រូប។ នៅខាងមុខវិហាកាតូលិក Duc Ba មានសួន
ច្បារមួយដែលមានបដិមាព្រៈ Maria ធ្វើពីថ្មម៉ាបសកំពស់៤,៦ម៉ែត្រ។ បដិមាព្រៈ
Maria មានឥរិយាបទឈរត្រង់ជើងដៃកាន់ផែនដីហើយភ្នែកមើលឡើងលើមេឃ
ហាក់ដូចជាកំពុងបួងសួងឲ្យប្រទេសវៀតណាមនិងពិភពលោកមានសន្តិភាព។
|
នៅខាងមុខវិហាកាតូលិក Duc Ba មានសួនច្បារមួយដែលមានបដិមាព្រៈ Maria ធ្វើពីថ្មម៉ាបសកំពស់៤,៦ម៉ែត្រ(រូបថតvi.wikipedia.org) |
អាចនិយាយបានថាវិហាកាតូលិក Duc Ba ក្រុងហូជីមីញគឺជាសំណង់ស្ថាបត្យកម្មដ៏
វិសេសវិសាលមួយ។ រួមជាមួយកេរ៏្តតំណែលផ្សេងៗទីកន្លែងនេះជានិច្ចកាលទាក់
ទាញភ្ញៀវជាតិនិងអន្តជាតិនាពេលគេមកទស្សនាក្រុងSai Gon - Ho Chi Minh ម្តងៗ៕
To Tuan