សារមន្ទីរកសិណសាក្សីនៃសង្រ្គាម
THU HANG-QUANG VINH -  
(VOV WORLD) /  
Vovworld- សារមន្ទីរកសិណសាក្សីនៃសង្រ្គាម គឺស្ថិតនៅក្នុងវិថីVo Van Tan ទីក្រុង
ហូជីមិញភាគខាងត្បូងវៀតណាម។សារមន្ទីរត្រូវបានបង្កើតឡើងនាថ្ងៃទី៤កញ្ញាឆ្នាំ
១៩៧៥ដោយយកឈ្មោះថា៖អគារតាំងបង្ហាញវត្ថុឧក្រឹដកម្មរបស់ចក្រពក្តិអាមេរិក
និងទីញម៉ោងSai Gon។ដល់ថ្ងៃទី៤កក្កដាឆ្នាំ១៩៩៥សារមន្ទីរនេះប្តូរឈ្មោះទៅជា សារមន្ទីរកសិណសាក្សីនៃសង្រ្គាម។ សារមន្ទីរកសិណសាក្សីនៃសង្រ្គាមជាកន្លែង
ដែលតម្កល់ទុកថែរក្សានិងដាក់តាំងបង្ហាញឯកសារ រូបភាពនិងវត្ថុតាងនៃសង្រ្គាម
ផលវិបាកបណ្តាលឡើងដោយអានុភាពឈ្លានពានក្នុងសង្រ្គាមនានានៅប្រទេសវៀត
ណាមមុននេះ។រួមជាមួយនោះនៅសារមន្ទីរនៅមានបន្ទប់តាំងបង្ហាញវត្ថុតាងនិងរូបភាពឧទ្ទេសនាមអំពីការតស៊ូដណ្តើមឯករាជ្យ ការពារមាតុប្រទេសរបស់ប្រជាជនវៀត
ណាមវីរភាព។នាយិកាសារមន្ទីរលោកស្រីHuynh Ngoc Vanអោយដឹងថា៖ នាបច្ចុប្បន្ន
នេះសារមន្ទីរតម្កល់ទុកឯកសារវត្ថុតាង ខ្សែភាពយន្តជាង២ម៉ឺន។សារមន្ទីរសព្វថ្ងៃបាន
ក្លាយទៅជាទីកន្លែងវប្បធម៌និងទេស្សចរណ៍គួរអោយចាប់អារម្មណ៍។លោកស្រី Van
រំលឹកឡើងវិញថា៖“ សារមន្ទីបើកទ្វាទទួលភ្ញៀវកាលពីថ្ងៃទី៤កញ្ញាឆ្នាំ១៩៧៥មក។ពេល
នោះបរិវេណសារមន្ទីរគឺចង្អៀតណាស់ដោយមានជួរផ្ទះធម្មតាប្រក់ អៀនប៉ាន់ ។ ដល់ឆ្នាំ
២០០២រដ្ឋនិងរដ្ឋអំណាចទីក្រុងហូជីមិញបានវិនិយោគទុនសាងសង់ទៅជាសារមន្ទីស្អាត
ដ៍មនោរម្យដូចសព្វថ្ងៃនេះ។ដោយឡែកក្នុងឆ្នាំ២០១២សារមន្ទីរទាក់ទាញ ភ្ញៀវបានជាង
៧ម៉ឺនលើកនាក់មកទស្សនា។“
|
នៅ សារមន្ទីរកសិណសាក្សីនៃសង្រ្គាមមានមណ្ឌលតាំងបង្ហាញវត្ថុតាងដ៍មានតំលៃ។ក្នុង
នោះមានបន្ទប់តាំងបង្ហាញវត្ថុតាងនិងរូបថតស្តីពីសង្រ្គាមព្រំដែននិរតី ឬការតស៊ូការពារ
ព្រំដែនភាគខាងជើង។នៅបន្ទប់តាំងបង្ហាញ“ ការរលឹក “គេដម្កល់ទុកទិលានុលេខ អនុស្សាវរីយ៍ស្តីអំពីសង្រ្គាមពលិកម្មនិងការបាត់បង់ ធ្វើអោយជនគ្រប់រូបសុទ្ឋតែរំជួល
ចិត្តពេលឈានជើងចូលទីនេះ។បងស្រី Nguyet Suong មគ្គុទេសសារមន្ទីរ១នាក់អោយ
ដឹងថា៖“ សម្រាំងវត្ថុតាងនិងរូបថត ទាំងនេះត្រូវបានប្រមូលផ្តុំដោយជន២នាក់ជាជនជាតិ
បារាំងនិងជនជាតិអង់គ្លេស។ជាពិសេសមាន២រូបថតដែលជួយអោយទស្សនិកជនយល់
ច្បាស់អំពីមធ្យោបាយទំនើបដែលកងទ័ពអាមេរិកបានប្រើប្រាស់ក្នុងសង្រ្គាមនៅវៀតណាម
មុននេះ។ “
|
សារមន្ទីរកសិណសាក្សីនៃសង្រ្គាមត្រូវបានចាត់ទុកជាទីកន្លែងទេសចរណ៍១ក្នុងចំណោម
១០ទីកន្លែងទេសចរណ៍គំរូនៃកម្មវិធី” ទីក្រុងហូជីមិញ-១០០ប្រការគួរឲ្យទាក់ទាញ “។សារមន្ទីរនៅបានបញ្ចូលក្នុងប្រព័ន្ឋ៦០សារមន្ទីរដើម្បីសន្តិភាពនៃអង្គការវិទ្យាសាស្រ្តអប់រំ
អង្គការសហប្រជាជាតិ UNESCO។ក្រោយពីទៅទស្សនាសារមន្ទីរកសិណសាក្សីនៃសង្រ្គាម
បង Taka Muraភ្ញៀវទរសចរជប៉ុនបានចែករំលែកថា៖“ យើងខ្ញុំឃើញថា៖សង្រ្គាមបាន
បន្សល់ទុកមកនូវផលវិបាកដ៍ធ្ងន់ធ្ងរសំរាប់ប្រជាជនវៀតណាមជាពិសេសបណ្តជនរងគ្រោះ
ដោយជាតគីមីពុលព័ណលឿងទុំ។ខ្ញុំគ្មាវាចារនឹងថ្លែងទេក្រោយពីអានឯកសារនិងទស្សនា
រូបថតនៅទីនេះទេ។ “
សង្រ្គាមបានកន្លងផុតទៅហើយ។ប្រជាជនវៀតណាមកំពុងបញ្ចេញកំលាំងឈានទៅ
ដល់ជីវភាពរស់នៅថ្មីនិងកសាងប្រទេសជាតិ។សារមន្ទីរកសិណសាក្សីនៃសង្រ្គាមជួយ
ភ្ញៀវទេសចរយល់បន្ថែមអត្ថន័យនៃជីវភាពរស់នៅក្នុងសន្តិភាពនិងឆ្ពោះទៅអនាគត១ដ៍
ល្អស្អាតជាងទៀត៕
THU HANG-QUANG VINH
-VOV WORLD