អញ្ជើញទៅទស្សនាតំបន់ដីភ្នំភ្លើង Krong No ខេត្ត Dak Nong ទទួលទានបាយដ៏ឆ្ងាញពិសារ
(VOVWORLD) - ដោយស្ថិតកណ្ដាលទន្លេ Krong No និងមាត់ភ្លើងភ្នំ Nam B'lang នៅឃុំ Buon Choah ស្រុក Krong No ខេត្ត Dak Nong គឺជាវាលស្រែមានជីជាតិរាប់ពាន់ហិកតា។ នាបច្ចុប្បន្នតំបន់ដីនៃរឿងព្រេងជាមួយរឿងព្រេងកថា វីរកថាអាថ៌កំបាំងបានក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ ជាមួយនឹងអង្ករច្រើនប្រភេទដ៏ឆ្ងាញពិសារផងដែរ។
វាលស្រែ Buon Choah |
ដោយមានចម្ងាយ៣៥ គីឡូម៉េត្រ ពីទីក្រុង Buon Ma Thuot និង៣០ គីឡូម៉េត្រពីផ្លូវចាតិលេខ ១៤ ដោយឆ្លងកាត់ទីរួមស្រុក Buon Trap (ស្រុកKrong Ana ខេត្ត Dak Lak) នោះ ភូមិ Buon Choah ស្តិតនៅលើដងទន្លេគឺមានទេសភាពដ៏ស្រស់បំព្រង មានផលិតផលសម្បូរបែប ព្រមទាំងមានភូគព្ភសាស្ត្រដ៏វិសេសដោយឡែក។ វាលស្រែ Buon Choah ស្ថិតនៅក្រោមជើងភ្នំភ្លើង Nam Blang ក្បែរទន្លេ Krong No ចំណុះតំបន់ឧទ្យានភូមិសាស្ត្រសកលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) Dak Nong។ ផ្ទៃដំណាំស្រូវជាង ៧០០ ហិកតាទាំងអស់នៅទីនេះត្រូវបានធ្វើវប្បកម្មពូជស្រូវ ST24 និង ST25 ដែលជាពូជស្រូវដ៏ឆ្ងាញ់ពិសារបំផុតនៅលើពិភពលោក។ លោកស្រី Tran Thi Thanh Van ប្រធានសមាគមកសិករឃុំ Buon Choah បានឲ្យដឹងថា៖ “គ្មានទីកន្លែងណាដែលមានត្រូវបានធម្មជាតិប្រទានទីតាំងភូមិសាស្រ្តអំណោយផល ឲ្យដូច្នេះឡើយ។ បច្ចុប្បន្ននេះ នៅពេលដែលយើងខ្ញុំបានធានាដំណើរការផលិតកម្ម ធានាគុណភាពទំនិញនោះ សហគ្រាសជាច្រើនបានមកដល់ទីនេះ ដើម្បីប្រមូលទិញស្រូវស្រស់ៗ ដែលមានប្រភពដើមយ៉ាងច្បាស់លាស់។យើងខ្ញុំមានគោលបំណងចង់រក្សាពាណិជ្ជសញ្ញាផលិតផលរបស់ Buon Choah យ៉ាងរឹងមាំ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានប្ដេជ្ញាចិត្តអនុវត្តន៍តាមស្តង់ដារគុណភាពរបស់ VietGap ព្រមទាំងដាំដំណាំស្រូវសរីរាង្គដើម្បីបង្កើនតម្លៃផងដែរ”។
លោក Pham Xuan Lai នាយករងនៃសហករណ៍កសិកម្មឃុំ Buon Choah បានឲ្យដឹងថា នាបច្ចប្បន្ននេះ អង្គភាពបានតភ្ជាប់ជាមួយប្រជាកសិករធ្វើវប្បកម្មលើផ្ទៃដំណាំស្រូវជាង ៤៤០ ហិកតាសម្រាប់រដូវកាលចំនួន ២ ដោយដាំពូជស្រូវ ST24 និង ST25 ។ ក្នុងរដូវប្រមូលផលឆ្នាំនេះ ទិន្នផលស្រូវជាមធ្យមសម្រេចបាន ១០ តោនក្នុង ១ ហិកតា ។ ជាមួយតម្លៃស្រូវស្រស់ជាង ៨ ០០០ដុងក្នុង១ គីឡូក្រាម និងតម្លៃស្រូវជាង ២ ម៉ឺនដុង ក្នុង ១ គីឡូក្រាមនោះ ប្រជាកសិករបានប្រាក់ចំណេញប្រមាណ ៥០ លានដុងក្នុង ១ ហិកតា។ សហករណ៍ត្រឹមរក្សា ទុកស្រូវ តិចតូចប៉ុណ្ណោះដើម្បីកែច្នៃស្រូវសម្រេច ហើយបើកទីតាំងបញ្ចេញលក់ចំនួន ៣ នៅតាមស្រុក Krong No ទីក្រុង Gia Nghia (ខេត្ត Dak Nong) និងទីក្រុង Buon Ma Thuot (ខេត្ត Dak Lak)៖ “អនុវត្តន៍តាមស្តង់ដារ VietGap ដើម្បីធានាគុណភាពទំនិញ ហើយមានប្រភពដើមច្បាស់លាស់ទើបតម្លៃទំនិញបានកើនឡើង។ ស្រូវស្រស់ៗមានតម្លៃពី ៨ ០០០ ទៅ ៨២០០ ដុងក្នុង ១ គីឡូក្រាម។ រថយន្តជាច្រើនគ្រឿងបានទន្ទឹងរង់ចាំប្រមូលទិញស្រូវផងដែរ”។
ដោយទទួលបានអំណោយផលពីតំបន់ដីភ្នំភ្លើងនោះ ដំណាំស្រូវនៅស្រុកដាច់ស្រយាល Krong No (ខេត្ត Dak Nong) មានរសជាតិឆ្ងាញ់ពិសារដាច់ដោយឡែក។ ដោយមានគោលដៅ និងការជួយឧបត្ថម្ភរបស់រដ្ឋ ប្រជាកសិករនៅទីនេះបានសហការគ្នាដាំដំណាំស្រូវប្រចាំតំបន់ នាំមកនូវប្រភពប្រាក់ចំណូលមានស្ថិរភាពពីដំណាំស្រូវ។ លោក Doan Gia Loc ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្រុក Krong No បានឲ្យដឹងថា ផលិតផលស្រូវ អង្ករឃុំ Buon Choah ទទួលបានវិញាបនប័ត្រពីកម្មវិធីឃុំ សង្កាត់មួយ ផលិតផលមួយ (OCOP) ផ្កាយ ៤ របស់ខេត្ត។ រួមជាមួយនឹងពាណិជ្ជសញ្ញា Buon Choah ដែលមានស្រាប់ ស្រុកកំពុងកសាងពាណិជ្ជសញ្ញាទំនិញសមូហភាពអង្ករ Krong No សំដៅតាមដានប្រភពដើម និងបញ្ជាក់ពីផលិតផលដ៏វិសេសដោយឡែកសម្រាប់ផ្ទសដំណាំស្រូវប្រមាណ ៥ ០០០ ហិកតានៅតាមជើងភ្នំភ្លើងនៅមូលដ្ឋាន។
ស្ត្រីកំពុងសម្ងួតស្រូវនៅលើទីធ្លា |
ដោយសារផ្ទៃដំណាំមានការកំណត់ស្រុកតាមតម្រង់ទិសដៅផលិតកម្មអង្ករប្រចាំតំបន់ជាមួយពូជស្រូវ ST24 និង ST25 ហើយធ្វើវប្បកម្មតាមស្រង់ដារ VietGap ឆ្ពោះទៅការផលិតផលិតផលសរីរាង្គ ហើយទាក់ទាញការវិនិយោគ កែច្នៃយ៉ាងស៊ីជម្រៅ ហើយបង្កើនតម្លៃគ្រាប់ស្រូវនៃតំបន់ដីភ្នំភ្លើង៖ “សំណាក់ស្រុកក៏ដូចជាស្ថាប័នជំនាញនានានឹងសហការយ៉ាងជិតស្និទ្ធជាមួយសហករណ៍ដើម្បីផ្គត់ផ្គង់ និងគ្រប់គ្រងផលិតកម្មឱ្យបានល្អបំផុត។ ទីពីរគឺត្រូវបង្កើតយន្តការ និងគោលការណ៍ដើម្បីរក្សាទុកផលិតផលឆៅទាំងអស់បម្រើការកែច្នៃយ៉ាងស៊ីជ្រៅនៅមូលដ្ឋាន។ ជាក់ស្ដែង មូលដ្ឋានមិនត្រឹមតែបញ្ចេញលក់អង្ករ ប៉ុណ្ណោះទេ ថែមទាំងកែច្នៃយ៉ាងស៊ីជម្រៅជាង ដូចជាធ្វើសរសៃហ្វើពីអង្ករ ST25 និងនុំពីអង្ករ ST25 ដើម្បីបង្កើនតម្លៃផលិតផលផងដែរ”។
ស្រុក Krong No គឺជាគោលដៅមកដល់នៃខ្សែផ្លូវ "វីវកថារបស់ទឹកដី និងភ្លើង" ក្នុងឧទ្យានភូមិសាស្ត្រ UNESCO Dak Nong ។ ដោយទទួលបានលក្ខណៈដ៏វិសេសដោយឡែកពីភូគព្ភសាស្ត្រ និងអាកាសធាតុ រួមជាមួយនឹងការផលិតកសិកម្មប្រកបដោយសុវត្ថិភាពនោះ ដំណាំស្រូវនៅតំបន់ដីភ្នំភ្លើង Krông Nô កំពុងនាំមូវនូវរដូវស្រូវអំណោយផលជូនប្រជាកសិករផងដែរ៕