សេវាកម្មទេសចរណ៍ ហូមស្ទេ (Homestay) គួរឲ្យទាក់ទាញនៅ Moc Chau

(VOVWORLD) - មណ្ឌលទេសចរណ៍ជាតិ Moc Chau រួមមានស្រុក Moc Chau និងស្រុក Van Ho ដែលមានចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីទីក្រុងហាណូយ។ ទីនេះ ត្រូវបានគេប្រសិទ្ធនាមថា ជា “Da Lat” នៃតំបន់ភាគពាយ័ព្យ អាស្រ័យដោយ មានអាកាសធាតុត្រជាក់ស្រួលពេញឆ្នាំ សោភ័ណ្ឌភាពស្រស់បំព្រង និងចម្ការដំណាំតែខៀវស្រងាត់។
សេវាកម្មទេសចរណ៍ ហូមស្ទេ (Homestay) គួរឲ្យទាក់ទាញនៅ Moc Chau - ảnh 1ការសម្ដែងរបាំ Xoe នៅភូមិ Ang (រូបថត៖ baotintuc) 


មានជនជាតិជាច្រើនដែលរួមរស់គ្នានៅមណ្ឌល ទេសចរណ៍នេះ ហើយជនជាតិនីមួយៗមានលក្ខណៈវប្បធម៌ដ៏ពិសេសដោយ ឡែកផ្សេងគ្នា។ តាមរយៈការបើកសេវាកម្មទេសចរណ៍ ហូមស្ទេ នោះ ជារៀង រាល់ឆ្នាំមានភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ មកដល់តំបន់ដីនេះ ដើម្បីទស្សនាសោភ័ណ្ឌភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ព្រមទាំងស្វែងយល់ អំពីលក្ខណៈវប្បធម៌សម្បូរបែបទាំងខាងសម្លៀកបំពាក់ ផ្ទះសម្បែង សកម្មភាព ប្រចាំថ្ងៃ និងចំណីអាហាររបស់បណ្ដាជនជាតិនៅទីនេះទៀតផង។

        ភូមិ Ang ឃុំ Dong Sang ស្រុក Moc Chau ជាភូមិមួយក្នុងចំណោមភូមិដើម ដំបូងនៃស្រុកនិងខេត្ត ដែលអភិវឌ្ឍន៍រូបសណ្ឋានទេសចរណ៍សហគមន៍។ ជា រៀងរាល់ឆ្នាំ ភូមិ Ang តែងតែទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ៣៥ហ្មឺននាក់ ក្នុងនោះមាន១០ហ្មឺននាក់ស្នាក់នៅភូមិ។ នៅទីនេះ អ្នកភូមិមិនត្រឹមតែកែលំអ ផ្ទះឈើប្រពៃណីក្លាយទៅជាផ្ទះស្នាក់ប៉ុណ្ណោះទេ ថែមទាំងដាំដុះបន្ថែម បន្លែនិងផ្កាដើម្បីបម្រើសេវាកម្មទេសចរណ៍ទៀតផង។ គ្រួសារលោក Lu Tien Quang នៅសង្កាត់ Chieng Di ជាគ្រួសារមួយក្នុងចំណោមគ្រួសារដើមដំបូង ដែលបើកសេវាកម្មទេសចរណ៍ ហូមស្ទេ នៅ Moc Chau។ លោក Quan បានឲ្យ ដឹងថា លោកបានបណ្ដាក់ទុនប្រមាណ៣០០លានដុងដើម្បីកសាងផ្ទះស្នាក់ ដែលតភ្ជាប់ដោយផ្ទាល់ជាមួយផ្ទះឈើរបស់គ្រួសារ។ ផ្ទៃដីផ្ទះទាំងពីរនេះ មានទំហំសរុប៣០០ម៉ែត្រការ៉េ ដែលអាចទទួលស្វាគមន៍មនុស្ស៣០នាក់។ ក្រោយពីរយៈពេល៥ខែដាក់ឲ្យធ្វើសកម្មភាព គ្រួសារលោកបានទទួលស្វាគមន៍ ភ្ញៀវទេសចរជាង១០០០នាក់ ដែលនាំមកនូវប្រាក់ចំណូលចំនួន ១២០លានដុង។ លោក Lu Tien Quan បានឲ្យដឹងថា៖

        “ក្នុងរយៈពេល៤ខែកន្លងទៅ គ្រួសារខ្ញុំទទួលក្រុមភ្ញៀវទេសចរជាច្រើន។ ពីប្រភពចំណូលនេះ យើងខ្ញុំបានទិញឧបករណ៍ថែមទៀតដើម្បីបម្រើភ្ញៀវ ទេសចរឲ្យបានល្អជាងក៏ដូចជាបម្រើជីវភាពរស់នៅរបស់ក្រុមគ្រួសារផងដែរ”។

សេវាកម្មទេសចរណ៍ ហូមស្ទេ (Homestay) គួរឲ្យទាក់ទាញនៅ Moc Chau - ảnh 2 រូបសណ្ឋាន ហូមស្ទេ នៅ Moc Chau 

        ដោយមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីស្រុក Moc Chau ភូមិ Doi ឃុំ Tan Lap ក៏ជាទីកន្លែងដែលភ្ញៀវទេសចរចូលចិត្តមកដល់ផងដែរ។ នាឆ្នាំ២០១០ គ្រួសារលោក Ha Van Quyet នៅភូមិ Doi បានចុះហត្ថលេខាលើកិច្ចសន្យាជា មួយក្រុមហ៊ុនទេសចរណ៍មួយនៅរដ្ឋធានីហាណូយ ដើម្បីបើកសេវាកម្ម ហូមស្ទេ។ ចាប់តាំងពីពេលនោះមក គ្រួសារលោកបានទទួលភ្ញៀវទេសចររាប់ ពាន់នាក់ហើយ។ នាពេលមកស្នាក់នៅ ហូមស្ទេ នៅភូមិ Doi ភ្ញៀវទេសចរនឹង មានឱកាសមើលឃើញផ្ទាល់នូវលក្ខណៈស្រស់ស្អាតនិងសាមញ្ញនៃទឹកដី មនុស្សនៅ តំបន់ដីនេះ ហើយបានចូលរួមពិសារចំណីអាហារប្រពៃណី សកម្មភាពវប្បធម៌ សិល្បៈ ទៅប្រមូលតែ កៃច្នៃតែនិងផឹកតែធ្វើដោយផ្ទាល់ខ្លួន។ លោក Ha Van Quyet បានចែករំលែកថា៖

        “យើងខ្ញុំឃើញថា ភ្ញៀវទេសចរចូលចិត្តទេសភាពធម្មជាតិនៅ Moc Chau ចូលចិត្តកសិផលនៃ Moc Chau និងចូលចិត្តសកម្មភាពរបស់ប្រជាកសិករនៅ Moc Chau ណាស់។ យើងខ្ញុំបានកសាងខ្សែសង្វាក់ទេសចរណ៍សហគមន៍ដែល តភ្ជាប់ជាមួយផ្ទះស្នាក់នៅលើទួលភ្នំ និងមូលដ្ឋានផលិតកម្មនានា ដើម្បីឧទ្ទេស នាមដោយផ្ទាល់នូវផលិតផលរបស់យើងខ្ញុំទៅកាន់ភ្ញៀវទេសចរ”។

        នាពេលមកស្នាក់នៅ ហូមស្ទេ ម្ដងៗ ភ្ញៀវទេសចរមិនត្រឹមតែមានឱកាស បរិភោគម្ហូបអាហារប្រពៃណីនិងជួបប្រាស្រ័យវប្បធម៌សិល្បៈជាមួយជនរួមជាតិ នៅតំបន់ដីនោះប៉ុណ្ណោះទេ ថែមទាំងបានទស្សនាសោភ័ណ្ឌភាពធម្មជាតិរហោ ស្ថានគួរឲ្យអណ្ដែតអណ្ដូង ស្វែងយល់អំពីទំនៀមទំលាប់ អត្តសញ្ញាណវប្បធម៌របស់ បណ្ដាជនជាតិ លេងកំសាន្តល្បែងប្រជាប្រិយ និងចូលរួមសកម្មភាពផលិតកម្ម ជាមួយប្រជាជនទៀតផង។ លោក Nguyen Huu Chinh ភ្ញៀវទេសចរមកពី រដ្ឋធានីហាណូយ បានសំណេះសំណាលថា៖

        “អាកាសធាតុនៅទីនេះស្អាតបរិសុទ្ធ ហើយចំពោះមនុស្សនៅទីនេះមានភាពរួស រាយរាក់ទាក់ណាស់។ ប្រការនេះធ្វើឲ្យយើងខ្ញុំមានការចាប់អរម្មណ៍យ៉ាងខ្លាំង។ អ្នកណាក៏សប្បាយរីករាយ ដោយសារក្រៅពីទេសភាពធម្មជាតិស្រស់ស្អាតនោះ គឺគុណភាពនៃសេវាកម្ម ហូមស្ទេ ក៏ត្រូវបានលើកស្ទួយយ៉ាងអស្ចារ្យណាស់”។

        ចំពោះរូបសណ្ឋានទេសចរណ៍ ហូមស្ទេ ប្រការសំខាន់បំផុតនោះគឺត្រូវ ពង្រីកបាននូវឧត្តមភាពដែលមានស្រាប់ ហើយឧទ្ទេសនាមអំពីលក្ខណៈវិសេស វិសាលខាងវប្បធម៌ មនុស្ស និងចំណីអាហារចំពោះភ្ញៀវទេសចរ។ ដោយមាន គោលនយោបាយឧបត្ថម្ភការអភិវឌ្ឍវិស័យទេសចរណ៍ និងការណែនាំមានរបៀប រៀបរយ រូបសណ្ឋាន ហូមស្ទេ នឹងនាំមកនូវប្រសិទ្ធភាពខ្ពស់ បង្កើតឡើងកម្លាំង ទាក់ទាញថែមទៀតសម្រាប់មណ្ឌលទេសចរណ៍ជាតិ Moc Chau៕

ប្រតិកម្មទៅវិញ

ផ្សេងៗ