សារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំង - ទីកន្លែងអប់រំប្រពៃណីស្នេហារជាតិ

(VOVWORLD) - សារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំងស្ថិតនៅភូមិNam Quat ឃុំ Nam Trieu ស្រុក Phu Xuyen ទីក្រុងហាណូយ។ សារមន្ទីរនេះកំពុងថែរក្សាវត្ថុតាង និងឯកសារចំនួនរាប់ពាន់ស្ដីពីពលីកម្មដ៏អង់អាចដ៏ក្លាហានរបស់យុទ្ធជនបដិវត្តន៍ ដែលសត្រូវពួកសត្រូវចាប់ដាក់ពន្ធនាគារ Phu Quoc។
សារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំង - ទីកន្លែងអប់រំប្រពៃណីស្នេហារជាតិ - ảnh 1ឧបករណ៍ធ្វើទារុណកម្មរបស់ពួកសត្រូវ (រូបថត៖ VOV) 

សារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំង ត្រូវបានអតីតយុទ្ធជនវៀតណាម លោក Lam Van Bang ជាយុទ្ធជនបដិវត្តន៍មួយរូបដែលធ្លាប់ត្រូវជាប់ឃុំឃាំងនៅពន្ធនាគារ Phu Quoc បានកសាងឡើងនៅផ្ទះរបស់ខ្លួន។

        សារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំង មានទំហំជាង២០០០ម៉ែត្រក្រឡា ដែលដាក់តាំងបង្ហាញរូបថត ឯកសារនិងវត្ថុតាងជាង៤ពាន់។ វត្ថុតាងទាំងនេះក៏ត្រូវ បានសម្រាំងនៅក្នុងនិងក្រៅប្រទេស ឬត្រូវបានស្ថាប័ន សមូហភាព បុគ្គលនិងអតីត យុទ្ធជនប្រគល់ជូន។ ទោះបីជាតូចតាចក្ដី ប៉ុន្តែវត្ថុតាងនីមួយៗនៅទីនេះ សុទ្ធតែបង្កប់នូវមេម័រ អនុស្សាវរីយ៍ដ៏អង់អាចក្លាហានគួរឲ្យរំជួលចិត្ត អំពីរយៈពេលដែលត្រូវជាប់ក្នុង ពន្ធនាគាររបស់បណ្ដាយុទ្ធជនបដិវត្តន៍នោះ។ លោក Kieu Van Uych នាយករង សារមន្ទីរ បានឲ្យដឹងថា៖

        “រាល់វត្ថុតាងដែលត្រូវបានយកមកពីពន្ធនាគាររបស់សត្រូវសុទ្ធតែប្រឡាក់ឈាមក្រហមរបស់យុទ្ធមិត្តខ្ញុំ។ នោះគឺធ្មេញដែលត្រូវសត្រូវកាប់បំបាត់ ឬគ្រាប់កាំភ្លើងដែលបាញ់ទៅលើយុទ្ធជន។ សារមន្ទីរនេះមានតំបន់ចំនួន៣ដោយបន្ទប់តាំងបង្ហាញចំនួន៨។ ជាពិសេស សារមន្ទីរមានសាខាបក្សមួយចំណុះគណៈកម្មាធិការបក្សស្រុក Phu Xuyen។ បក្ខជនទាំងអស់របស់សាខាបក្សនេះសុទ្ធតែជាយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំងនៅពន្ធនាគារ Phu Quoc។ ទីនេះជាដំបូលរួមរបស់បណ្ដាយុទ្ធជនបដិវត្តន៍ ដែលត្រូវជាប់ឃុំឃាំង”។

សារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំង - ទីកន្លែងអប់រំប្រពៃណីស្នេហារជាតិ - ảnh 2 បង្កើតឡើងវិញនូវការធ្វើទារុណកម្មរបស់សត្រូវចំពោះយុទ្ធជនបដិវត្តន៍វៀតណាម

        វត្ថុតាងនៅសារមន្ទីរនេះបានរំលឹកឡើងវិញអំពីការរស់នៅដូចជាឋាននរកនៅលើផែនដី ក្នុងពន្ធនាគារ Phu Quoc របស់បណ្ដាយុទ្ធជនបដិវត្តន៍ វៀតណាម។ ក្នុងនោះមានវត្ថុតាងជាច្រើនធ្វើឲ្យទស្សនិកជនរំជួលចិត្តយ៉ាងខ្លាំង ។ លោកស្រី Dong Thi Hop អ្នកស្ម័គ្រចិត្តធ្វើការនៅសារមន្ទីរនេះ បានសំណេះសំណាលថា៖

        “នៅទីនេះមានវត្ថុតាងថ្លៃថ្លាជាច្រើនដូចជាទង់បក្សដែលគូរដោយឈាមក្រហម។ គេប្រើទង់ នេះដើម្បីបញ្ចូលបក្ខជនថ្មីឬធ្វើពិធីរំលឹក វិញ្ញាណក្ខ័ន្ធបងប្អូនដែលបានពលីជីវិតក្នុងពន្ធនាគារ Phu Quoc នេះ។ ក្នុងពន្ធនាគារ លោក Nguyen The Nghia បានយកឈាមរបស់ខ្លួន គូរលើស្បៃតូចមួយចំណែក ធ្វើជាទង់បក្ស។ រូបភាពញញួរនិងអឌ្ឍច័ន្ទមាស គឺបាន ធ្វើដោយថ្នាំពណ៌លឿងត្រាំក្នុងទឹក។”

        សារមន្ទីរនេះជាកន្លែងថែរក្សាអណ្ដាតភ្លើងបដិវត្តន៍ ដើម្បីបន្សល់ទុកមកឲ្យ ជំនាន់នាបច្ចុប្បន្ននិងក្រោយៗ ដើម្បីគេបានឃើញពលីកម្មនិងភាពអង់អាចក្លា ហានរបស់យុទ្ធជនបដិវត្តន៍ជំនាន់មុនៗ។ លោក Lam Van Bang នាយកសារ មន្ទីរយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំង បានសង្កត់ធ្ងន់ថា៖

        “យុទ្ធជនបដិវត្តន៍ដែលត្រូវពួកសត្រូវចាប់ខ្លួនេះ ទោះបីជាត្រូវរងទារុណកម្ម យ៉ាងណាក៏ដោយ ប៉ុន្តែគេនៅតែស្មោះត្រង់ចំពោះបក្ស ចំពោះមាតុប្រទេសជា ដាច់ខាត។ យើងខ្ញុំចង់បញ្ជូនសារជូនទៅមនុស្សគ្រប់រូបថា យើងមានជីវភាពរស់នៅ ដូចនាសព្វថ្ងៃនេះ គឺដោយសារមានការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ពលីកម្មដ៏ធំធេង របស់ជីដូនជីតា វីរៈយុទ្ធជនពលី យុទ្ធជនពិការ និងការរួមវិភាគទានរបស់ ប្រជាជាតិទាំងមូល។ យើងត្រូវចងចាំជានិច្ចចំពោះគុណូបការៈរបស់បក្សក៏ដូចជា របស់យុទ្ធជនពលី យុទ្ធជនពិការទាំងនេះ”។

        ចាប់ពីពេលបានបង្កើតមក សារមន្ទីរនេះទទួលភ្ញៀវរាប់ហ្មឺននាក់មកទស្សនា ពិសេសគឺជនបដិវត្តន៍ជើងចាស់ អតីតយុទ្ធជន គ្រួសារយុទ្ធជនពលី និងប្អូនៗ សិស្សានុសិស្សនិងនិស្សិតជាដើម។ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងទីក្រុងហាណូយក៏ តែងតែមកដល់ទីនេះដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីផងដែរ។ សារ មន្ទីរយុទ្ធជនបដិវត្តន៍ត្រូវជាប់ឃុំឃាំង មិនត្រឹមតែថែរក្សាវត្ថុតាងរបស់យុទ្ធជន បដិវត្តន៍ក្នុងរយៈពេលត្រូវដាក់ពន្ធនាគារប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងដើម្បី ឧទ្ទេសនាម និងអប់រំជំនាន់វ័យក្មេងអំពីមោទនភាពនិងប្រពៃណីអង់អាចក្លាហាន របស់ប្រជាជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ