អញ្ជើញទស្សនាវិមានតម្កល់សព Thoai Ngoc Hau

(VOVWORLD) - ដោយស្ថិតនៅជើងភ្នំ Sam ចំណុះសង្កាត់ Nui Sam ទីក្រុង Chau Doc ខេត្ត An Giang វិមានតម្កល់សព Thoai Ngoc Hau គឺជាសំណង់ស្ថាបត្យកម្មឆ្នើមនៃរាជវង្ស Nguyen (១៨០២ - ១៩៤៥)។ នេះគឺជាកន្លែងដាក់សពលោក Thoai Ngoc Hau ដែលជាមន្ត្រីដ៏ប៉ិនប្រសប់មួយរូបនៃរាជវង្សង្វៀន។ 
អញ្ជើញទស្សនាវិមានតម្កល់សព Thoai Ngoc Hau - ảnh 1អញ្ជើញទស្សនាវិមានតម្កល់សព Thoai Ngoc Hau

Thoai Ngoc Hau មានឈ្មោះពិតគឺ Nguyen Van Thoai លោកកើតនាឆ្នាំ ១៧៦១ហើយលាចាកលោកនាឆ្នាំ ១៨២៩ ។ ស្រុកកំណើតរបស់លោកនៅស្រុក Dien Phuoc ខេត្ត Quang Nam ហើយបច្ចុប្បន្នជាខ័ណ្ឌ Son Tra ទីក្រុង Da Nang ។ លោកបានទៅតាមក្រុមគ្រួសាររស់នៅភាគខាងត្បូងពោលគឺនៅតំបន់ Cu Lao Dai ហើយបច្ចុប្បន្នជាខេត្ត Vinh Long។ គុណបំណាច់ដ៏ធំធេងបំផុតរបស់លោកគឺជួយប្រជាជនជីកព្រែក Vinh Te និងព្រែក Thoai Ha ដែលជាគម្រោងធារាសាស្ត្រដ៏សំខាន់បំផុតទាំងពីរក្រោមរាជវង្ស Nguyen នៅតំបន់ណាមបូ។ អ្នកស្រី Tran Minh Trang មគ្គុទ្ទេសក៍ទេសចរណ៍នៃគណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំ Sam បានឲ្យដឹងថា៖

“ដោយសារត្រូវបានស្ដេចប្រគល់គោរមងារ ដូច្នេះហើយ គេតែងតែហៅលោកថា Thoại Ngọc Hầu ឬអ្នកការពារ Thoại ព្រោះថា លោកបានការពារស្ដេចទៅប្រទេស Xiêm (ថៃ) ជាច្រើនដង។ លោកត្រូវបានស្ដេចតែងតាំងជាប្រមុខមន្ត្រីនៅតំបន់ Vinh Thanh។ លោកមានគុណបំណាច់ដ៏ធំធេងជាច្រើនចំពោះប្រទេសជាតិ ក្នុងការត្រួសត្រាយផ្លូវ កសាងផ្លូវថ្នល់ ជីកព្រែក ការពារ និងអភិវឌ្ឍតំបន់ព្រំដែនភាគនិរតីផងដែរ”។

វិមានតម្កល់សព Thoai Ngoc Hau ត្រូវបានសាងសង់នៅលើគ្រឹះថ្មពណ៌បៃតង ហើយមានទីតាំងនៅជាប់ផ្លូវហាយវេលេខ ៩១ បែរមុខទៅទិសខាងជើង ទល់មុខប្រាសាទ Ba Chua Xu ហើយខ្នងផ្អែកលើច្រាំងថ្មភ្នំ Sam ដែលត្រូវបានលោក Thoai Ngoc Hau ដឹកនាំការសាងសង់នាចុងទសវត្សរ៍ទី ២០ នៃសតវត្សរ៍ទី ១៩។

នេះជាសំណង់ស្ថាបត្យកម្មដ៏ធំសម្បើម ដែលមានតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្ម។ ក្រឡេកមើលពីចម្ងាយ នៅលើជម្រាលភ្នំ Sam ជាប់នឹងច្រាំងព្រែក Vinh Te តំបន់វិមានតម្កល់សពគឺអស្ចារ្យណាស់ ពោរពេញទៅដោយពណ៌បៃតងជាមួយ ដើមឈើចំណាស់។ វិមានតម្កល់សពជាផ្នូរផងនិងជាទីសក្ការៈ លោក Nguyen Van Thoai ឬហៅម្យ៉ាងទៀតថា Thoai Ngoc Hau។ អ្នកស្រី Tran Minh Trang មគ្គុទ្ទេសក៍ទេសចរណ៍នៃគណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំ Sam បានឲ្យដឹងថា៖

“នៅខាងក្រោយវិមានតម្កល់សពគឺភ្នំ Samដែលត្រូវបានប្រៀបប្រដូចជាផ្ទាំងរបាំងការពារ ហើយនៅខាងមុខមានវាលស្រែ និងភូមិស្រុក។ សំណង់ស្ថាបត្យកម្មសិល្បៈដែលចុះសម្រុងគ្នារវាងធម្មជាតិ និងមនុស្ស។ តំបន់ វិមានតម្កល់សពទាំងមូលគឺជាផែនស្ថាបត្យកម្មដ៏ចុះសម្រុងគ្នា ឆើតឆាយ អស្ចារ្យ និងស្រស់ស្អាត។ ថ្មបាយក្រៀមមិនមាននៅក្នុងតំបន់ឡើយ ដូច្នេះហើយលោក Thoại Ngọc Hầu បានបញ្ជូនពីខេត្ត Đồng Nai ទៅកាន់ភ្នំ Sam។ ក្នុងបរិវេណវិមានតម្កល់សព ផ្នូររបស់ Thoại Ngọc Hầu ស្ថិតនៅចំកណ្តាល។ នៅខាងឆ្វេងគឺជាផ្នូរភរិយាទី១ លោកស្រី Châu Thị Tế ហើយខាងឆ្វេងជាផ្នូររបស់ភរិយាទី២ Trương Thị Miệt ។ ផ្នូររបស់លោក និងភរិយាទីមួយមានទំហំធំ ចំណែកផ្នូររបស់ភរិយាទីពីរគឺតូចជាង។ លើសពីនេះ ក៏មានផ្នូរតូចៗរបស់មន្ត្រីបម្រើ និងសាច់ញាតិរបស់លោកផងដែរ។ ជារៀងរាល់ឆ្នាំ ប្រជាជនបានរៀបចំពិធីសែនខួបលោក និងភរិយាទាំង ២ នាក់ផងដែរ”។

អញ្ជើញទស្សនាវិមានតម្កល់សព Thoai Ngoc Hau - ảnh 2អញ្ជើញទស្សនាវិមានតម្កល់សព Thoai Ngoc Hau

ក្នុងពេលនោះ ប្រាសាទធ្វើសក្ការបូជា Thoai Ngoc Hau ត្រូវបានសាងសង់ឡើងយ៉ាងធំសម្បើម និងអស្ចារ្យ ហើយខ្នងផ្អៀងទល់នឹងច្រាំងថ្មចោទ បង្កើតបានជារូបរាងដ៏មហិមា និងអស្ចារ្យ។ ប្រាសាទនេះត្រូវបានតុបតែងយ៉ាងប្រណិត នៅចំកណ្តាលប្រាសាទមានរូបបដិមា Thoai Ngoc Hau ដែលមានកម្ពស់ ២ ម៉ែត្រ ជាមួយនឹងខ្សែក្រវ៉ាត់ និងមកុដគ្រប់គ្រាន់ដូចពេលដែលលោកជាមន្ត្រីអញ្ជឹង ហើយភ្នែករបស់លោកបែរទៅព្រែក Vinh Te បង្កើតបរិយាកាសដ៏ស្ងប់ស្ងាត់។ ក្នុងប្រាសាទក៏មានរតនសម្បត្តិ ដែលមានតម្លៃជាច្រើនទៀត ដោយលើកតម្កើងគូណូបការៈរបស់បុព្វការីជន ដែលរំលេចនូវសម័យកាលដ៏រុងរឿងរបស់បុព្វបុរសយើង ក្នុងអំឡុងឆ្នាំត្រួសត្រាយផ្លូវ ពង្រីកទឹកដី បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយៗ។ លោក Tran Trung Thanh បលរដ្ឋខ្មែររស់នៅខេត្ត An Giang បានឲ្យដឹងថា៖

“មន្ត្រីដ៏ល្បីល្បាញ Thoai Ngoc Hau គឺជាមនុស្សដែលមានចក្ខុវិស័យវេងឆ្ងាយ។ មនុស្ស ជំនាន់បច្ចុប្បន្នគោរពយ៉ាងខ្លាំងចំពោះចក្ខុវិស័យរបស់លោកដែលមានគុណូបការៈពង្រីកទឹកដី។ កូនចៅជំនាន់បច្ចុប្បន្ននេះជានិច្ចកាលការពារ និងថែរក្សាទីកន្លែងដែល Thoai Ngoc Hau បានត្រួសត្រាយផងដែរ”។

ដោយមានតម្លៃដ៏ធំធេងអំពីស្ថាបត្យកម្ម ប្រវត្តិសាស្រ្ត និងវប្បធម៌ នាឆ្នាំ ១៩៨០ រដ្ឋបានរៀបចំណាត់ថ្នាក់វិមានតម្កល់សព Thoai Ngoc Hau ជាគេរ្កិ៍ដំណែលជាតិ។ អញ្ជើញទស្សនា និងគោរពវិញាណក្ខ័ន្ធ Thoai Ngoc Hau ភ្ញៀវទេសចរក៏អាចទស្សនាបានយ៉ាងងាយនូវសំណង់ស្ថាបត្យកម្មខាងវិញ្ញាណដ៏វិសេសវិសាលដូចជា៖ ប្រាសាទ Ba Chua Xu  វត្ត Hang  វត្ត Tay An  វត្ត Phuoc Dien សាលាភូមិ Vinh Te និងសាលាភូមិ Chau Phu ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ