អញ្ជើញមកទស្សនាភូមិចម្លាក់ឈើ Dong Giao
(VOVWORLD) - ផលិតផលធ្វើពីឈើជានិច្ចកាលផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ ប្រជាជនវៀតណាម។ ដោយហេតុនេះ នៅវៀតណាមមានភូមិប្រកបរបរឆ្លាក់ឈើ ដោយដៃដ៏ល្បីល្បាញជាច្រើន ដោយមានផលិតផលពិសេសដោយឡែកនៃតំបន់ នីមួយៗ។ ក្នុងនាទីរកឃើញវៀត ណាមថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងមក ទស្សនាភូមិចម្លាក់ឈើ Dong Giao នៃខេត្ត Hai Duong។
ផលិតផលចម្លាក់ឈើនៃភូមិ Dong Giao (រូបថត៖ quehuongonline.vn) |
ស្ថិតនៅឃុំ Luong Dien ស្រុក Cam Giang ខេត្ត Hai Duong ដែលមាន ចម្ងាយប្រមាណ ៤៥គីឡូម៉ែត្រពីប៉ែកខាងកើតរដ្ឋធានីហាណូយ ភូមិឆ្លាក់ឈើ វិចិត្រសិល្បៈ Dong Giao មានប្រវត្តិ សាស្ត្រឡើងដល់ទៅ៣០០ឆ្នាំហើយ។ ប្រសិនបើមកដល់ភូមិ Dong Giao យើងនឹងឃើញដោយផ្ទាល់ភ្នែកផលិតផល ឆ្លាក់ឈើដ៏ល្អប្រណិតយ៉ាងច្រើនលើសលុប ត្រូវបានដាក់លក់នៅតាមហាងនិង មូលដ្ឋានសិប្បកម្មនានា។
យោងតាមឯកសារបុរាណក្នុងភូមិបានសរសេរថា របរឆ្លាក់ឈើត្រូវបាន ប្រសូត្រឡើងកាលពីសតវត្សទី១៧។ គ្រូដើមនៃរបរនេះមានត្រកូល Vu ជា ត្រកូលដែលមានមនុស្សជាច្រើនធ្វើជាមន្ត្រីជាន់ខ្ពស់ក្រោមសម័យកាលសក្ដិ ភូមិ។ ជាពិសេសគឺ មានជាងឈើស្ទាត់ជំនាញជាច្រើននាក់នៅភូមិ Dong Giao បានចូលបម្រើក្នុងបរមរាជវាំង Hue ហេតុដូច្នេះបានជាថ្វីដៃនិងជំនាញវិជ្ជាជីវៈ របស់ជាងឈើនៃភូមិ Dong Giao មានភាពល្បីល្បាញលើទូទាំងប្រទេស។ ដំណាលអំពីប្រពៃណីនៃភូមិរបរ លោកតា Vu Van Bang សិប្បករម្នាក់នៅភូមិ Dong Giao បានអោយដឹងថា៖
“គិតតាំងពីភាគខាងជើងរហូតដល់ភាគខាងត្បូង ប្រសិនបើនិយាយដល់ ការឆ្លាក់គំនូរផ្កាភ្ញីលើឈើ គឺមិនមានទីណាដែលអាចធ្វើយ៉ាងប្រសើរជាងភូមិ Dong Giao ឡើយ។ ចំពោះជាងឈើក្នុងភូមិ កាលពីកុមារភាព គេបានមើល ឃើញគំនូរផ្កាភ្ញីទាំងនោះ ដើម្បីអោយមានការយល់ដឹង ព្រមទាំងគេក៏ ត្រូវបានហ្វឹកហាត់អោយមានភាពឧស្សាហ៍ព្យាយាម ដែលធ្វើការដោយមិនគិតដល់ ពេលវេលា ដរាបណាធ្វើអោយបានស្អាតដើម្បីអោយអតិថិជនពេញចិត្ត។ ប្រការ នេះទាមទារអោយមានការជក់ចិត្តចំពោះការងារយ៉ាងខ្លាំង”។
ជាងឆ្លាក់ឈើ Dong Giao កំពុងប្រមូលអារម្មណ៍ច្នៃប្រឌិតឡើងស្នាដៃដ៏ស្អាតមួយ |
នាសព្វថ្ងៃនេះ ភូមិ Dong Giao ត្រូវបានអតិថិជនទាំងជាតិនិងអន្តរជាតិ ស្គាល់ដល់ តាមរយៈផលិតផលឆ្លាក់ឈើវិចិត្រសិល្បៈដ៏វិសេសវិសាលដូចជា រូបចម្លាក់អ្នកតានៃជោគសំណាង រូបចម្លាក់ព្រះពុទ្ធ គ្រឿងឈើតុបតែងលំអរ ឬក៏រូបចម្លាក់សត្វដែលជានាំមកនូវភាពសុខសាន្តត្រាណនិងលាភសំណាង ផងដែរ។ ផលិតផលនៃភូមិ Dong Giao មិនត្រឹមតែសរអោយឃើញនូវនវានុវត្ត ភាពរបស់ជើងឆ្លាក់ឈើប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវលក្ខណៈវប្បធម៌ប្រពៃណី ដែលត្រូវបានបន្សល់ទុកមកពីជំនាន់មួយទៅជំនាន់មួយទៀតផង។ ជាសិប្បករ មានទេពកោសល្យម្នាក់នៃភូមិ Dong Giao លោក Vu Duc Quang បានចេះ អនុវត្តន៍បច្ចេកទេសបច្ចេកវិទ្យាដើម្បីច្នៃប្រឌិតឡើងស្នាដៃឆ្លាក់ឈើដែលមាន លក្ខណៈនៃសម័យទំនើប។ លោក Quang បានសំណេះសំណាលថា៖
“នាពេលច្នៃប្រឌិតស្នាដៃនីមួយៗ គឺត្រូវបានការស្រមើលស្រមៃ ត្រូវមាន ពេលវេលាដើម្បីគិតគូរដល់លំអិតទាំងធំទាំងតូច។ ធ្វើយ៉ាងម៉េចដើម្បីអោយទេស ភាពនៅលើគំនូរត្រូវមានភាពរស់រវើកនិងមានព្រលឹងផងដែរ។ ថ្វីត្បិតតែ នាពេល គយគន់គំនូរ យើងអាចដឹងថា ផ្កា ស្លឹកចាស់ ស្លឹកខ្ចីនឹងសត្វបក្សីផងដែរ”។
ផលិតផលនៃភូមិឆ្លាក់ឈើ Dong Giao បានក្លាយទៅជាសញ្ញាសម្គាល់ វប្បធម៌មួយ ហើយក៏ជាមុខទំនិញនាំចេញពេញនិយមនៅទីផ្សារធំៗលើពិភព លោកដូចជា អឺរ៉ុប ចិន និងប្រទេសអាស៊ីអាគ្នេយ៍ នានា ជាដើម។ ប្រការនេះមិន ត្រឹមតែនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វ ផ្សាយរូបភាពវប្បធម៌វៀតណាមចំពោះមិត្តភក្តិតអន្តរជាតិទៀតផង៕