ឧទ្យានជាតិ Phong Nha- Ke Bang-អំណោយមិន អាចកាត់ថ្លៃរបស់ធម្មជាតិ។
LE PHUONG -  
(VOVWORLD) /  
|
Vovworld- ឧទ្យានជាតិ Phong Nha- Ke Bangមានទំហំធំប្រមាណ២សែនហិកតា។
ប្រព័ន្ឋរូងភ្នំជាថ្ម កំបោរធំតូចជាង៣០០និងទន្លេក្រោមដីដែលលាតសណ្ឋឹងចម្ងាយ
ជាង៣០០គីឡូមែត្រនេះត្រូវបានបង្កើតឡើងកាលពី៤០០លានឆ្នាំមុន។មកដល់
ទីនេះភ្ញៀវទេសចរអាចទៅទស្សនារូងភ្នំមានអាចុតសិឡាដាអាកំបាំង។តាមបណ្តា
អ្នករុករករូងភ្នំអង់គ្លេសថា៖រូងភ្នំPhong Nhaជារូងភ្នំតែ១គត់នៅប្រទេសវៀតណាម
ដែលទទួលបទដ្ឋានចំនួន៧។នោះគឺរូងភ្នំមានទន្លេក្រោមដីស្អាតបំផុត-រូងភ្នំមានផ្លូវ
ចូលខ្ពស់ទូលាយជាទីបំផុត-វាលខ្សាច់ស្អាត-បឹងក្រោមដីស្អាត-អាចុតសិលាឆើតឆាយ
បំផុតនិងរូងភ្នំវែងជាទីបំផុត។ក្នុងច្រើនឆ្នាំកន្លងមក រូងភ្នំPhong Nhaជាប្រធានបទនៃ
កាសែតជាច្រើននិងបានឧទ្ទេសនាមក្នុងកម្មវិធីសិក្សានៅមហាវិទ្យាល័យអឺរ៉ុបធំ
ចំនួន១៤។ពីនោះ រូងភ្នំPhong Nhaត្រូវបានភ្ញៀវទេសចរលើសកលលោកស្គាល់ដូចជា
អចរិយវត្ថុ១។បងស្រីDo Thu Hongភ្ញៀវទេសចរ១រូបមកពីទីក្រុងហាណូយបានរៀបរាប់
អំពីដំណើរទស្សនា រូងភ្នំPhong Nhaថា៖“ ខ្ញុំមកដល់ទីនេះនារដូវក្តៅ។អាកាសធាតុនៅ
ភាគកណ្តាលវៀតណាមនៅពេលនោះគឺក្តៅណាស់។ប៉ុន្តែបរិយាកាសនៅ រូងភ្នំPhong Nhaគឺត្រជាក់ណាស់ ។ទឹកក្នុងទន្លេនានាថ្លាយង់ដែលគេអាចមើលបាតបាន។ទន្លេនិង
ភ្នំនៅទីនេះនៅរក្សាបានភាពរហោស្ថានដដែល។យើងខ្ញុំបានទៅទស្សនារូងភ្នំ Co Tien-
Cung Dinhនិង Bi Ky ជាដើម។ “
|
រូងភ្នំឋានសួត៍ជាអច្ឆរិយវត្ថ១ក្នុងចំណោមអច្ឆរិយវត្ថុឆើតឆាយជាទីបំផុតលើសកល
លោកនិងជាទីក្លែងដែលមិនអាចរំលងក្នុងដំណើររកឃើញPhongNha-Ke Bangបាន
ឡើយ។តាមគុហាវិទូអង់គ្លេសលោកMartin Holroydថា៖នេះជាស្នាដៃឯក គុហា១។បង
Tran Anh Quan ភ្ញៀវទេសចរហាណូយ១នាក់ចែលរំលែកថា៖“ ពេលមកទស្សនារូងភ្នំ
ឋានសួត៍ខ្ញុំមានចំណាប់អារម្ម៍បានរកឃើញក្រមដីការពណ៌នាមិនអាចនិយាយឲ្យបាន
អស់អំពីសោភ័ណ្ឌភាពល្អស្អាតរបស់រូងភ្នំនេះ។អាចុតសិឡានៅទីនេះមានជារាងផ្ទះផុត
ពិដីប្រាសាទ ចាមឬរូបសំណាកព្រះម៉ែរជាដើម។ឆ្នាំក្រោយខ្ញុំនឹងវិលត្រឡប់សួនឧទ្យាន
ដើម្បីរកឃើញរូងភ្នំដទៃ។ “
នាឆ្នាំ២០០៩បណ្តាអ្នកវិទ្យាសាស្រ្តរបស់សមាគមព្រះរាជវាំងអង់គ្លេសបានរកឃើញ
រូងភ្នំ Son Doong ក្នុងឧទ្យានជាតិ Phong Nha-Kẻ Bàng ដែលលាតសន្ឋឹងចម្ងាយ
ជាង៦,៥គីឡូមែត្រ។រូងភ្នំនេះត្រូវបានគេស្គាល់ថាជារូងភ្នំដែលធំជាងគេ បំផុតនៅក្នុង
ពិភពលោក។បងPike Malcolm ជនអង់គ្លេស១រូបអោយដឹងថា៖“ ខ្ញុំមានបំណងរកឃើញ
រូងភ្នំ Son Doong។ខ្ញុំបានដឹងថា៖វាមានការចាប់ចិត្ត ជាពិសេសបើប្រៀបនឹងរូងភ្នំPhong
Nha។ខ្ញុំចូលចិត្តអ្វីៗដែលជារហោស្ថាន។ “
ការផ្តុំនៃប្រព័ន្ឋអេកូឡូហ្ស៊ីដ៍សម្បូរបែបទិដ្ឋភាពធម្មជាតិឆើតឆាយរូមជាមួយកេរ្តី៍ដំណែល
ប្រវត្តិសាស្រ្តពិសេសបានធ្វើឲ្យPhong Nha-Ke Bang ក្លាយទៅជាមណ្ឌលទេសចរន៍១គួរ
ឲ្យទាក់ទាញ។ជារៀងរាល់ឆ្នាំភ្ញៀវទេសចររាប់ម៉ឺនលើកនាក់ជាតិនិងអន្តរជាតិបាន
មកទស្សនាទីនេះ៕
LE PHUONG
-VOVWORLD