សារមន្ទីរយោធា-កន្លែងដែលរក្សាទុកនូវសញ្ញា ប្រវត្តិសាស្រ្តវីរភាពនៃប្រទេសជាតិ

Vovworld-ពេលអញ្ជើញមកទស្សនាសារមន្ទីរ  ប្តីប្រពន្ឋលោក Guy Bagotជនជាតិ
អូស្រ្តាលីឈរយ៉ាងយូរៗចំពោះមុខឆ័យាលក្ខនាយឧត្តមសេនីយ៍Vo NguyenGiap 
ដែលបានតាំងបង្ហាញនៅបន្ទប់” Vo Nguyen Giap - នាយឧត្តមសេនីយ៍ -អគ្គមេ
បញ្ជាការកងទ័ពដំបូងរបស់វៀតណាម។  “លោក Guy Bagotអោយដឹងថា៖កាលពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧០លោកចូលរួមសង្រ្គាមរបស់អាមេរិកនៅវៀតណាម។
នាគ្រានោះ លោកមិនដឹងអ្វីៗអំពីប្រៀបខ្លាំងរបស់កងទ័ពវៀតណាមសោះឡើយ។ប៉ុន្តែបណ្តាទាហានដូចរូបលោកនិយាយដល់នាយឧត្តមសេនីយ៍ Vo Nguyen Giap ដោយការគោរពរាប់អានជានិច្ច។លោក​ចែករំលែកថា៖“សារមន្ទីរយោធាជាកន្លែង
ដែលរក្សាទុកនូវពេលវេលាប្រវត្តិសាស្រ្តដ៍អស្ចារ្យដែលបានជួយខ្ញុំបានយល់បន្ថែមឆ្នាំ
ដំណើរការតស៊ូនានានៃបដិវត្តន៍វៀតណាមកាលឆ្នាំ១៩៤៥មក។ក្រោយពីចូលរួម
សង្រ្គាមនៅវៀតណាមនាឆ្នាំ ១៩៨៦-១៩៦៩ខ្ញុំពុំទាន់ មានឱកាសវិលត្រឡាប់មកវៀត
ណាមនៅឡើយ។ដោយទទួលបានដំណឹងមរណភាពរបស់នាយឧត្តមសេនីយ៍
Vo Nguyen Giap ប្តីប្រពន្ឋខ្ញុំសម្រេចវិលត្រឡប់ម​កប្រទេសវៀតណាមវិញដើម្បីសំដែង
មនោសញ្ចេតនាគោរពរាប់អានរបស់ខ្លូនចំពោះនាយឧត្តមសេនីយ៍ដ៍ឈ្លាសវៃរូបនេះ។   “

​​​​​​​​​​​​​​​​           
            

               
                 
សារមន្ទីរយោធា-កន្លែងដែលរក្សាទុកនូវសញ្ញា ប្រវត្តិសាស្រ្តវីរភាពនៃប្រទេសជាតិ - ảnh 1
                រូបថតVovworld


សារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាមដែលមុននេះជាសារមន្ទីរយោធាត្រូវបានបង្កើត
ឡើងនាឆ្នាំ១៩៥៦។នាឆ្នាំ១៩៥៩សារមន្ទីរចាប់ផ្តើមបើកទ្វាទទួលភ្ញៀវមកទស្សនា។នាឆ្នាំ២០០២មក  សារមន្ទីយកឈ្មោះសារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាម។
វត្ថុតាងប្រមាណ២ពាន់ដែលបានដាក់តាំងបង្ហាញ់លើផ្ទៃដី៣២០០មែត្រក្រឡាបានបង្កើត
ឡើងវិញនូវប្រវត្តិសាស្រ្តកសាងនិងការពារទឹកដីរបស់ប្រជាជាតិវៀតណាមពីយុគ្គសម័យ
Hung Vuong ដល់យុគ្គសម័យហូជីមិញ។វរះសេនីយ៍ឯកNguyen Xuan Nang​នាយកសារមន្ទី
ប្រវត្តិសាស្រ្តយោធាវៀតណាមអោយដឹងថាខ្លឹមសារតាំងបង្ហាញនៅទីនេះបានចែកចេញ
ជា៦ចំណែក។នោះគឺវីរអ្នកម្តាយវៀតណាម  ប្រជាជតិវៀតណាមវីរភាព កងទ័ពប្រជាជន
វៀតណាម វីរភាព ប្រពៃណីរបស់កងទ័ព ប្រជាជនវៀតណាម   អាវុធ-ឧបករណ៍ផលិត
អាវុធរបស់វៀតណាម  ប្រជាជនសកលោកគាំទ្រការតស៊ូរបស់វៀតណាមនិងទំនាក់ទំនង
រវាង កងទ័ព ប្រជាជនវៀតណាម ជាមួយកងទ័ពនៃប្រទេសផ្សេងៗ។លោកNguyen Xuan
Nang​អោយដឹងថា៖ “   កត្តា១ដែលទាក់ទាញភ្ញៀវមកទស្សនាជាច្រើនកុះករនោះគឺជា
សារមន្ទីរស្ថិតនៅបរិវេណនៃប្រសាទទង់ហាណូយជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត១ដែល
ផ្សារភ្ជាប់ជាមួយរដ្ឋធានី។នោះក៍ជាសារមន្ទីរតែមួយគតក្នុងប្រព័ន្ឋសារមន្ទីរដែលតាំង
បង្ហាញវត្ថុមានទំហុំធំ​  អាវុធនិងមធ្យោបាយសង្រ្គាមរបស់វៀតណាមនិងភាគីប្រឆាំងនៅ
កណ្តាលវាល។ភ្ញៀវអន្តរជាតិ​ផ្តោតការយកចិត្តទុកដាក់ដល់ព្រឹត្តិការណ៍សំខាន់ៗដូចជា
ជ័យជំនះ Dien Bien Phuនិង យុទ្ឋនាការហូជីមិញ។  “

​​​​​​​​​​​​​​​​​​​​​​              

                  
សារមន្ទីរយោធា-កន្លែងដែលរក្សាទុកនូវសញ្ញា ប្រវត្តិសាស្រ្តវីរភាពនៃប្រទេសជាតិ - ảnh 2
រូបថត​Vovworld



ក្នុងរយះពេលជាងពាក់កណ្តាលសតវត្សរ៍កសាងនិអភិវឌ្ឍន៍ការងារតាំងបង្ហាញឃោសនា
នៃសារមន្ទីរទទួលបានការយកចិត្តទុកដាក់ជានិច្ច។ប្រព័ន្ឋតាំងបង្ហាញត្រូវបានផ្លាស់ប្តូរ
ថ្មីទាំងខាងទ្រង់ទ្រាយទាំង  ខ្លឹមសារ​និងរូបភាព។ក្នុងរយះពេល១០ឆ្នាំកន្លងមកសារមន្ទីរ
បោះពុម្ភផ្សាយសៀវភៅបាន៣០ក្បាលនិងរៀបចំការតាំងពិព័ណ៌ជាង៧០លើកទៀតផង។គិតដល់បច្ចុប្បន្ន​នេះ  សារមន្ទីរប្រវត្តិសាស្រ្តយោធាវៀតណាមទទួលភ្ញៀវជាង១២លាន
លើក/នាក់មកទស្សនាដែលក្នុងនោះភ្ញៀវ​ប្រមាណ៥០%ជាភ្ញៀវអន្តរជាតិមកពីប្រទេស
១៥០លើសកលលោក។លោកស្រី Nguyen Thi Lan Huong​កម្មាភិបាលបន្ទប់តាំងបង្ហាញ
ឃោសននាអោយដឹងថា៖“ មានក្រុម​ភ្ញៀវអន្តរជាតិជាច្រើនមកទស្សនាសារមន្ទីរ។ប៉ុន្តែ
ក្រុមដែលបន្សល់ទុកមកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងបំផុតគឺជាក្រុមភ្ញៀវអាហ្វ្រិកខាង
ត្បូង។ពេលបានឧទ្ទេសនាមអំពីយុទ្ឋនាការDien Bien Phu  គេអោយដឹងថាអាហ្វ្រិកខាង
ត្បូងមានចំណាប់អារម្មណ៍ជាពិសេសចំពោះជ័យជំនះនេះរបស់ប្រជាជនវៀតណាម។ជ័យជំនះនេះបានជួយប្រជាជន អាហ្វ្រិកខាងត្បូង និយាយដោយឡែកនិងប្រជាជន អាហ្វ្រិកនិយាយរួមក្រោកឈរឡើងដើម្បីដណ្តើមឯករាជ្យ    “

​​​​​​​​​​​​​​                    

​​​​​​​​​​​​​​​                  
សារមន្ទីរយោធា-កន្លែងដែលរក្សាទុកនូវសញ្ញា ប្រវត្តិសាស្រ្តវីរភាពនៃប្រទេសជាតិ - ảnh 3
រថតង់១រូបថត​Vovworld


 ដើម្បីបំពេញតម្រូវការនៃការងារតាំងបង្ហាញនិងទស្សនារបស់ភ្ញៀវទេសចរសារមន្ទីរកំពុង
ដាក់ជូនក្រសួងការពារប្រទេសវៀតណាមនូវគំរោងការណ៍កសាងសារមន្តីរប្រវត្តិសាស្រ្ត
វៀតណាមថ្មីដោយមានបន្ទប់តាងបង្ហាញទំនើបនិងបរិវេណធំទូលាយជាង។ពេលដាក់ចូល
ប្រើប្រាស់សារមន្ទីថ្មីនឹងជួយអោយភ្ញៀវនៅក្នុងនិងក្រៅ​ប្រទេសយល់បន្ថែមទឹកដីមនុស្ស
វៀតណាមក៍ដូចជាទំហំ​កំលាំងខ្លាំងរបស់កងទ័ពប្រជាជនវៀតណាមជាពិតប្រាកដ្ឋ៕

សារមន្ទីរយោធា-កន្លែងដែលរក្សាទុកនូវសញ្ញា ប្រវត្តិសាស្រ្តវីរភាពនៃប្រទេសជាតិ - ảnh 4
រូបថត​Vovworld

ប្រតិកម្មទៅវិញ

ផ្សេងៗ