សម្រស់ស្អាតនៃពេលប្រជុំ ផ្សារ Bac Ha។
VINH PHONG -  
(VOVWORLD) /  
Vovworld-ពីរដ្ឋធានីហាណូយទៅទីរូមស្រុក Bac Haខែត្រ Lao Caiភាគខាងជើង
វៀតណាមគេត្រូវចំណាយពេលវេលាប្រហែល៧ម៉ោងសំរាប់ជិះរថភ្លើង។ នៅ
ស្រុក Bac Haខែត្រ Lao Caiមាន១៤ជនជាតិរួមរស់។ក្នុងនោះជនរួមជាតិ H’Mong-
Dao-Tayនិង Nungគឺមានច្រើនកុះករ ជាងគេ។ Bac Ha ជាផ្សារធំបំផុតនៅតំបន់
ព្រៃភ្នំព្រំដែន ជាទីកន្លែងជួបប្រាស្រ័យជួញដូរ ផ្លាស់ប្តូរទំនិញរបស់ជនជាតិជាភាតរះ
ចំនួន ១៤ នៅទីរួមស្រុក។ប្រសូត្រ ឡើងនិងធំក្តី នៅទីនេះបង Lu Van Dao ជនជាតិ
Nungរៀបរាប់ថា៖មុននេះផ្សារបានប្រជុំនៅក្បែរទួល១នៅកណ្តាលទីរូមស្រុក។ក្នុង
ប៉ុន្មានឆ្នាំជិតៗនេះដោយសារតម្រូវការផ្សារផ្លាស់ប្តូរទំនិញនិងបំរើសេវាទេសចរណ៍
ផ្សារថ្មី១ត្រូវបានសាងសង់ឡើងលើខឿនផ្សារចាស់។ បង Lu Van Dao អោយដឹងថា៖
“ផ្សារប្រជុំ ១លើកក្នុង១សប្តាហ៏នាថ្ងៃអាទិត្យ។គ្រួសារក៍កាប់គោក្របីយកទៅលក់នៅ
ផ្សារ។គ្រួសារនៅ លក់ Thang Co (មុខម្ហូបពិសេស១របស់តំបន់)ទៀតផង។អ្វីៗទាំង
អស់នេះនាំមកនូវប្រាក់ចំណូលសារវន្តសំរាប់គ្រួសារ។ឥឡូវនេះការបង្កបង្កើនផលមាន
ការផ្លាស់ប្តូរជាច្រើនហើយការទៅផ្សារគឺជាសារវន្ត។”
|
ជ្រុងផ្សារ Bac Ha ១(រូបថតVOV) |
ផ្សារត្រូវបានចែកជាទីកន្លែងជាច្រើនដូចជាទីកន្លែងហូបចុក ទីកន្លែងលក់បសុសត្វ
និងសព្វាហនះជាដើម។ប៉ុន្តែ ទីកន្លែងហូបចុក អ៊ូអរជាងគេ។ពេលមកដល់ Bac Ha
តែពុំទាន់ទទួលទាន Thang Coទេនោះ ត្រូវចាត់ទុកពុំទាន់មកដល់ទីនេះទេ។លោក
Lu Van Tinh ម្ចាស់ហាងលក់ ThangCo ១នាក់នៅផ្សារ Bac Haអោយដឹងថា៖ក្នុងពេល
ប្រជុំផ្សារ១លើកៗបងលក់បានThangCo ចំនួន២ខ្ទះធំ។លោកចែករំលែកថា៖“ ម្ហូប
Thang Co នេះត្រូវបានកែច្នៃធ្វើរួមផ្សំពីគ្រឿងក្នុងរបស់សត្វសេះ។ដាំកាន់តែយូរ
ThangCoកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។ក្នុង១ចានៗមានតំលៃពី៤០ដល់៥០ពាន់
ដុងវៀតណាម។ “
|
មុខម្ហូបThang Co(រូបថតVINH PHONG) |
|
រូបថតVINH PHONG |
ផ្សារ Bac Ha នៅជាទីកន្លែងដាក់លក់ឧបករណ៍កសិកម្មនិងរបស់របរប្រើប្រាស់ក្នុង
គ្រួសារគ្រឿងអលង្ការសំពត់និងក្រណាត់ចរបាប់ទៀតផង។នៅទីនេះភ្ញៀវទេសចរ
អាចជ្រឹសរើសសំរាប់ខ្លួននូវផលិតផលចរបាប់ឬអាវសំពត់នៃជនជាតិ Mong-Dao
ក្រហមនិង Nungជាដើម។បងស្រី Giang Thi Sao នៅឃុំNa Hoiស្រុក Bac Haចែករំ
លែកថា៖បងស្រីកំពុងជ្រើសសំពត់១គូសំរាប់កូនស្រីស្លៀកក្នុងពិធីមង្គលការ។
បងស្រីសំណេះសំណាលថា៖“ ខ្ញុំចង់ទិញសំពត់នេះពីព្រោះ មើលវាស្អាតណាស់។ឥឡូវជាប់រវល់ជាមួយកិច្ចការធ្វើស្រែចំការខ្ញុំមិនសូវមានពេលវេលាត្បាញក្រណាត់
ទៀតទេ។សំពត់ ១ណាក៍ស្អាតកាត់ដេរដ៍ល្អម៉ត់ចត់ដែរ។សង្ឃឹមថា៖កូនខ្ញុំនឹង
ពេញចិត្ត។ “
|
ភ្ញៀវទេសចរបរទេសនៅផ្សារ Bac Ha(រូបថតVINH PHONG) |
បច្ចុប្បន្ននេះ ផ្សារ Bac Haជាផ្សារ១ក្នុងចំណោមផ្សារដែលនៅថែរក្សាបានអត្តស
ញ្ញាណវប្បធម៌និងលក្ខណះល្អឯកដោយឡែករបស់ផ្សារនៅក្នុងតំបន់ព្រៃភ្នំដដែល។
មកដល់ទីនេះក៍ជាឱកាសសំរាប់ភ្ញៀវទេសចររកឃើញភាពហោស្ថានពោរពេញទៅ
ដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ភាគពាយ័ពវៀតណាមផងដែរ៕
VINH PHONG
-VOVWORLD