អគារសារមន្ទីរ Alexandre Yersin នៅទីក្រុង Nha Trang

(VOVWORLD) - Alexandre Emile Jean Yersin (១៨៦៣-១៩៤៣) ជាវេជ្ជបណ្ឌិត អ្នកជំនាញ ខាងបាក់តេរីនិងអ្នករុករកផ្សងព្រេងជនជាតិបារាំងដើមកំណើតស្វីស។ ជីវិតនិងអាជីពរបស់ លោកគឺផ្សាភ្ជាប់នឹងប្រទេស វៀតណាម ដែលលោកបានចាត់ទុកតំបន់ដីនៃច័ន្ទគ្រឹស្នា (នាបច្ចុប្បន្នគឺខេត្ត Khanh Hoa) ភាគកណ្ដាលវៀតណាម គឺជាស្រុកកំណើតទី២ របស់ខ្លួន។ 
អគារសារមន្ទីរ Alexandre Yersin នៅទីក្រុង Nha Trang - ảnh 1 លំហរនៅក្នុងអគារសារមន្ទីរ Alexandre Yersin នៅទីក្រុង Nha Trang (រូបថត៖ kienthuc.net.vn)

  នៅវៀតណាមមានទីកន្លែងជាច្រើនដែលផ្សាភ្ជាប់នឹងអាជីពរបស់លោក A. Yersin ក្នុងនោះមានតំបន់កេរ្តិ៍ដំណែលដែលត្រូវបានរៀបចំណាត់ថ្នាក់ជាកេរ្តិ៍ ដំណែលថ្នាក់ជាតិ នោះគឺបណ្ណាល័យ A. Yersin ស្ថិតនៅក្នុងបរិវេណនៃវិទ្យា ស្ថាន Pasteur ដែលថ្ងៃនេះបានក្លាយទៅជាអគារសារមន្ទីរ Yersin នៅទីក្រុង Nha Trang។

        ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថាន Pasteur លេខ៤វិថី Tran Phu ទីក្រុង Nha Trang ខេត្ត Khanh Hoa អគារសារមន្ទីរ Yersin មានផ្ទៃដីប្រមាណ១០០ម៉ែត្រ ការ៉េ ដែលតាំងបង្ហាញវត្ថុជាច្រើនដែលលោក Yersin ធ្លាប់បានប្រើប្រាស់ដូចជា សៀវភៅ “មួយពាន់មួយយប់” និងបណ្ដាស្នាដៃអក្សរសាស្ត្រសម័យបុរាណដ៏ល្បី ល្បាញផ្សេងៗទៀត បណ្ដាសំបុត្រសរសេរដោយដៃរបស់លោក Yersin ហើយ ឯកសារ រូបថត និងឧបករណ៍ប្រើប្រាស់របស់អ្នកជំនាញគ្រប់មុខវិជ្ជារូបនេះ ចាប់តាំងពីវេជ្ជសាស្ត្រ ភូមិសាស្ត្រ តារាវិទ្យា រហូតដល់បច្ចេកទេសនិងសិល្បៈ ជាដើម។ ពេលដែលទស្សនារាល់រូបថតនិងវត្ថុដែលបានតាំងបង្ហាញនៅទីនេះ ទស្សនិកជនអាចយល់ដឹងបន្ថែមអំពីជីវិតរបស់លោក ក៏ដូចជាសេចក្ដីស្រឡាញ់ របស់លោកចំពោះតំបន់ដីនេះទៀតផង។ ដើម្បីសម្រេចបាននូវសុបិនទៅរក ឃើញព្រៃភ្នំត្រូពិច នាឆ្នាំ១៨៩១ ក្នុងឱកាសធ្វើដំណើរឆ្លងកាត់សមុទ្រ Nha Trang លោកបានឡើងគោកគយគន់ទេសភាព ហើយសម្រេចនឹងរស់នៅទីនេះ។ ប្រជាជននៅទីនេះបានហៅលោក Yersin ថា លោក Tu។ លោកជាវេជ្ជបណ្ឌិត អឺរ៉ុបដើមដំបូងដែលមកប្រកបការងារនៅតំបន់នេះ។ បណ្ដារូបថតនៅសារមន្ទីរ បានសរអោយឃើញថា លោករស់នៅយ៉ាងស្និទ្ធស្នាលជាមួយប្រជាជនក្នុងតំបន់ ដោយពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយជានិច្ចកាលជួយឧបត្ថម្ភអស់ ពីកម្លាំងកាយចិត្តដល់ជនក្រីក្រនៅទីនេះ។ ជាពិសេស លោកស្រឡាញ់កុមារ យ៉ាងច្រើនណាស់។ ជារៀងរាល់ថ្ងៃ ក្មួយៗតែងតែមកលេងផ្ទះលោក អានសៀវ ភៅ មើលគំនូរនិងមើលខ្សែភាពយន្តទៀតផង។ លោក Quach Giao ធ្លាប់ជា កុមារម្នាក់ក្នុងចំណោមកុមារនៅភូមិ Con កាលពីមុននេះ បានរំលឹកឡើងវិញថា៖

        “លោក Tu តែងតែរៀបចំថ្ងៃព្រហស្សតិ៍និងថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍ ដើម្បីដាក់បញ្ចាំងខ្សែភាពយន្ត។ ពួកកុមារយើងខ្ញុំនាពេលនោះសប្បាយយ៉ាង ក្រែលែង ពេលដែលបានមើលខ្សែភាពយន្តស្ដីពីពិភពសត្វ ឬខ្សែភាពយន្តស្ដីពី ស្ដេចកំប្លែងសាក់ឡូ។ លោក Tu បាននាំអារិយ្យធម៌ជូនចំពោះប្រជាជននៅតំបន់ ជនបទនេះ ដើម្បីជួយអោយយើងខ្ញុំដឹងថា យ៉ាងណាគឺភាពជឿនលឿន”។

អគារសារមន្ទីរ Alexandre Yersin នៅទីក្រុង Nha Trang - ảnh 2 សំនេរដៃរបស់លោក A. Yersin

        បណ្ដាឯកសារ រូបថតនិងវត្ថុនៅអគារសារមន្ទីរនេះ បានឆ្លុះបញ្ចាំងនូវ ដំណាក់កាលមួយក្នុងជីវិតលោក Yersin។ ទោះបីជាលោកបានរស់នៅដោយ លាក់បាំងអត្តសញ្ញាណរបស់ខ្លួនក្ដី ប៉ុន្តែលោកបានបន្សល់ទុកមកនូវស្នាដៃស្រាវជ្រាវ លើវិស័យជាច្រើនចាប់តាំងពីវិស័យវេជ្ជសាស្ត្រ បាក់តេរីវិទ្យា រហូតដល់ភូមិ សាស្ត្រ តារាវិទ្យានិងសិល្បៈ។ លោកបានរួមចំណែករារាំងស្កាត់ជម្ងឺប៉េស្ត ហើយបាន រកឃើញតំបន់ខ្ពង់រាប Lam Vien។ នាឆ្នាំ១៨៩៩ នៅតំបន់ដែលត្រូវបានលោក Yersin រកឃើញនោះ អគ្គអភិបាលបារាំងប្រចាំវៀតណាម បានបង្កើតឡើង រមណីយដ្ឋានសម្រាកលំហែកាយសម្រាប់ ជនអឺរ៉ុប ដែលក្រោយនោះក្លាយទៅជា ទីក្រុង Da Lat ដ៏ល្បីល្បាញរបស់វៀតណាម។ លោក Yersin ក៏ជាអ្នកដំបូងដែល នាំប្រភេទដើមកៅស៊ូមកដាំនៅវៀតណាមផងដែរ។ នាឆ្នាំ១៩០២ អគ្គអភិបាល លោក Paul Doumer មុនពេលចាកចេញពីឥណ្ឌូចិន បានអញ្ជើញលោក Yersin ពីទីក្រុង Nha Trang ទៅកាន់ទីក្រុងហាណូយដើម្បីកសាងសាលាវេជ្ជសាស្ត្រមួយ។ លោក Yersin ត្រូវបានតែងតាំងជាសាកលវិទ្យាធិការដើមដំបូងនៃសាកលវិទ្យា ល័យវេជ្ជសាស្ត្រឥណ្ឌូចិន ដែលជាសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយនាសព្វ ថ្ងៃ។ ដោយសំណើររបស់លោក Yersin អាជ្ញាធរបារាំងនៅឥណ្ឌូចិនបានបង្កើត មន្ទីរភូគព្ភសាស្ត្រ មន្ទីរឧតុនិយម ឱលោកដ្ឋាន និងវិទ្យាស្ថានសាគរវិទ្យា។ នេះជា បណ្ដាមូលដ្ឋានស្រាវជ្រាវដំបូងស្ដីពីមុខវិទ្យាទាំងនេះនៅវៀតណាម។ លោកស្រី Nguyen Hoang Doan Thuc ដែលទទួលបន្ទុកអគារសារមន្ទីរ Yersin បានអោយ ដឹងថា៖

        “ទាក់ទិនដល់ការបង្កើតវិទ្យាស្ថានសាគរវិទ្យា គឺនៅទីនេះនៅតែរក្សាសំនេរ ដៃរបស់លោក Yersin ស្ដីពីខ្យល់ព្យុះនៅ Nha Trang និងផែនទីតារាវិទ្យា។ លោកបានតាមដាននិងសរសេរយ៉ាងលំអិតនូវខ្យល់ព្យុះចាប់ពីឆ្នាំ១៩០៩ដល់ឆ្នាំ១៩៤២។ ក្រៅពីនោះ សារមន្ទីរនៅតែរក្សាសៀវភៅចំនួន២០ក្បាលដែលលោក Yersin សរសេរអំពីកម្រិតទឹកជោរ ទៀតផង។ នោះគឺឯកសារដ៏ថ្លៃថ្លាណាស់”។

        ជីវិតរបស់លោក Alexandre Yersin បានបន្សល់ទុកនូវស្នាដៃនិងអនុ ស្សាវរីយ៍ជាច្រើននៅវៀតណាម។ ក្រៅពីសារមន្ទីរ Yersin នៅទីក្រុង Nha Trang នៅមានឧទ្យាន Yersin ដែលស្ថិតនៅតាមឆ្នេរសមុទ្រដោយមានរូបបដិមារលោក Yersin ដោយកម្ពស់៤ម៉ែត្រ។ ជារៀងរាល់ឆ្នាំ មានមនុស្សជាច្រើនតែងតែមក រំលឹកវិញ្ញាណក្ខ័ន្ធលោក Yersin នៅផ្នូររបស់លោកនៅ Suoi Dau ដែលមាន ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុង Nha Trang។ នាឆ្នាំ១៩៩០ ផ្នុរលោក Yersin នៅ Suoi Dau និងអគារសារមន្ទីរ Yersin នៅវិទ្យាស្ថាន Pasteur Nha Trang ត្រូវបានរៀបចំណាត់ថ្នាក់ជាកេរ្តិ៍ដំណែលវប្បធម៌ថ្នាក់ជាតិ។ នេះជាករណី តែមួយគត់ដែលប្រទេសវៀតណាមទទួលស្គាល់កេរ្តិ៍ដំណែលថ្នាក់ជាតិចំពោះជនបរទេសម្នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ