អញ្ជើញទស្សនាបឹង បាបេ (Ba Be) - គ្រាប់គុជខៀវនសព្រៃភ្នំភាគឦសាន្ត

(VOVWORLD) - បឹង Ba Be នៅឃុំ Nam Mau ស្រុក Ba Be ខេត្ត Bac Kan ស្ថិតនៅក្នុងបរិវេណ ឧទ្យានជាតិ Ba Be មានចម្ងាយប្រមាណ២៣០ គីឡូម៉ែត្រពីភាគខាងជើងរដ្ឋធានី ហាណូយ ហើយត្រូវបានបង្កើតឡើងកាលពី២០០លានឆ្នាំមុននេះ។ ដោយមាន ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល រួមជាមួយអាកាសធាតុត្រជាក់ស្រួលនោះ បឹង Ba Be បានក្លាយទៅជាគោលដៅទេសចរណ៍គួរអោយទាក់ទាញចំពោះភ្ញៀវទាំង ជាតិនិងអន្តរជាតិអញ្ជើញមកទស្សនា។
អញ្ជើញទស្សនាបឹង បាបេ (Ba Be) - គ្រាប់គុជខៀវនសព្រៃភ្នំភាគឦសាន្ត - ảnh 1អញ្ជើញទស្សនាបឹង បាបេ (Ba Be) - គ្រាប់គុជខៀវនសព្រៃភ្នំភាគឦសាន្ត 

  បឹង Ba Be (មានន័យថាជាបឹងចំនួន៣) ស្ដែងចេញពីការដែលបឹងនេះជាទីប្រសព្វគ្នា រវាងដៃទន្លេចំនួន៣។ បឹង Ba Be ជាបឹងមួយក្នុងចំណោមបឹងទឹកសាបធម្មជាតិដ៏ធំ បំផុតនៅវៀតណាម ដោយមានបណ្ដោយប្រវែងជាង៨គីឡូម៉ែត្រ ផ្ទៃទឹក ៥០០ ហិកតា ហើយមានកោះតូចៗជាច្រើន។ ស្ថិតនៅកំពស់១៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ បឹង Ba Be មានផ្ទៃទឹកពណ៌ខៀវស្រងាត់បរិសុទ្ធ និងអាកាសធាតុត្រជាក់ស្រួលពេញ មួយឆ្នាំ ដែលត្រូវបានប្រៀបប្រដូចជាគ្រាប់គុជមួយនៅកណ្ដាលព្រៃភ្នំរហោ ស្ថាន។

        ភ្ញៀវទេសចរអាចអញ្ជើញទៅទស្សនាបឹង Ba Be នៅគ្រប់ពេលពេញមួយឆ្នាំ។ ប៉ុន្តែ តាមបទពិសោធន៍របស់មនុស្សជាច្រើនថា ពេលវេលាដ៏ល្អបំផុត នោះគឺក្នុងរដូវវិស្សមកាល សរទៈរដូវឬនិទាឃរដូវ។ មកដល់ទីនេះ ភ្ញៀវទេសចរ មិនត្រឹមតែមានឱកាសគយគន់ទេសភាពធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែម ទាំងបានចូលរួមសកម្មភាពប្រកបដោយក្ដីសប្បាយរីករាយនានាទៀតផង ដូចជា ហែល ទឹក ចែវទូក ស្ទូចត្រី ឡើងល្បាក់ទឹក ឬជិះកង់តាមចង្រាក់ភ្នំ ជាដើម។ លោក Dong Minh Cuong នាយកក្រុមហ៊ុន Sen A Chau បានចែករំលែកថា៖

        “ខ្ញុំបានទៅកាន់បឹង Ba Be ជាច្រើនលើកច្រើនសារហើយ។ នេះជារមណីយដ្ឋានសម្បូរ ទៅដោយតម្លៃធម្មជាតិ ជាពិសេសគឺបឹងទឹកសាបនៅលើភ្នំ។ ក្រៅពីនោះគឺព្រៃ ឈើធំល្វឹងល្វើយដែលពោរពេញទៅដោយសក្ដានុពលដើម្បីអភិវឌ្ឍទេសចរ ទៀតផង”។

        ជិះទូកទៅគយគន់ទេសភាពនៃបឹង ភ្ញៀវទេសចរណ៍អាចទៅកាន់កន្លែងជាច្រើននៅក្នុង តំបន់នេះដូចជា កោះ Ba Goa (មេម៉ាយ) ស្រះ Tien (ទេវតា) និងទីសក្ការៈបូជា An Ma ជាដើម។ កន្លែងបង្អង់ដំណើរមួយទៀតគឺរូងភ្នំ Puong ដោយមានប្រវែងជាង ៣០០ម៉ែត្រ ពិដានខ្ពស់ជាង ៣០ម៉ែត្រ ហើយនៅខាងក្នុងមានរូបរាងចម្លែក អារម្មណ៍ជាច្រើន។ រូងភ្នំនេះជាលំនៅដ្ឋានរបស់សត្វប្រចៀវចំនួន២៣ប្រភេទ ដោយមានចំនួនឡើងដល់ទៅរាប់ហ្មឺនក្បាល។ នៅទីនេះ បណ្ដាបុរាណវិទូបានរក ឃើញវត្ថុបុរាណចំនួន៧៣របស់មនុស្សបុរេប្រវត្តិដែលរស់នៅក្នុងយុគសម័យថ្ម ចាស់កាល ពី១៥ដល់២០ពាន់ឆ្នាំមុននេះ។ ក្រៅពីនោះ នៅតែមានស្លាកស្នាមនៃ រាជវង្ស Mac កាលពីចុងសតវត្សទី១៦ទៀតផង។ លោក Tran Thanh Tung ភ្ញៀវ ទេសចរមកពីរដ្ឋធានីហាណូយបានចែករំលែកថា៖

        “ចំណាប់អារម្មណ៍ដំបូងគឺធំធេងណាស់ ទេសភាពរហោស្ថាន ហើយមាន អ្វីៗជាអាថិ៍កំបាំងធ្វើអោយមនុស្សគ្របរូបចង់មកទស្សនាស្វែងយល់។ នៅក្នុង រូងភ្នំនេះមានស្តាឡាក់ទីតយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយមានរូបរាងចម្លែក អារម្មណ៍ដែលរៀបគ្នាជាជាន់ៗដូចទៅនឹងស្រែកាំជណ្ដើររបស់ជនរួមជាតិតំបន់ព្រៃភ្នំ”។

        មកដល់បឹង Ba Be ភ្ញៀវទេសចរក៏ត្រូវបានស្វែងយល់ពីលក្ខណៈវប្បធម៌ របស់ជនជាតិTay Nung ដែលរស់នៅតាមមាត់បឹងដូចជាភូមិ Pac Ngoi ភូមិ Coc Toc ភូមិ Bo Lu ហើយទទួលបានម្ហូបអាហារពោរពេញទៅដោយអត្តសញ្ញាណ ជនជាតិរបស់ប្រជាជននៅទីនេះ។ ជាពិសេសគឺ ក្នុងឱកាសពិធីបុណ្យនានាក្នុង តំបន់ បណ្ដាឈុតសម្ដែងចម្រៀង Then ចាប៉ី Tinh របស់នារីជនជាតិ Tay ស្រស់ ស្អាត នឹងបង្កើតឡើងចំណាប់អារម្មណ៍យ៉ាងស៊ីជំរៅក្នុងដួងចិត្តភ្ញៀវទេសចរ។ លោក Nguyen Tan Linh នាយកក្រុមហ៊ុន Mr.Linh ដែលផ្គត់ផ្គង់សេវា កម្មហូមស្ទេ បានអោយដឹងថា៖

        “ផលិតផលរបស់យើងខ្ញុំភាគច្រើន គឺមានកិច្ចសហប្រតិបតិ្តការជាមួយ ប្រជាជនក្នុងតំបន់ ក្នុងនោះប្រជាជននឹងជួយឧបត្ថម្ភ ណែនាំដល់ភ្ញៀវទេសចរ។ ប្រការនេះបានរួមចំណែកបង្កើតឡើងការងារធ្វើសម្រាប់ប្រជាជន។ ទន្ទឹមនឹង នោះ យើងខ្ញុំក៏ប្រើប្រាស់ប្រភពម្ហូបអាហារក្នុងតំបន់ផងដែរ”។

        បឹង Ba Be ត្រូវបានទទួលស្គាល់ជាបឹងទឹកសាបមួយក្នុងចំណោមបឹងទឹក សាប់ពិសេសទាំង២០របស់ពិភពលោកដែលត្រូវការការពារ នៅសន្និសីទបឹងទឹក សាបពិភពលោករៀបចំឡើងនៅអាមេរិក។ នាចុងឆ្នាំ២០០៤ ឧទ្យានជាតិ Ba Be ត្រូវបានទទួលស្គាល់ជាឧទ្យានបេតិកភ័ណ្ឌអាស៊ាននិងជាកេរ្តិ៍ដំណែលជាតិពិសេ ស។ នាបច្ចុប្បន្ន បឹង Ba Be ជារមណីយដ្ឋានទេសចរណ៍គួរអោយទាក់ទាញ ចំពោះភ្ញៀវទាំងជាតិនិងអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ