សម្រស់របស់ខ្ពង់រាប Mang Den នៅតំបន់ Tay Nguyen

(VOVWORLD) -  Mang Den ជាតំបន់ព្រៃអេកូឡូស៊ីធម្មជាតិស្ថិតនៅស្រុក Kon Plong ខេត្ត Kon Tum ដែលត្រូវបានធម្មជាតិប្រទានឲ្យនូវទស្សនីយភាពគួរឲ្យទាក់ទាញ។ ដោយមានអាកាសធាតុត្រជាក់ ដើមស្រល់ពណ៌បៃតងដ៏ធំល្វឹងល្វើយ និងវីឡាដែលលាក់ខ្លួននាពេលព្រឹកព្រលឹម  Mang Den រៀបប្រដូចដូចជាដាឡាតទីពីរនៅចំកណ្តាលតំបន់ខ្ពង់ទាបពោរពេញដោយខ្យល់អាកាសនិងពន្លឺព្រះអាទិត្យ។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនេះ នាពេលរាត្រីនៅមានភ្លើង មានស្រាពាងនិងរបាំគងឃ្មោះរបស់ជនជាតិភាគតិច M’nong, Xơ Danng និង Hre ទៀតផង។

សម្រស់របស់ខ្ពង់រាប Mang Den នៅតំបន់ Tay Nguyen - ảnh 1ផ្លូវចូលខ្ពង់រាប Mang Den (រូបថត៖ baophapluat.vn)

ផ្លូវឡើងទៅលើខ្ពង់រាប Mang Den គឺក្រវិចក្រវក់បត់បែនណាស់ ហាក់ដូចជា លាក់ខ្លួនក្នុងពពកនិងភ្នំថ្មអញ្ជឹង។ បន្ទាប់ពីឆ្លងកាត់កំណាត់ផ្លូវបត់បែននោះ ឆ្ពោះទៅផ្លូវរាបស្មើខាងមុខ  Mang Den លេចចេញជាបណ្តើរៗ ជាមួយនឹងដើមស្រល់ពណ៌ក្រហមរាប់ពាន់ដើម។ ប្រសិនបើប្រភេទស្រល់ពណ៌ក្រហមដ៏កម្រនិងមានតម្លៃមានតែនៅក្នុងការចងចាំរបស់ប្រជាជនដាឡាតជាច្រើននោះ Mang Den ត្រូវបានព័ទ្ធជុំវិញដោយដើមឈើស្រល់ពណ៌ក្រហមដ៏ធំល្វឹងល្វើយ។ Mang Den មានបឹងលាតសន្វឹង ស្ថិតនៅក្រោមម្លប់ដើមស្រល់ ដែលអ្នកស្រុកហៅថា “toong” ដូចជា toong Ly Leng, toong Po, toong Josi, toong Sang, toong Dam ឬ toong Ki ជាដើម។  តំបន់ដីនេះនៅតែរក្សាបានសម្រស់ស្រស់ស្អាតនិងកម្រមាននៃតំបន់ខ្ពង់រាប Tay Nguyen ដែលមានព្រៃឈើ ល្បាក់ទឹក និងបឹង។ ល្បាក់ទឹក Pa Sy មានភាពអស្ចារ្យនិងស្រស់បំព្រង ដែលអាចទាក់ទាញអ្នករាល់គ្នាពេលមកទីនេះម្តងៗ។  លោកស្រី Nguyen Hoang Hanh អ្នកទេសចរនៅហាណូយបានចែករំលែកថា៖ “ខ្ញុំបានលឺអំពីទីតាំង Mang Den នេះជាយូរមកហើយ ដូច្នេះនៅពេលខ្ញុំមានឱកាសមកកាន់ Kon Tum ខ្ញុំបានឆ្លៀតពេល ដើម្បីមកទស្សនាទីនេះ។ ថ្វីត្បិតតែអ្នករាល់គ្នាតែងតែប្រដូច Mang នីមួយៗ មានលក្ខណៈដោយឡែករបស់ខ្លួនដែរ។ Mang Den គឺពោរពេញទៅដោយព្រៃឈើ ទឹកជ្រោះហូរនិងល្បាក់ទឹក។ ខ្ញុំបានទៅលេងល្បាក់ទឹក Pa Sy ដែលជាកន្លែងល្បីមួយនៅ Mang Den។ ចំទៅនឹងរដូវប្រាំងហើយទឹកហូរស្រស់ស្អាតណាស់”។

មិនត្រឹមតែល្បីឈ្មោះដោយទេសភាពធម្មជាតិស្រស់ស្អាតប៉ុណ្ណោះទេ  Mang Den ថែមទាំងក៏មានកន្លែងជាច្រើនដែលបង្ហាញពីជ័យជំនះរបស់កងទ័ពនិងប្រជាជនស្រុក Kon Plong នៅក្នុងសង្គ្រាមតស៊ូទាំងពីរប្រឆាំងនឹងបារាំងនិងអាមេរិក។ លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចក៏រួមចំណែកដល់ភាពទាក់ទាញនៃតំបន់ដីនេះផងដែរ។ នៅស្រុក Kon Plong មានក្រុមជនជាតិភាគតិចចំនួន ៥ ដូចជា Mo Nam, Ca Dong, Xe Dang, Hre និង Kinh ដែលរស់នៅដោយសុខដុមនិងស្រឡាញ់រាប់អានគ្នា។ ក្រុមជនជាតិនីមួយៗមានវប្បធម៌ ទំនៀមទម្លាប់ និងអត្តសញ្ញាណផ្ទាល់ខ្លួន ដូចជា របៀបដាំដុះស្រែកាំជណ្តើរ ធ្វើចំកា ចិញ្ចឹមសត្វ ឬទំនៀមទម្លាប់អាពារហ៍ពិពារហ៍ជាដើម។  លោក Nguyen Vinh ប្រជាជនម្នាក់នៅ Mang Den បានឲ្យដឹងថា៖

“មាននារីជនជាតិបារាំងម្នាក់ ដែលបានមកលេង Kon Tum ក្នុងរយៈពេល ៦ ថ្ងៃដើម្បីសរសេរអត្ថបទមានឈ្មោះថា ឋានសួគ៌នៅសេសសល់។ នៅទីនោះ នៅជ្រលងភ្នំ មានផ្ទះតូចៗ ធ្វើពីឫស្សីនិងស្លឹកឈើ គ្មានអគ្គិសនីប្រើប្រាស់ទេ ពេលយប់ដុតភ្លើង ផឹកស្រាពាងសំណេះសំណាលជំវិញដំភ្លើង។ នៅព្រឹកបន្ទាប់ រួមជាមួយមេផ្ទះដាល់ស្រូវ ហើយកូនប្រុសដើរតាមឪពុករបស់ខ្លួនទៅក្នុងព្រៃ ដើម្បី អន្ទាក់បក្សីហូបគ្រប់គ្រាន់សម្រាប់ថ្ងៃ។ ជីវភាពរស់រវើកបែបនេះហ្នឹង”។

ភូមិជនជាតិ M’nong ស្ថិតដោយសុខសាន្តត្រាណនៅពេលថ្ងៃព្រះអាទិត្យចែងចាំងដណ្តប់លើ Mang Den។ ហើយនៅពេលដែល បទចម្រៀង ពិសារស្រូវថ្មី រួមបញ្ចូលជាមួយឧបករណ៍តន្រ្តីប្រពៃណី បានចាប់ផ្តើមរាត្រីនៃសកម្មភាពវប្បធម៌របស់ជនជាតិ M’nong។ ជនជាតិ M'Nong បានច្រៀងដើម្បីអរគុណដល់ព្រះ សម្រាប់រដូវអំណោយផល អំណរពិធីបុណ្យហើយច្រៀងដើម្បីអញ្ជើញប្រជាជនឱ្យបរិភោគអាហារឆ្ងាញ់ៗ។ នោះគឺជាខ្លឹមសារនៃបទចម្រៀង ដែលទាំងទារកទើបកើតនិងធំដឹងក្តីសុទ្ធតែទន្ទីញចាំដែរ។

បទចម្រៀងត្រូវបានច្រៀងដោយអារម្មណ៍អំពីកុមារភាពនៅលើភ្នំនិងព្រៃឈើ អំពីវីរបុរសដែលមានគុណូបការៈក្នុងការការពារភូមិ ប៉ុន្តែច្រើនជាងនេះគឺសេចក្តីស្នេហារវាងបុរសនិងនារី នៅចំកណ្តាលភ្នំនិងព្រៃភ្នំខ្ពង់រាប Tay Nguyen ដំភ្លើង ក៏ដូចជាអង្គុយក្បែដំភ្លើង ផឹកស្រាពាង ហើយដួងចិត្តមនុស្សក៏ដូចជាខិតមកជិតជាមួយចង្វាក់រាំគងឃ្មោះនៃតំបន់ដីដ៏ស្រស់ស្អាតនេះ។ ទាំងអស់នេះបានបង្កើតឡើង ទស្សនីយភាព Mang Den ពោរពេញទៅដោយទេវកថា ដូចជាបទចំរៀងដ៏អស្ចារ្យ អញ្ជឹង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ