សារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណាម-ទីកន្លែង ទេសចរណ៍គួរឲ្យទាក់ទាញ
LAN ANH -  
(Vovworld-សារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណាមត្រូវបាន) /  
Vovworld-សារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណាមត្រូវបានបង្កើតឡើងដោយឈរលើ
ការរួមបញ្ចូលសារមន្ទីប្រវត្តិសាស្រ្តវៀតណាមលេខ១វិថីTrang Tienនិងសារមន្ទី
បដិវត្តន៍វៀតណាមលេខ២៥វិថីTong Danនា១ឆ្នាំ២០១១។សំណង់ ទាំង២នេះ
រួមជាមួយសំណង់រោងមហោស្រពបានបង្កើតឡើងប្រជុំស្ថាបត្យកម្មដ៍ស្អាតដែលទាក់
ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនា។ការរួមបញ្ចូលសារមន្ទីប្រពៃណីចំនួន២
ពោលខាងលើបាននាំអោយសារមន្ទីបដិវត្តន៍វៀតណាមឈានចូលដំណាក់កាលអភិ
វឌ្ឍន៍ថ្មី។បណ្ឌិត Vu ManhHaនាយករងសារមន្ទីបដិវត្តន៍ជាតិវៀតណាមចាត់ទុកថា៖
“តាមមតិរបស់បណ្តា អ្នកជំនាញការនិងអ្នកវិទ្យាសាស្រ្ត គឺការបង្កើតសារមន្ទីបដិវត្តន៍
ជាតិវៀតណាម គឺជាបំណងប្រាថ្នារបស់ អ្នកវិទ្យាសាស្រ្ត បំណងប្រាថ្នារបស់បក្សនិងរដ្ឋវៀតណាមដើម្បីមាន សារមន្ទី១ដែលឆ្លុះបញ្ចាំងបានប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃ
ប្រទេសជាតិ។ពីព្រោះថា៖ប្រវត្តិសាស្រ្តជាចរន្តហូរជាប់ជានិច្ចហើយ និងបដិវត្តន៍ជា
ចំណែក១នៃប្រវត្តិសាស្រ្តជាតិ។“ការដាក់តាំងបង្ហាញឯកសារនិងវត្ថុប្រមាណ១ម៉ឺន
លើផ្ទៃដីជិត៤ពាន់ម៉ែត្រក្រឡា សារមន្ទីបដិវត្តន៍ជាតិវៀតណាមបានឧទ្ទេសនាមអំពី
ដំណើរការកកើតនិងអភិវឌ្ឍន៍របស់សង្គមវៀតណាមនាសម័យបូរប្រេវត្តិ។សារមន្ទីក៍
បានឧទ្ទេសនាមអំពីការតស៊ូសង្រ្គោះជាតិ សមិទ្ឋិផលដែលទទួលបានពីធ្វើពលកម្ម
របស់ប្រជាជនវៀតណាមក្នុងកិច្ចការកសាងប្រទេសជាតិនៅដំណាក់កាលផ្លាស់ប្តូរថ្មី។
ល។រួមជាមួយនោះសារមន្ទីនៅរក្សាទុកវត្ថុថ្លៃថ្លាដ៍កម្រជាច្រើនដែលក្នុងនោះមាន
សម្រាំងវត្ថុតាងនៃខឿនវប្បធម៌ Nui Do ខឿនវប្បធម៌Hoa Binh-Bac Son សម្រាំងខឿន
វប្បធម៌Dong Son សម្រាំងគ្រឿងចម្លាក់សិលាចារិត Champa និងសម្រាំងគ្រឿងសំរិទ្ឋរាជ្យ
កាល Le- រាជ្យកាល Nguyenជាដើម។ ជាពិសេសក្នុងនោះមានទ្រព្យសម្បត្តិជាតិដ៍មាន
តំលៃបណ្ឌិត Vu Manh Ha អោយដឹងថែមទៀតថា៖“ នៅសរមន្ទីនេះមានវត្ថុពិសិទ្ឋិចំនួន
១០។នោះជាវត្ថុពិសិទ្ឋិពិសេសមានតំលៃវប្បធម៌គំរូរបស់វៀតណាម។ក្នុងនោះមានស្គរ
សំរិទ្ឋDong Sonនិងទិលានុលេខក្នុងពន្ឋនាគាររបស់លោកប្រធានហូជីមិញ។ “
|
រូបថតVNA |
នាពេលថ្មីៗនេះវត្ថុអំពីពុទ្ឋសាសនានិងចង្កៀនបុរាណត្រូវបានដាក់តាំងបង្ហាញនៅសរមន្ទី
តាមរូបភាពបច្ចេកវិទ្យា 3D។បងHoang Quoc Vietបុគ្គលឹកនៃសារមន្ទី១នាក់អោយដឹងថា៖“ យើងខ្ញុំបានដាក់អោយដំណើរការប្រព័ន្ឋមគ្គុទេសនិម្មិតជាភាសាអង់ក្លេសវៀតណាមផង
និងភាសាបរទេសផ្សេងទៀតផង។ នៅបន្ទប់តាំងបង្ហាញ និម្មិតយើងខ្ញុំក៍បានប្រើប្រាស់ រូបភាពបច្ចេកវិទ្យា 3Dផងដែរ។អាស្រ័យហេតុនេះភ្ញៀវទេសចរអាចក្តាប់ជាប់បានព័ត៌មាន
ដោយភាពរស់រវើក។ “
ជាសំណង់១ក្នុងចំណោមសំណង់មានស្ថាបត្យកម្មស្អាតដ៍អស្ចារ្យនិងមានប្រព័ន្ឋតាំង
បង្ហាញដ៍សម្បូបែប សារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណាមមិនត្រឹមតែជាទីកន្លែងដែល
ដម្កល់ទុកវត្ថុប្រវត្តិសាស្រ្តនៃអតីតកាលប៉ុណ្ណោះទេថែមទាំងជាអាស័យដ្ឋានដែលទាក់ទាញ
ភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាទៀតផង៕
LAN ANH
-Vovworld-សារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណាមត្រូវបាន