អញ្ជើញទៅទស្សនាបណ្ដុំកេរ្កិ៍ដំណែលស្រះ Ba Om វត្តអង្គ សារមន្ទីរវប្បធម៌ ជនជាតិខ្មែរ

(VOVWORLD) - បណ្ដុំកេរ្កិ៍ដំណែលស្រះ Ba Om វត្តអង្គ សារមន្ទីរវប្បធម៌ជនជាតិខ្មែរស្ថិតនៅសង្កាត់ទី ៨ ទីក្រុងត្រាវិញ។ នេះជារមនីយដ្ឋាន កេរ្កិ៍ដំណែលវប្បធម៌និងប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះរបស់ខេត្តត្រាវិញក៏ដូចជាតំបន់ដីសណ្តទន្លេ Cuu Long ទាំងមូលផងដែរ។
អញ្ជើញទៅទស្សនាបណ្ដុំកេរ្កិ៍ដំណែលស្រះ Ba Om វត្តអង្គ សារមន្ទីរវប្បធម៌ ជនជាតិខ្មែរ - ảnh 1បណ្ដុំកេរ្កិ៍ដំណែលស្រះ Ba Om វត្តអង្គ សារមន្ទីរវប្បធម៌ ជនជាតិខ្មែរ

មជ្ឈមណ្ឌលនៃបណ្ដុំកេរ្កិ៍ដំណែលគឺជាស្រះទឹកសាប ដែលមានរាងការ៉េ ដូច្នេះ ស្រះ Ba Om នៅមានឈ្មោះហៅផ្សេងទៀតគឺស្រះ Vuong ហើយគែមនីមួយៗមានប្រវែងប្រមាណ ៣០០ ម៉ែត្រ។ ស្រះ Ba Om មានទំហំជាង ៣០០ ហិកតា រួមមានផ្នែកសំខាន់ៗចំនួន ៣ គឺ៖ ស្រះ  មាត់ស្រះ និងព្រៃបុរាណព័ទ្ធជុំវិញស្រះ ហើយផ្ទៃស្រះមានទទឹងជិត ១០០ ហិកតា ។ ស្រះ Ba Om គឺជាបឹងធារាសាស្ត្រមួយ ដែលត្រូវបានប្រជាជនជីក តាំងពីជាច្រើនសតវត្សរិ៍មុន សំដៅស្តុកទឹកភ្លៀង និងធានាប្រភពទឹកសាបសម្រាប់ជីវភាពប្រចាំថ្ងៃ និងធ្វើវប្បកម្មកសិកម្ម។ នៅជុំវិញស្រះ គឺជាព្រៃធម្មជាតិ ដែលត្រូវបានអភិរក្សដដែល។ តាមរយៈភ្លៀងធ្លាក់ និងខ្យល់នោះ ដីខ្សាច់ត្រូវបានបក់បោកដោយបន្សល់ទុកនូវឫសឈើបុរាណដែលមានរូបរាងចម្លែកៗ ដោយបំផុសគំនិតចង់ដឹងចង់ឃើញរបស់ភ្ញៀវទាំងជិតទាំងឆ្ងាយក៏ដូចជាប្រភពគំនិតនិពន្ថរបស់កវី និងវិចិត្រករដែលធ្លាប់មកទីនេះ។ស្រះ Ba Om បានក្លាយទៅជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ថ្នាក់ជាតិក្នុងឆ្នាំ ១៩៩៤ ។ ទេសភាពដ៏ស្ងប់ស្ងាត់ និងរ៉ូម៉ែនទិក បានធ្វើឲ្យមនុស្សប្រៀបប្រដូចស្រះ Ba Om ជា" Da Lat នៅកណ្តាលវាលទំនាប" ។ ប្អូន Thach Thi Nhi ពលរដ្ឋម្នាក់នៅខេត្តត្រាវិញ បានឲ្យដឹងថា៖“ស្រះ Ba Om គឺជាគោលដៅទេសចរណ៍ស្នូលមួយរបស់ខេត្តត្រាវិញ ដោយទាក់ទាញបានភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនាជារៀងរាល់ឆ្នាំ។ ក្នុងឱកាសបុណ្យសែនព្រះខែ-អកអំបុករបស់ជនជាតិខ្មែរ នៅស្រះ Ba Om នេះបានរៀបចំសកម្មភាពជាច្រើន ដោយទាក់ទាញការចូលរួមពីប្រជាជនយ៉ាងច្រើនកុះករ ពោលគឺមិនត្រឹមតែជាជនជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជនជាតិ Kinh និងជនជាតិ Hoa ទៀតផង។ នៅស្រះ Ba Om ក៏បានរៀបចំការប្រកួតមួយចំនួនដូចជា ការប្រកួតសំលៀកបំពាក់ប្រពៃណី។ នេះគឺជាគោលដៅទេសចរណ៍ដែលមិនអាចរំលងចំពោះភ្ញៀវទេសចរនៅពេលមកដល់ខេត្តត្រាវិញ។ ក្រៅពីស្រះ Ba Om ក៏មាន សារមន្ទីវប្បធម៌ខ្មែរ ដែលបានរក្សាទុកវត្ថុបុរាណរបស់ជនជាតិខ្មែរ ក្នុងនោះមានឧបករណ៍កសិកម្មតាំងពីរយូរណាស់មកហើយរបស់ជនជាតិខ្មែរ រួមទាំងឧបករណ៍ភ្លេង សំលៀកបំពាក់ប្រពៃណី សំលៀកបំពាក់អាពាហ៍ពិពាហ៍ និងសំលៀកបំពាក់សម្រាប់ពិធីបុណ្យទាននានា”។

ទល់មុខសារមន្ទីរវប្បធម៌ខ្មែរគឺជាវត្តអង្គ ឬហៅតាមភាសាបាលីគឺវត្តអង្គរាជបូរី។ នេះគឺជាវត្តដ៏ធំ ១ តំណាងឲ្យវត្តអារាមរបស់ជនជាតិខ្មែរនៅខេត្តត្រាវិញ។ ក្រឡេកមកមើលពីចម្ងាយ លោកអ្នកនឹងមើលឃើញអគារនានាក្នុងវត្តជាមួយស្ថាបត្យកម្មប្រាង្គ ឆ្ពោះត្រង់ឡើងលើមេឃ ដោយមានភាពស្រស់ស្អាតដ៏អស្ចារ្យ និងឧឡារិក។ក្លោងទ្វារវត្តអង្គត្រូវបានតុបតែងលម្អចម្លាក់ដ៏ប្រណិត ដោយមានរូបចម្លាក់យក្យ ទេពអប្សរ និងគ្រុឌ តាមលក្ខណៈដ៏វិសេសវិសាលនៃវប្បធម៌ខ្មែរ។ នៅខាងក្នុងវិហារធំគឺជាលំហដ៏ធំទូលាយដែលត្រូវបានតុបតែងដោយរូបនាគ និងលាបពណ៌មាស។ នៅខាងមុខវិហារធំគឺចេតិយសម្រាប់ដាក់ធាតុព្រះចៅអធិការវត្តគ្រាប់ជំនាន់។ ជាពិសេសនេះគឺជាចេតិយដែលមានកំពូលចំនួន ៥ តែមួយគត់ក្នុងវត្តអារាមខ្មែរនៅខេត្តត្រាវិញ។ ចេតិយ ៥ កំពូលគឺជាឥទ្ធិពលនៃសតិអារម្មណ៍ហិណ្ឌូដសាសនាអំពីចក្រវាល ធម្មជាតិ និងមនុស្ស។ លោកសង្ឃ Thach Sa Oane នៅវត្តអង្គមានពុទ្ធដីកាថា៖“វត្តអង្គជាភាសាខ្មែរហៅថា វត្តអង្គរាជបុរី។ វត្តត្រូវបានសាងសង់នាឆ្នាំ ៩៩០។វត្តអង្គជាវត្តបុរមបុរាណមួយនៅខេត្តត្រាវិញ ហើយវត្តត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិក្នុងឆ្នាំ ១៩៩៤ ។ វត្តក៏បានរក្សាទុកវត្ថុបុរាណដ៏មានតម្លៃមួយចំនួនផងដែរ។ វត្តមានអាយុកាលជាង ១០០០ ឆ្នាំមកហើយ ដូច្នេះបានជួសជុលកែលម្អជាច្រើនដងហើយ ប៉ុន្តែវប្បធម៌ខ្មែរនៅតែរក្សាដដែល។ វត្តមានរូបចម្លាក់ជាច្រើន ដោយភ្ជាប់ជាមួយវប្បធម៌ជនជាតិខ្មែរដូចជា៖ គ្រុឌ នាគ ណាហ្គា ទេពអប្សរ ដើម្បីការពារវត្ត។ ជារៀងរាល់ឆ្នាំ វត្តបានទាក់ទាញភ្ញៀវទេសចរប្រមាណ ៣០ ម៉ឺននាក់មកពីគ្រប់ទិសទីផងដែរ”។

អញ្ជើញទៅទស្សនាបណ្ដុំកេរ្កិ៍ដំណែលស្រះ Ba Om វត្តអង្គ សារមន្ទីរវប្បធម៌ ជនជាតិខ្មែរ - ảnh 2កេរ្កិ៍ដំណែលស្រះ Ba Om

ក្នុងឱកាសសម្រាកវិស្សមកាល មានសិស្សានុសិស្សជាច្រើនបានមកវត្តនេះដើម្បីសិក្សារៀនសូត្រ។ លោកគ្រូទាំងនោះគឺជាសង្ឃក្នុងវត្ត និងអ្នកស្ម័គ្រចិត្ត។ លោកសង្យ Thach Sa Oane មានពុទ្ធដីកាថា៖ “លោកសង្ឃបានបង្រៀនភាសាបាលី បារាំង គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងគម្ពី ហើយលោកសង្ឈនៅទីបានប្រកាន់ពុទ្ធសាសនាថេរវាទរបស់ខ្មែរ ហើយបានបង្រៀនដល់ប្អូនៗតាំងពីកុមារភាបក្នុងវត្ត ដោយឥតគត់ថ្លៃ។ ទន្ទឹមនឹងនេះ បង្រៀនដល់សិស្សានុសិស្សកុំឱ្យប្រព្រឹត្តអំពើអាក្រក់ រក្សាទំនៀមទម្លាប់ ដែលបន្សល់ទុកពីឪពុកម្តាយ ជីដូនជីតា ហើយឧស្សាព្យាយាមសិក្សារៀនសូត្រ និងស្តាប់ឪពុកម្តាយ”។

បណ្ដុំកេរ្កិ៍ដំណែលស្រះ Ba Om វត្តអង្គ សារមន្ទីរវប្បធម៌ជនជាតិខ្មែរគឺជាមោទនភាពរបស់បងប្អូនជនរួមជាតិរដ្ឋខ្មែរ។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យដូនតា ជាពិសេសគឺពិធីបុណ្យសែនព្រះខែ-អកសំបុក បងប្អូនជនរួមជាតិខ្មែរ ជនរួមជាតិ Kinh និង Hoa នៅខេត្តត្រាវិញ និងខេត្តជិតខាងបានមកជួបជុំគ្នានៅទីនេះដើម្បីសែនព្រេន និងចូលរួមពិធីបុណ្យទាននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ