អញ្ជើញទស្សនា មណ្ឌលសុវត្ថិភាព Dinh Hoa - កន្លែងកត់ត្រាព្រឹត្តិការណ៍ ភ្លឺស្វាង នៃប្រវត្តិសាស្ត្រ
(VOVWORLD) - ចំពោះប្រជាជនវៀតណាម រដ្ឋធានីខ្យល់អាកាស - មណ្ឌលសុវត្ថិភាព Dinh Hoa (ATK Dinh Hoa) ខេត្ត Thai Nguyen ជានិច្ចកាលជាទឹកដីប្រវត្តិសាស្ត្រ ហើយជាទឹកដីដ៏ពិសិដ្ឋ ដោយចារិកគ្រាប្រវត្តិសាស្ត្ររបស់ប្រជាជាតិ។ នេះគឺជាកេរ្កិ៍ដំណែលជាតិពិសេស ហើយជាអាស័យដ្ឋានក្រហមដើម្បីអប់រំដល់យុវជនជំនាន់ក្រោយអំពីប្រពៃណីបដិវត្តន៍។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ATK Dinh Hoa បានក្លាយទៅជាគោលដៅទេសចរណ៍លេចធ្លោបំផុតនៅខេត្ត Thai Nguyen។
ផ្ទះឧទ្ទិសវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ រូបថត៖ dangcongsan.vn |
មណ្ឌលសុវត្ថិភាព Dinh Hoa ផ្សារភ្ជាប់ជាមួយនឹងការតស៊ូប្រឆាំងអាណានិគមន៍បារាំងរបស់ប្រទេសជាតិ។ រួមជាមួយនឹងបេសកកម្មប្រវត្តិសាស្ត្រជាមួយ Tan Trao (ខេត្ត Tuyen Quang) Cho Don (ខេត្ត Bac Can) ដំណាក់កាល ១៩៤៦ - ១៩៥៤ ស្រុក Dinh Hoa ខេត្ត Thai Nguyen ត្រូវបានមជ្ឈិមបក្ស រដ្ឋាភិបាល និងលោកប្រធានហូជីមិញជ្រើសរើសជាមណ្ឌលតស៊ូសុវត្ថិភាព។ ក្នុងប្រវត្តិសាស្ត្រ កេរ្កិ៍ដំណែលនេះត្រូវបានគេស្គាល់ដោយឈ្មោះផ្សេងៗគ្នា ដូចជាមណ្ឌលសុវត្ថិភាព មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ ATK Dinh Hoa និងមណ្ឌលកេរ្កិ៍ដំណែលសុវត្ថិភាព (ATK) មជ្ឈឹម។ ជាមួយនឹងសក្ដានុពលអំពីទីតាំងភូមិសាស្រ្ត ធំទូលាយផង គ្រោះថ្នាក់ផង ហើយឆ្លើយតបនឹងកត្តាចាំបាច់ ដើម្បីធានាការសម្ងាត់។ Dinh Hoa បានក្លាយទៅជាមជ្ឈមណ្ឌលក្បាលម៉ាស៊ីននៃតំបន់ប្រយុទ្ធភាគខាងជើងនៅពេលនោះ។ លោកស្រី Do Thi Nha Trang មកពីគណៈគ្រប់គ្រងមណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ - អេកូឡូស៊ី ATK Dinh Hoa បានឲ្យដឹងថា៖
“Dinh Hoa បានប្រមូលផ្ដុំគ្រប់កត្តាអំណោយផលអំពីធម្មជាតិ ភូមិសាស្ត្រ និងមនុស្ស។ អំពីភូមិសាស្ត្រអំណោយផល ទីកន្លែងនេះជាតំបន់ព្រៃភ្នំមានដែលមានរូបសណ្ឋានគ្រោះថ្នាក់ ហើយត្រូវបានគ្របដណ្ដប់ដោយព្រៃឈើចំណាស់ បង្កើតជាផ្ទាំងវាំងននបិទបាំងផ្លូវចូលទៅក្នុង។ នៅទីនេះ វាលស្រែឆ្លាស់គ្នាជាមួយព្រៃ បង្កើតប្រភពផ្គត់ផ្គង់ចំណីអាហារនៅហ្នឹងកន្លែង។ តាំងពីយូរណាស់មកហើយ ប្រជាជន Dinh Hoa មានប្រពៃណីស្នេហាជាតិតាំង ស្មារតីភ្នាក់រលឹកបដិវត្តន៍ ការពារ ធានាងសុវត្ថិភាពដាច់ខាតជូនមជ្ឈិមបក្ស រដ្ឋាភិបាល និងលោកប្រធានហូជីមិញ ក្នុងអំឡុងពេលតស៊ូប្រយុទ្ធ”។
មណ្ឌលកេរ្កិ៍ដំណែល ATK Dinh Hoa មានកេរ្កិ៍ដំណែលចំនួន ១៣ ហើយមានផ្ទៃដីអភិរក្សសរុបជាង ៥ ២០០ គីឡូម៉ែត្រការ៉េ។ គោលដៅដំបូងគឺផ្ទះឧទ្ទិសវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅកំពូលខ្នងភ្នំ De។ នេះគឺជាវិហារធ្វើសក្ការបូជាលោកប្រធានហូជីមិញដ៏ធំបំផុតនៅវៀតណាម ដែលបានសាងសង់ក្នុងឆ្នាំ ២០០៥ ក្នុងឱកាសខួបលើកទី ១១៥ ទិវាកំណើតរបស់លោក (១៩ ឧសភា ឆ្នាំ ១៨៩០ - ១៩ ឧសភា ឆ្នាំ២០០៥)។ សំណង់នេះត្រូវបានសាងសង់តាមលក្ខណៈស្ថាបត្យកម្មប្រពៃណី។ នៅចំកណ្តាលផ្ទះឧទ្ទិសវិញ្ញាណក្ខ័ន្ធគឺជាកន្លែងធ្វើសក្ការបូជាដែលមានរូបសំណាកលោកប្រធានហូជីមិញធ្វើពីសំរិទ្ធ កម្ពស់ ៩៩ សង់ទីម៉ែត្រ ដែលត្រូវបានសិប្បករភូមិ Ngu Xa ទីក្រុងហាណូយបង្កើត។ ក្នុងផ្ទះឧទ្ទិសវិញ្ញាណក្ខ័ន្ធក៏បានតាំងបង្ហាញរូបភាព វត្ថុតាង និងឯកសារអំពីសកម្មភាពរបស់លោកប្រធានហូជីមិញ រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋនៅ Tan Trao (ខេត្ត Tuyen Quang) និងនៅ ATK Dinh Hoa ។ អ្នកស្រី Ma Thi Kieu មកពីគណៈគ្រប់គ្រងមណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ - អេកូឡូស៊ី ATK Dinh Hoa បានឲ្យដឹងថា៖
“សំណង់ផ្ទះឧទ្ទិសវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញស្ថិតលើកំពូលខ្នងភ្នំ De ភ្នំក្រហមប្រវត្តិសាស្ត្រ ហើយជាស្នាដៃដែលពោរពេញទៅដោយអត្ថន័យ បង្ហាញពីទឹកចិត្តរបស់ប្រជាជនចំពោះលោក។ នាគ្រានោះ បក្សភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងហាណូយបានប្រគល់សំណង់នេះជូនបក្សភាគ ប្រជាជនបណ្ដាជនជាតិខេត្ត Thai Nguyen ជាមួយអត្ថន័យថា រដ្ឋធានីនៃប្រទេសជាតិទាំងមូលជូនរដ្ឋធានីខ្យល់អាកាស”។
ទេសភាពទឹកធ្លាក់ Khuôn Tát។ រូបថត៖ ឯកសារ៖ thainguyen.gov.vn |
ជារៀងរាល់ឆ្នាំ Dinh Hoa បានទទួលស្វាគមន៍ក្រុមភ្ញៀវទាំងជាតិ និងអន្តរជាតិអញ្ជើញមកទស្សនា និងស្វែងយល់មូលដ្ឋាន ក៏ដូចជារឿងរ៉ាវប្រវត្តិសាស្ត្រអំពីលោកប្រធានហូជីមិញផងដែរ។ ទីកន្លែងនេះក៏ជាភូមិសាស្ត្ររស់នៅរបស់បងប្អូនបណ្ដាជនជាតិភាគតិចដូចជា Tày, Dao, Sán Chỉ ជាមួយលក្ខណៈវប្បធម៌ ទំនៀមទម្លាប់សប្បូរបែប។ ដូច្នេះហើយ នៅពេលអញ្ជើញមកទីនេះ ភ្ញៀវទេសចរនឹងបានចូលរួមសកម្មភាពទេសចរណ៍គួរឲ្យទាក់ទាញដូចជា បេះតែនៅលើទួលដីខៀវស្រងាត់ ទស្សនាទឹកជ្រោះ Khuôn Tác ធ្វើចាប៉ី tính រៀនច្រៀងចម្រៀង Then។ អ្នកស្រី Hoang Anh Ngoc ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចែករំលែកថា៖
“អាកាសធាតុនៅទីនេះពិតជាបរិសុទ្ធណាស់ មនុស្សរួសរាយរាក់ទាក់ និងស្រឡាញ់ភ្ញៀវ នៅទីនេះ នាងខ្ញុំបានរួមជាមួយសិប្បករចូលរួមសកម្មភាពដូចជា បុកនំ dày ត្បាញផលិតផលសិប្បកម្ម ដូចជាដួន កន្ត្រកដែលធ្វើពីឫស្សី។ នេះគឺជាសកម្មភាពដ៏អស្ចារ្យណាស់”។
ទឹកដី ATK Dinh Hoa រដ្ឋធានីខ្យល់អាកាសកំពុងផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែជាអាស័យដ្ឋានក្រហមដើម្បីអប់រំប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Dinh Hoa បានក្លាយទៅជាគោលដៅទេសចរណ៍លេចធ្លោបំផុតរបស់ខេត្ត Thai Nguyen ជាជំហានៗផងដែរ៕