សាលាភូមិ Lac Thi - ជាទីកន្លែងថែរក្សាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃអតីត រាជធានី Thang Long
(VOVWORLD) - សាលាភូមិ Lac Thi ជាសាលាភូមិមួយក្នុងចំណោមសាលាភូមិបុរមបុរាណ បំផុតនៃតំបន់ដី ថាំងឡុងហាណូយ (Thang Long Ha Noi)។ សាលាភូមិនេះផ្សា ភ្ជាប់ជាមួយកេរឈ្មោះនៃឧត្តមសេនីយ៍លោក តូហៀនថាញ (To Hien Thanh) ជាមន្ត្រីសុចរិតម្នាក់ ដែលមានគុណូបការៈច្បាំងឈ្នះខ្មាំងសត្រូវនិងបង្ក្រាបអ្នកបះ បោរក្នុងរាជវាំង ក្នុងប៉ុន្មានឆ្នាំចន្លោះពីចុងសតវត្សទី១១ដល់ដើមសតវត្សទី១២។
សាលាភូមិ Lac Thi ស្ថិតនៅភូមិ Lac Thi ឃុំ Ngoc Hoi ស្រុក Thanh Tri រដ្ឋធានីហាណូយ។ សាលាភូមិនេះជាទីសក្ការៈបូជាលោក To Hien Thanh ជា មន្ត្រីជាន់ខ្ពស់សុចរិតយុត្តិធម៌មួយរូប ដែលបានបម្រើស្ដេច លីកាវតុង (Ly Cao Tong) អស់ពីចិត្តពីថ្លើមដើម្បីអោយឡើងគ្រងរាជ្យចាប់តាំងពីកុមារភាព ព្រមទាំង ច្បាំងឈ្នះខ្មាំងសត្រូវ និងថែរក្សាវិន័យរាជវាំងផងដែរ។ លោករៀបការណ៍ជាមួយ ភរិយាគឺលោកស្រី ឡាធីហ្ស៊ូង (La Thi Dung) ដែលជាអ្នកភូមិ Lac Thi។ ដោយ កោតសរសើរគុណធម៌របស់ប្ដីប្រពន្ធទាំងពីររូបនេះ អ្នកភូមិបានបូជាពួកគេជា អ្នកតាភូមិ។ សាលាភូមិ Lac Thi ត្រូវបានកសាងឡើងចាប់តាំងពីសតវត្សទី១៧។
សាលាភូមិ Lac Thi ក៏ផ្សាភ្ជាប់ជាមួយយុទ្ធជ័យនៃកងទ័ពនិងប្រជាជនក្រោម ការដឹកនាំរបស់ស្ដេច ហ្វោងឈូង (Quang Trung) ដែលបានវាយបរាជ័យខ្មាំង សត្រូវឈ្លានពាននៃរាជ្យវង្សឈិង (Qing)។ នាឆ្នាំ១៧៨៩ ពេលដែលកងទ័ព Tay Son ដើរក្បួនដង្ហែទៅភាគខាងជើងដើម្បីវាយខ្មាំងសត្រូវរាជ្យវង្សឈិងនោះ គឺ សាលាភូមិ Lac Thi បានក្លាយទៅជាទីកន្លែងប្រមូលទ័ពដើម្បីពីនោះវាយបរាជ័យ ខ្មាំងសត្រូវមួយក្រុមនៅ Ngoc Hoi រាជធានី Thang Long។ បន្តសន្ទុះជ័យជំនះ នោះ កងទ័ព Tay Son បានរំដោះរាជធានី Thang Long ទាំងស្រុង។ មិនត្រឹមតែ ប៉ុណ្ណោះទេ ក្នុងអំឡុងពេលតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិ អាមេរិក សាលាភូមិ Lac Thi ក៏បានក្លាយទៅជាទីជម្រករបស់កម្មាភិបាលវៀត ណាម ព្រមទាំងក៏ជាទីកន្លែងផ្ទុកយុទ្ធភ័ណ្ឌរបស់អង្គភាពកាំជ្រួចមីស៊ីលការពារ ប៉ែកខាងត្បូងរដ្ឋធានីហាណូយផងដែរ។ លោក Nguyen Huu Tai ថ្នាក់ដឹកនាំឃុំ Ngoc Hoi បានអោយដឹងថា៖
“សាលាភូមិ Lac Thi ត្រូវបានទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិ។ នេះ ជាសំណង់ដ៏ពោរពេញទៅដោយប្រពៃណីស្នេហាជាតិនៃតំបន់ដីនេះ។ ចំពោះឃុំ Ngoc Hoi យើងខ្ញុំបានរៀបចំការឃោសនាជាប្រចាំ ដើម្បីអោយជំនាន់វ័យក្មេង អាចយល់បាននូវប្រពៃណីរបស់ប្រជាជាតិ ក៏ដូចជាប្រពៃណីបដិវត្តន៍នៃតំបន់ ផងដែរ”។
ដោយទទួលបានការយកចិត្តទុកដាក់នៃទីក្រុងនិងស្រុក Thanh Tri ក៏ដូចជាប្រជាជនក្នុងតំបន់ សាលាភូមិ Lac Thi ត្រូវបានជួសជុលអោយបាន ធំទូលាយ ដើម្បីធ្វើជាទីកន្លែងប្រព្រឹត្តទៅសកម្មភាពជំនឿ វប្បធម៌ ប្រចាំថ្ងៃរបស់ ប្រជាជនឃុំ Ngoc Hoi និងឃុំជុំវិញផ្សេងៗទៀត។ ការអភិរក្សនិងពង្រីកតម្លៃនៃ កេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ នៅក្នុងតំបន់ ក៏ត្រូវបានអាជ្ញាធរយកចិត្តទុក ដាក់យ៉ាងខ្លាំងផងដែរ។ លោក Nguyen Ngoc Kien ប្រធានគណៈកម្មាធិការ ប្រជាជនឃុំ Ngoc Hoi បានអោយដឹងថា៖
“ដើម្បីអភិរក្សកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិសាលាភូមិ Lac Thi ជារៀង រាល់ឆ្នាំ យើងខ្ញុំរួមជាមួយសមាគមន៍ពុទ្ធសាសនា វត្តអារ៉ាមនិងភូមិឃុំនានា ជានិច្ចកាលមើលថែនិងជួសជុលសំណង់នេះ។ ពេលដែលជួសជុលម្ដងៗ គឺសុទ្ធ តែមានការស្រុះចិត្តគំនិតរបស់ប្រជាជននិងស្ថាប័នសមត្ថកិច្ច ដើម្បីអភិរក្ស លក្ខណៈវប្បធម៌នៃសាលាភូមិនេះ”។
សំណង់សាលាភូមិ-វត្ត Lac Thi ជាសំណង់ស្ថាបត្យកម្មដែលមាន ភាព សុខដុម តាមរចនាប័ទនៃរាជ្ជកាលស្ដេច Le និងស្ដេច Nguyen។ សាលាភូមិនេះ ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌កាលពីឆ្នាំ១៩៩០៕