អញ្ជើញទស្សនាប្រាសាទ Ba Chua Xu ភ្នំ Sam - គោលដៅ​ទេសចរណ៍​ខាង​វិញ្ញាណ​នៅទីក្រុង Chau Doc

(VOVWORLD) - ប្រាសាទ Ba Chua Xu ស្ថិតនៅជើងភ្នំ Sam ចំណុះសង្កាត់ Sam ទីក្រុង Chau Doc ខេត្ត An Giang ។ នេះគឺជាគោលដៅទេសចរណ៍ខាងវិញ្ញាណដ៏ល្បីល្បាញមិនត្រឹមតែនៅតំបន់ណាមបូខាងលិចប៉ុណ្ណោះទេ ប៉ុន្តែនាពេលថ្មីៗនេះ ប្រាសាទ Ba Chua Xu ភ្នំ Sam ត្រូវបានវេទិកាផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចវៀតណាម-ឥណ្ឌាទទួលស្គាល់ជាគោលដៅទេសចរណ៍ខាងវិញ្ញាណលេចធ្លោនៅអាស៊ី-ប៉ាស៊ីហ្វិកទៀតផង។
អញ្ជើញទស្សនាប្រាសាទ Ba Chua Xu ភ្នំ Sam - គោលដៅ​ទេសចរណ៍​ខាង​វិញ្ញាណ​នៅទីក្រុង Chau Doc - ảnh 1អញ្ជើញទស្សនាប្រាសាទ Ba Chua Xu ភ្នំ Sam 

 

ប្រាសាទបានផ្អែកខ្នងនឹងភ្នំ Sam ហើយបែរមុខទៅវាលស្រែដ៏ធំល្វឹងល្វើយ។ ឆ្លងកាត់ការជួសជុលកែលម្អជាច្រើនដង ប្រាសាទកាន់តែស្រស់ស្អាត ពោរពេញទៅដោយលក្ខណៈសិល្បៈ។ យោងតាមលោក Nguyen Phuc Hoan ប្រធានគណៈគ្រប់គ្រងវិមានប្រាសាទភ្នំ Sam បានឲ្យដឹងថា នេះគឺជាសំណង់ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ផ្សារភ្ជាប់ជាមួយនឹងជំនឿប្រជាប្រិយរបស់ប្រជាជនក្នុងតំបន់។ ការកកើតប្រាសាទ Ba Chua Xu ពាក់ព័ន្ធនឹងលោក Nguyễn Văn Thoại ឬមានឈ្មោះហៅផ្សេងថា Thoại Ngọc Hầu។  លោកជាមន្ត្រីដ៏ល្បីឈ្មោះមួយរូបក្នុងរាជវង្សង្វៀន (១៨០២ - ១៩៤៥) ដែលមានគុណបំណាច់ដ៏ធំធេងចំពោះតំបន់ណាមបូ។

“ប្រាសាទ Ba Chua Xu ត្រូវបានសាងសង់ឡើងនាឆ្នាំ ១៨២០ ចំពេលវេលា ដែលលោក Nguyen Van Thoai មន្ត្រីដ៏ល្បីរបស់ស្តេច Gia Long ត្រូវបានតែងតាំងជាប្រមុខមន្ត្រីខាងអក្សសាស្ត្រតំបន់ Chau Doc។ យោងតាមប្រវត្តិសាស្ត្រ នាឆ្នាំ ១៨៧០ ប្រាសាទត្រូវបានជួសជុលកែលម្អទ្រង់ទ្រាយធំ ហើយនាឆ្នាំ ១៩៦២ ប្រាសាទត្រូវបានជួសជុលកែលម្អដោយថ្ម ដំបូលត្រូវបានប្រក់ក្បឿង yin និង yang ហើយក្រោយមកបានពង្រីក ផ្ទះតាំងបង្ហាញបន្ថែម។ ក្នុងឆ្នាំ ១៩៧២ ប្រាសាទត្រូវបានជួសជុល និងសាងសង់តាមរចនាបទស្ថាបត្យកម្មថ្មី។ ប្រាសាទទាំងមូលមានភាពសុខុដមរមនា ស្រស់ស្អាត ទំនើប ធំទូលាយផងដែរ”។

យោងតាមរឿងព្រេងនិទានបានដំណាលថា ប្រហែលជា ២០០ ឆ្នាំមុន ប្រជាជនក្នុងតំបន់បានរកឃើញរូបសំណាកលោកយាយនៅលើកំពូលភ្នំ Sam ហើយមានបំណងចង់បញ្ជូនរូបសំណាកចុះមកក្រោម។ ទោះជាយ៉ាងណា យុវជនរាប់សិបនាក់បានព្យាយាមលើករូបសំណាកលោកយាយ ប៉ុន្តែមិនអាចទៅរួចឡើយ។ តាមរយៈការណែនាំរបស់លោកយាយ “cô Đồng” ដើម្បីលើករូបសំណាកនេះ ត្រូវការនារីក្រមុំព្រហ្មចារីត្រឹមតែ៩នាក់មកលើកប៉ុណ្ណោះ ។ នារីទាំងនេះបានលើករូបសំណាកចុះពីលើភ្នំ ប៉ុន្តែពេលទៅដល់ជើងភ្នំ គេមិនអាចសែងបានទៀតឡើយ។ មនុស្សម្នាគិតថាលោកយាយបានជ្រើសរើសកន្លែងនេះ ទើបគេបង្កើតទីធ្វើសក្ការៈបូជាលោកយាយនៅទីនេះ។

រូបសំណាក Ba Chua Xu ភ្នំ Sam មានតម្លៃសិល្បៈខ្ពស់។ រូបសំណាកនេះត្រូវបានឆ្លាក់នាសតវត្សរ៍ទី ៦ ហើយទំនងជាវត្ថុបុរាណមួយក្នុងចំណោមវត្ថុបុរាណ ដែលនៅសេសសល់ពីវប្បធម៌ Óc Eo បុរាណ។ នាឆ្នាំ ២០០៩ រូបសំណាកលោកយាយត្រូវបានកត់ត្រាក្នុងសៀវភៅកំណត់ត្រា An Giang ជារូបសំណាកធ្វើពីថ្ម sa thach បុរាណបំផុតវៀតណាម ហើយមានអាវគោរពបូជាច្រើនបំផុត។ អ្នកស្រី Tran Minh Trang មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់ទេសចរណ៍ភ្នំ Sam បានឲ្យដឹងថា៖

“រូបសំណាកលោកយាយស្ថិតនៅចំកណ្តាលព្រះវិហារ នៅខាងស្តាំដៃលោកយាយជាទីសក្ការៈអ្នកនាងពីររូប ខាងឆ្វេងដៃគឺជាទីសក្ការៈ Thạch Chủ ។ ខាងលើជាឆាកសម្រាប់ប្រព្រឹត្តិពិធីច្រៀង bội។ ក្នុងព្រះវិហារមានគំនូរទេសភាព៏ស្រស់ស្អាត។ លើសពីនេះ ក៏មានផ្ទាំងគំនូរនៅសងខាង ដើម្បីលើកតម្កើង ពីភាពសក្តិសិទ្ធិរបស់ Ba Chua Xu ភ្នំ Sam។ ប្រាសាទ Ba Chua Xu ភ្នំ Sam ត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្មបូព៌ាបុរមបុរាណផងដែរ”។

ប្រាសាទ Ba Chua Xu មានដំបូលបីជាន់ ដំបូលប្រក់ក្បឿងពណ៌ខៀវ ហើយជ្រុងដំបូលខ្ពស់ដូចទូកដែលកំពុងពុះកាត់រលក។ ខាងក្នុងប្រាសាទត្រូវបានរចនា និងតុបតែងតាមសិល្បៈឥណ្ឌា។ លំនាំក្បូរក្បាច់នៅលើព្រះវិហារពោរពេញទៅដោយលក្ខណៈសិល្បៈ។ ស៊ុមទ្វារទាំងអស់សុទ្ធតែបានឆ្លាក់យ៉ាងប្រណិត។ លោក Nguyen Phuc Hoan ប្រធានគណៈគ្រប់គ្រងវិមានប្រាសាទភ្នំ Sam បានឲ្យដឹងថា៖

“ប្រាសាទត្រូវបានរចនាតាមបែបប្រពៃណី។ ប្រាង្គត្រូវបានប្រៀបប្រដូចជាផ្កាឈូកកំពុងរីកអញ្ចឹង។ ដំបូលរាងកោងបីជាន់ត្រូវប្រក់ក្បឿង ដែលបង្ហាញពីលក្ខណៈសហគមន៍តភ្ជាប់ក្រុមជនជាតិដូចជា៖ Kinh  Hoa  ខ្មែរ និង Chăm។ រូបសំណាកលោកយាយស្រស់ស្អាត សងខាងគឺជាសត្វពិសិដ្ឋ ខាងស្តាំជាទីសក្ការបូជា linga ហើយខាងឆ្វេងដៃជាទីសក្ការបូជាព្រះនាងមួយអង្គ។ ពិធីបុណ្យប្រាសាទ Ba Chua Xuប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែទី ៤ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ”។

ប្រាសាទ Ba Chua Xu ភ្នំ Sam មានភាពល្បីល្បាញពាសពេញតំបន់ មិនត្រឹមតែដោយសារខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងដោយសារអត្តន័យប្រវត្តិសាស្ត្រទៀតផង។ ចាប់តាងពីកេរ្កិ៏ដំណែលរូបិយ រហូតដល់រឿងរ៉ាវ ដែលបានបន្សល់ទុកដោយផ្ទាល់មាត់ពីជំនាន់មួយទៅជំនាន់មួយទៀតសុទ្ធតែផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជាតិ។

អញ្ជើញទស្សនាប្រាសាទ Ba Chua Xu ភ្នំ Sam - គោលដៅ​ទេសចរណ៍​ខាង​វិញ្ញាណ​នៅទីក្រុង Chau Doc - ảnh 2ប្រាសាទ Ba Chua Xu ភ្នំ Sam ត្រូវបានវេទិកាផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចវៀតណាម-ឥណ្ឌាទទួលស្គាល់ជាគោលដៅទេសចរណ៍ខាងវិញ្ញាណលេចធ្លោនៅអាស៊ី-ប៉ាស៊ីហ្វិករ។ ប្រភព៖ កាសែត An Giang

ក្នុងឱកាសបុណ្យតេត អំណរនិទាឃរដូវម្ដងៗ ប្រាសាទ Ba Chua Xu បានទាក់ទាញប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី។ នាឆ្នាំ ២០១៤ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានទទួលស្គាល់ពិធីបុណ្យ Vía Bà Chúa Xứ ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ