សារមន្ទីរ ស្ដេច Hung ទីបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិ វៀតណាម

(VOVWORLD) - ស្ថិតនៅលើទួលភ្នំមួយនៃឃុំ Hy Cuong ទីក្រុង Viet Tri ខេត្ត Phu Tho ភាគ ខាងជើងវៀតណាម ហើយចំណុះតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung សារមន្ទីរ ស្ដេច Hung ជាសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលមួយ ដែល ថែរក្សានិងឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីសម័យកាលដ៏ភ្លឺស្វាងរបស់ប្រជាជាតិវៀតណាម។
សារមន្ទីរ ស្ដេច Hung ទីបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិ វៀតណាម - ảnh 1ភ្ញៀវទេសចរចូលទស្សនាសារមន្ទីរស្ដេច Hung (រូបថត៖ vietnamtourism) 

សារមន្ទីរ ស្ដេច Hung ស្ថិតនៅក្នុងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ដែលជាទីមកដល់ពិសេសក្នុងជីវភាពខាងជំនឿសាសនារបស់ប្រជាជនវៀតណាមគ្រប់រូប។ សារមន្ទីរនេះត្រូវបានកសាងឡើងកាលពីប៉ុន្មានឆ្នាំចុងទសវត្សទី៨០ ហើយត្រូវបានជួសជុលនិងកែលំអជាច្រើនលើកច្រើនសា។

        សារមន្ទីរ ស្ដេច Hung ត្រូវបានស្ថាបនាតាមទស្សនៈវិស័យរបស់ជនវៀត ណាមបុរាណដោយជំនឿថា មេឃមានរាងមមូល ដីមានរាងការ៉េ រួមមាន២ជាន់លើផ្ទៃដីជិត ១ពាន់ម៉ែត្រការ៉េ។ មើលពីកំពូលភ្នំ Nghia Linh គឺសារមន្ទីរហាក់ដូចជាប្រអប់ការ៉េ ធំសម្បើមមួយដែលរំលឹកដល់រឿងនិទាននំអន្សម នំ Day ក្នុងប្រវត្តិសាស្ត្រវៀត ណាម។

        នៅសារមន្ទីរ ស្ដេច Hung មានវត្ថុតាងជាង៤ពាន់ ដែលបានដាក់បង្ហាញនៅ បន្ទប់ឯកទេសចំនួន៥ ដោយបណ្ដាប្រធានបទ៖ ទឹកដី មនុស្សនៃយុគ សម័យកាលដំបូងស្ថាបនាប្រទេសជាតិ បុព្វហេតុកសាងប្រទេស Van Lang របស់ បណ្ដាស្ដេច Hung តំបន់កេរ្តិ៍ដំណែលវិហារស្ដេច Hung និងការសែនខួបស្ដេច Hung និងមនោសញ្ចេតនារបស់ប្រជាជន ការយកចិត្តទុកដាក់របស់រដ្ឋអំណាច ចំពោះវិហារស្ដេច Hung។

សារមន្ទីរ ស្ដេច Hung ទីបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិ វៀតណាម - ảnh 2 វត្ថុតាងត្រូវបានដាក់បង្ហាញនៅក្នុងសារមន្ទីរ

       សារមន្ទីរ ស្ដេច Hung ទទួលភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនាជារៀង រាល់ថ្ងៃ។ ពិសេសគឺ នាបុណ្យសែនខួបស្ដេច Hung (ថ្ងៃទី១០ ខែទី៣ តាមច័ន្ទគតិ) បរិមាណភ្ញៀវទេសចរបានកើនឡើងដល់រាប់ហ្មឺននាក់។ លោកស្រី Nguyen Thi Van Anh ប្រធានក្រុមមគ្គុទេសនៃសាមន្ទីរ ស្ដេច Hung បានសំណេះសំណាល ថា៖  

       “តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវិហារស្ដេច Hung ជាទីធ្វើសក្ការៈបូជាជីដូន ជីតារួមរបស់ប្រជាជាតិវៀតណាម ហើយសារមន្ទីរស្ដេច Hung ជាសំណង់ ស្ថាបត្យកម្មពិសេសនៅក្នុងតំបន់នេះ។ សារមន្ទីរបានថែរក្សាវត្ថុតាងដ៏ថ្លៃថ្លាជា ច្រើន ដើម្បីសរឲ្យឃើញថា នៅរាជ្ជកាលបណ្ដាស្ដេច Hung ទន្ទឹមនឹង តំលៃខាង ស្មារតីដូចជាជំនឿសែនព្រែនជីដូនជីតានោះ គឺមានវត្ថុតាងដ៏គ្រប់គ្រាន់ដើម្បី បញ្ជាក់ថា រាជ្ជកាលបណ្ដាស្ដេច Hung ជារាជ្ជកាលពិតប្រាកដក្នុងប្រវត្តិសាស្ត្រ”។

សារមន្ទីរ ស្ដេច Hung ទីបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិ វៀតណាម - ảnh 3

        ភ្ញៀវទេសចរម្នាក់ៗសុទ្ធតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេល មក ទស្សនាឧបករណ៍ផលិតកម្មក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនវៀត ណាមបុរាណ ដែលឆ្លុះបញ្ចាំងនូវលក្ខណៈវប្បធម៌ដ៏ល្អប្រសើរតាមរយៈសម័យ កាលប្រវត្តិសាស្ត្រនានា។ លោកស្រី Nguyen Thu Huong ភ្ញៀវទេសចរមួយរូប មកពីទីក្រុងហាណូយ បានសំណេះសំណាលថា៖

        “ជាជនវៀតណាម អ្នកណាក៏ស្គាល់រឿងនិទាន Lac Long Quan – Au Co ដែរ។ តាមរយៈវត្ថុតាងនៅសារមន្ទីរស្ដេច Hung រួមជាមួយការបកស្រាយ ដ៏ ល្អិតល្អន់របស់កម្មាភិបាលនៅទីនេះ បានបង្កើតរឿងនិទាននេះឡើងវិញយ៉ាង រស់រវើក។ មកទស្សនាសារមន្ទីរនេះ ក៏ដូចជាតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វិហារស្ដេច Hung នាងខ្ញុំមានមោទនភាពយ៉ាងខ្លាំងអំពីប្រភពដើមរបស់ប្រជាជាតិ ក៏ដូចជាប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ជីដូនជីតា”។

        ការបង្កើតឡើងសារមន្ទីរស្ដេច Hung នៅក្នុងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វិហារស្ដេច Hung នោះ បានឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនវៀតណាម ទាំងនៅក្នុងនិងក្រៅប្រទេសនាពេលវិលត្រឡប់មកតំបន់ដីពិសិដ្ឋនេះម្ដងៗ។ ក្រៅ ពីនោះ សារមន្ទីរនេះក៏ជួយភ្ញៀវទេសចរអន្តរជាតិយល់ដឹងបន្ថែមអំពីប្រភពដើម របស់ប្រជាជាតិវៀតណាម វប្បធម៌ប្រពៃណីវៀតណាម ក៏ដូចជាសតិអារម្មណ៍ សីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” របស់មនុស្សវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ