ស្រុក Lam Binh ថែរក្សាតំបន់បុរាណវត្ថុវិទ្យា ដែលពោរពេញទៅដោយ សក្តានុពល​អេកូទេសចរណ៍

(VOVWORLD) - ស្រុក Lam Binh ខេត្ត Tuyen Quang ត្រូវបានធម្មជាតិប្រទានឲ្យនូវប្រព័ន្ធអេកូឡូស៊ីសម្បូរបែបទេសភាពដ៏គួរឱ្យទាក់ទាញ ព្រៃភ្នំដ៏ធំមហិមា។ កាលពីមុន ទីកន្លែងនេះធ្លាប់ជាទីកន្លែងរស់នៅរបស់ជនវៀតណាមបុរាណផងដែរ។

 

ស្រុក Lam Binh ថែរក្សាតំបន់បុរាណវត្ថុវិទ្យា ដែលពោរពេញទៅដោយ  សក្តានុពល​អេកូទេសចរណ៍ - ảnh 1រូងភ្នំ Khuoi Pin  (រូបថត៖ VNA)

ក្រុមបុរាណវិទូបានរកឃើញ វត្ថុបុរាណចាច្រើននៅស្រុក Lam Binh ដូចជា ពូថៅ ចប និងព្រួញ ដែលត្រូវបានឆ្លាក់យ៉ាងប្រណិតពីថ្ម ស្ពាន់ និងគ្រឿងកុលាលភាជន៍ នៅសម័យកាលវប្បធម៌ Hoa Binh ។ ទីកន្លែងនេះមានវត្តអារាមដែលមានអាយុកាលតាំងពីយូរយារណាស់មកហើយ ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌របស់បងប្អូនជនជាតិនៅតំបន់ព្រៃភ្នំ រួមមាន ប្រាសាទ Pu Bao វត្ត Phuc Lam។ កេរ្កិ៍ដំណែលចង្រ្កានភ្លើងត្រូវបានរកឃើញនៅក្នុងរូងភ្នំ Phia Vai ដែលមានអាយុកាលប្រមាណ ៨ ០០០ ឆ្នាំមុន។ ទំហំនៃចង្ក្រាននេះមិនសូវធំប៉ុន្មានឡើយ ដែលអាចបម្រើការអាំងភ្លើង ឬអាំងសាច់ម្ហូបអាហារសម្រាប់ក្រុមសហគមន៍ជនជាតិតាមសាច់ញាតិ។ ក្រុមបុរាណវិទូក៏បានរកឃើញផ្នូរបញ្ចុះសពរបស់ជនវៀតណាមបុរាណផងដែរ។ លោក Cao Van Minh ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Lam Binh បានឲ្យដឹងថា៖“រូងភ្នំ Phia Vai គឺជារូងភ្នំ របស់ជនវៀតណាមបុរាណ។ យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមបុរាណវិទូបានឲ្យដឹងថា រូងភ្នំ នៅទីនេះមានជនវៀតណាមបុរាណរស់នៅកាលពី ១២ ០០០ ឆ្នាំមុន ។ កាលពីដើមឡើយ ជនវៀតណាមបុរាណតែងតែរស់នៅតាមដងទន្លេ ជ្រោះ ដែលជាទីកន្លែងមានទឹកស្អាតប្រើប្រាស់ផងដែរ”។

ជាមួយនឹងជួរភ្នំថ្មកំបោរលាតសន្ធឹង នៅខាងក្នុងភ្នំគឺជាប្រព័ន្ធរូងភ្នំគួរឱ្យចាប់អារម្មណ៍ ដែលជាលក្ខខ័ណ្ឌដ៏ល្អសម្រាប់ស្រុក Yen Binh អភិវឌ្ឍន៍ទេសចរណ៍។ ចំណុចលេចធ្លោបំផុតគឺ រូងភ្នំ Khuoi Pin ល្បាក់ទឹក Khuoi Nhi ល្បាក់ទឹក Nam Me ឬល្អាងភ្នំ Song Long។ បឹងអេកូឡូស៊ី Na Hang - Lam Binh រក្សាបានប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប រួមជាមួយនឹងកោះ តូចៗជាច្រើនរាប់មិនអស់នៅលើផ្ទៃបឹង ដែលបង្កើតជាទេសភាពដ៏ស្រស់ស្អាតដាច់ដោយឡែកនៅកណ្តាលព្រៃភ្នំ Viet Bac ។ លេចធ្លោបំផុត គឺកំពូលភ្នំចំនួន ៩៩ នៅឃុំ Thuong Lam ដែលត្រូវបានគេប្រៀបប្រដូចទៅនឹង "ឈូងសមុទ្រហាឡុងលើគោកអញ្ចឹង " ។

ក្រៅពីរូងភ្នំ និង ល្បាក់ទឹកនោះ នៅពេលអញ្ជើញមកដល់ស្រុក Lam Binh នោះ ភ្ញៀវទេសចរណ៍ក៏ទទួលបានបទពិសោធន៍អំពីលក្ខណៈវប្បធម៌ធម្មដ៏វិសេសវិសាលរបស់បងប្អូនបណ្ដាជនជាតិភាគតិច ហើយអំបូរជនជាតិនីមួយៗគឺមានទំនៀមទម្លាប់ ផ្សេងៗគ្នា ដោយបង្កើតឡើងលក្ខណៈវិសេសវិសាល និងសម្បូរបែប។ លោក Chau Thanh Nga អ្នកឃុំ Thuong Lam ស្រុក Lam Binh បានឲ្យដឹងថា៖ “ភ្ញៀវទេសចរអញ្ជើញមកដល់ទីនេះទទួលបានបទពិសោធន៍ពីជីវភាពរស់នៅខាងវប្បធម៌ដោយផ្សារភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិ តាមរយៈសំលៀកបំពាក់ របៀបរស់នៅលើផ្ទះឈើផុតពីដី សកម្មភាពធ្វើកសិកម្ម ស្ពកបាយដែលពោរពេញទៅដោយអត្តសញ្ញាណ ឬបទចម្រៀងប្រជាប្រិយប្រពៃណី។ ភ្ញៀវទេសចរអាចគយគន់លំហទេសភាពធម្មជាតិដ៏ធំមហិមា។ នៅទីនេះមានបាតបឹងវារីអគ្គីសនី Tuyen Quang ដ៏ធំទូលាយ ហើយនៅជុំវិញតំបន់បាតបឹងគឺជាប្រព័ន្ធព្រៃឈើ រូងភ្នំ និងល្បាក់ទឹកធំតូចជាច្រើនផងដែរ”។

ស្រុក Lam Binh ថែរក្សាតំបន់បុរាណវត្ថុវិទ្យា ដែលពោរពេញទៅដោយ  សក្តានុពល​អេកូទេសចរណ៍ - ảnh 2បឹងអេកូឡូស៊ី Na Hang - Lam Binh  (រូបថត៖ baotuyenquang.com.vn)

អញ្ជើញមកដល់ស្រុក Lam Binh ភ្ញៀវទេសចរណ៍ក៏បានទទួលទានម្ហូបអាហារប្រពៃណីរបស់ជនជាតិ Tay  Dao និង Mong ដូចជា បាយក្រឡាន សាច់ជូរ សាច់ក្របីងៀត ត្រីស្រែ និងបង្អែម Khau mut។ នាបច្ចុប្បន្ននេះ ក្នុងស្រុក មានក្រុមគ្រួសារជាច្រើនគ្រួបាននាំគ្នាធ្វើ Homestay ដោយបាន បង្កើតមណ្ឌលទេសចរណ៍សហគមន៍នៅតាមភូមិនីមួយៗ លោក Chau Minh Vy ម្ចាស់ Homestay នៅឃុំ Lang Can បានឲ្យដឹងថា៖ “នៅពេលអញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរបានទទួលទានម្ហូបអាហារប្រចាំតំបន់ដូចជា មាន់ស្រែ ជ្រូកខ្មៅ សាច់ជូរ សាច់ជ្រូក និងត្រីអាំង។  បងប្អូនជនជាតិបានកែច្នៃម្ហូបអាហារទាំងនេះដោយខ្លួនឯង។ ភ្ញៀវទេសចរពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់”។

ស្រុក Lam Binh បានស្ដារឡើងវិញនូវពិធីបុណ្យប្រពៃណី ដូចជាពិធីបុណ្យ Long Tong នៅឃុំ Thuong Lam ស្រុក Lang Can ពិធីបុណ្យលោតកន្លងភ្លើងរបស់ជនជាតិ Pa Then នៅឃុំ Hong Quang។ ពិធីបុណ្យនានារបស់ស្រុក Lam Binh ពោរពេញទៅដោយលក្ខណៈប្រជាប្រិយដ៏វិសេសវិសាល បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅខេត្តយ៉ាងច្រើនកុះករក្នុងឱកាសដើមនិទាឃរដូវ។ ដោយកំណត់វិស័យទេសចរណ៍ជាកត្តាអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់នោះ ស្រុក Lam Binh បានពង្រីកសក្ដានុពល និងគុណសម្បត្តិមូលដ្ឋាន ដោយបង្កើតទួរអេកូទេសចរណ៍ ទេសចរណ៍ឆ្លងបទពិសោធន៍គួរឲ្យទាក់ទាញ និងវិសេសវិសាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ