ឧទ្យានជាតិ Yok Don

Vovworld-ស្ថិតចម្ងាយពី ទីក្រុងBuon Ma Thuotប្រមាណ៤០គីឡូម៉ែត្រប៉ែកខាង
ពាយ័ព្យ ឧ​ទ្យានជាតិ Yok Donលាតសន្ឋឹងតាមបណ្តោយទន្លេSerepokជាដៃទន្លេ
មេគង្គ១។មានដីទំហំជាង១១៥ហិកតាដែលក្នុងនោះផ្ទៃដីជាង៩៧ហិកតាជាព្រៃ
សម្បទានជាមួយដើមឈើអំបូរប្រេង។នៅទីនេះមានប្រភេទសត្វសត្វល្មូននិងសត្វ
ត្រីក្នុងនោះប្រភេទសត្វចំនួន៣៩ស្ថិតក្នុងត្រាំងមាសរបស់វៀតណាមនិងពិភពលោក។
នៅទីនេះដែរមិត្តអាចរកឃើញដំរីខ្លានិងបក្សាបក្សីកម្រជាដើម។ក្រៅពីអំបូររុក្ខជាតិ
យ៉ាងសម្បូរបែបគេអាចរកឃើញប្រណិតឈើកម្រមាននៅឧទ្យានជាតិ Yok Don
ទៀតផង។បណ្ឌិត TranThe Lien កម្មាភិបាលនៃគណះកម្មាធិការគ្រប់គ្រងឧទ្យាន
១នាក់អោយដឹងថា៖“ឧទ្យានជាតិ Yok Donត្រូវបាន​បង្កើតឡើងក្នុងគោលដៅអភិរក្ស
ធម្មជាតិពហុជីវសាស្រ្តព្រមទាំងអភិវឌ្ឍន៍អេកូទេសចរណ៍និងការពារបរិស្ថាន។នា
បច្ចុប្បន្នក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអនុម័តលើគំរោងប្លង់
ឧទ្យានជាតិ Yok Donឲ្យក្លាយទៅជាមណ្ឌលអេកូទេសចរណ៍ គួរឲ្យទាក់ទាញនៅ
ដំណាក់កាល២០១០-២០២០។“

​​​​​​​​​​​​                               

ឧទ្យានជាតិ Yok Don - ảnh 1

ភ្ញៀវទេសចរជាច្រើននាក់ចូលចិត្តយជិះដំរីស្វែងយល់ឧទ្យានជាតិ Yok Don(រូបថត អិនធឺណែត)

សេ​វាកម្មបំរើភ្ញៀវទេសចរនៅទីនេះមានភាពសម្បូរបែបណាស់។មិត្តអាចជ្រើសរើស
សេវាកម្មដែលមិត្តចូលចិត្តដូចជាទៅទស្សនាដោយការជិះកប៉ាល់តាមបណ្តោយ ទន្លេSerepokជាដើម។ជិះកប៉ាល់គយគន់សោភ័ណ្ឌភាពស្អាតអស្ចារ្យនៃឧទ្យានជាតិ
Yok Donផ្តល់មកចំណាប់អារម្មណ៍ពិបាក​ពណ៌នាសំរាប់ភ្ញៀវទេសចរជានិច្ច។បើប្រ
សិនជាចូលចិកត្តការប្រថុយប្រថានមិត្តអាចជិះទូកKayak ឆ្លងកាត់ទឹកល្បាក់។ប៉ុន្តែ
រូបភាពទេសចរណ៍ពិសេស១មិនអាចរំលងបាននោះគឺជាការជិះដំរីស្វែងយល់ឧទ្យាន
ជាតិ Yok Donលើខ្នងដំរី ស្តាប់ហ្មដំរីនិទានរឿងអំពីជីវិតរបស់សត្វនានាឬរឿងនិទាន
ស្តីពីការប្រមាញ់ដំរី។ល។Nguyen Thu Haភ្ញៀវទេសចរមកពីទិក្រុងហាណូយប្រាប់ថា៖
“ ក្រាដំបូងខ្ញុំមានចំណាប់អារម្មណ៍ខ្លាច។ប៉ុន្តែក្រោយនោះខ្ញុំឃើញថា៖រូបភាពទេសចរ
ណ៍នេះគឺទាក់ទាញ​យ៉ាងខ្លាំង។នេះគឺជាទេសចរណ៍ដូចជាក្នុងរឿងបុរាណ។ខ្ញុំកំពុង
លង់អារម្មណ៍នៅកណ្តាលព្រៃឈើលើខ្នងដំរី។ខ្ញុំបានលឺស្នូរស្លឹកឈើធ្លាត់ក្រោមជើង
នៃដំរីស្នូររហ៊ឺមនៃជ្រោះទឹកនិងបក្សាបក្សីយំនៅជុំវិញខ្ញុំ។ខ្ញុំចូកចិត្តយ៉ាងខ្លាំងពេលដែល
ហ្មដំរីនិទានរឿងជាមួយខ្ញុំអំពីជិវិតនសដំរីនិងគ្រប់ប្រភេទសត្វរហោស្ថាននៅក្នុងតំបន់
ព្រៃនេះ។នោះគឺជាពិសោធន៍គួរឲ្យចាប់អារម្មណ៍១។     “

​​​​                          

ឧទ្យានជាតិ Yok Don - ảnh 2
រូបថត អិនធឺណែត

ក៍នៅឧទ្យានជាតិ Yok Donដែរភ្ញៀវទេសចរអាចបោះជុំរំឬសម្រាក់នៅផ្ទះផុតពិដីទទួល
ទានម្ហូបអាហារពិសេសរបស់ជនរួមជាតិជាជនជាតិភាគតិចមានជាអាហទីស្រាអិច
បាយក្រឡាននិងសាច់មាន់អាំង។ពេលយប់ភ្ញៀវទេសចរអាចទស្សនាកម្មវិធីសិល្បះ
នាទីវាយគងឃ្មោះនិងរបាំប្រពៃណីសំដែងដោយយុ​វជនយុវនារីនសជនជាតិM’Nong-
Ede ។ល។
រក្សាតុល្យភាពរវាងការអភិវឌ្ឍន៍ទេសចរណ៍ជាមួយការងារអភិរក្សឧទ្យានជាដំណោះ
ស្រាយអភិវឌ្ឍន៍ចីរភាព១។នាចបច្ចុប្បន្នរដ្ឋអំណាចដំបន់កំពុងមានកម្មវិធីអប់រំផ្សព្វ​
ផ្សាយអំពីការងារការពារព្រៃនិងបរិស្ថានក្នុងសហគមន៍ដើម្បីឧទ្យានជាតិ Yok Donជា
កន្លែងទេសចរណ៍ពិសេសនៅតំបន់Tay Nguyen និងវៀតណាមជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ