ឧទ្យានជាតិCuc Phuong

Vovworld-លើផ្ទៃដី២២.២០០ហិកតា ឧទ្យានជាតិCuc Phuongស្ថិតនៅជួរភ្នំ
Tam Diepស្រុក Nho Quanខែត្រ Ninh Binh។ ឧទ្យានជាតិនេះមាន​​អំបូររុក្ខជាតិ
និងសត្វដ៍សម្បូរជាមួយរុក្ខជាតិប្រមាណ៣០០យ៉ាងនិងសត្វជាង២៦០០​ប្រភេទ។
ក្នុងនោះមានប្រភេទសត្វជាច្រើនត្រូវបានកត់ត្រាក្នុងត្រាំងមាសរបស់វៀតណាម
និងពិភពលោក។


​​​​​​​​​​​​​​​​​​​​​
                          

ឧទ្យានជាតិCuc Phuong - ảnh 1
សត្ចស្វានៅឧទ្យានជាតិCuc Phuong(រូបថត អិនធឺណែត)

ដើម្បីជួយភ្ញៀវទេសចរទស្សនានិងលង់ខ្លួនក្នុងធម្មជាតិរហោស្ថានមជ្ឈមណ្ឌលអេកូ
ទេសចរណ៍នៃឧទ្យានជាតិCuc Phuongបានរៀបចំរូបភាពអេកូទេសចរណ៍ខុសពី
គ្នា។តាមបង Luong Van Viet មគ្គុទេសទេសចរណ៍នៃសួនឧទ្យានជាតិគឺដំណាក់កាល
ល្អដើម្បីទៅទស្សនាCuc Phuongគឺចុងសរទរដូវដើមរដូវរងារពោលគឺចុងខែកញ្ញាដល់
ខែធ្នូ។ប៉ុន្តែនៅរដូវនិមួយៗព្រៃមានសម្រស់ស្អាតពិសេសដោយឡែក។បងអធិប្បាយ
ថា៖”  រដូវក្តៅជារដូវរីករាលដាលសត្វល្អិតជាពិសេសគែមេអំបៅ។មេអំបៅប្រមាណ
៤៥០ប្រភេទរីករាលដាលនៅពេលវេលានេះ។ព្រៃហាក់ដូចជាសួនផ្កាច​ម្រុះពណ៌១។
នាពេលព្រលប់យើងខ្ញុំរៀបចំដំណើរទស្សនាហៅថា៖night-Sporting តាមតម្រូវការ
របស់អ្នកទស្សនាដែលចង់លឺសំលេងយំរបស់សត្ចល្អិតនានា។“

                              

ឧទ្យានជាតិCuc Phuong - ảnh 2
ផ្លូវក្នុងឧទ្យានជាតិCuc Phuong(រូបថត អិនធឺណែត)។

យោងតាមតម្រូវការនិងលក្ខ័ណ្ឌបណ្តាភ្ញៀ​វទេសចរអាចជ្រើសរើសទួ​រ១ថ្ងៃ​ ២ថ្ងៃ​ ឬ៣
ថ្ងៃ​។ល។គេអាចដើរថ្មើជើងជិះកង់ទៅកាន់កន្លែងទស្សនា​ដូចជាមជ្ឈមណ្ឌការពារ
អណ្តើតសួនអភិរក្សរុក្ខជាតិកម្រដ៍មាន​តំលៃឬប្រព័ន្ឋគូហារបុរាណចំណាស់ដែលមាន
អាយុកាលរាប់ពាន់ឆ្នាំ។លោកDo Hong Hai នាយករងមជ្ឈមណ្ឌ​លអេកូអប់រំបរិស្ថាន
 នៃឧទ្យានជាតិCuc Phuongអោយដឹងថា៖”បណ្តាភ្ញៀវទេសចរត្រូវបានណែនាំដើរ
តាមផ្លូវលំក្នុងព្រៃដែលនាំកាល់ដើមឈើចំណាស់ៗទស្សនាគូហារមនុស្សបូរេប្រវត្តិជា
កន្លែគេងរុករកបានបុរាណវត្ថចុឆ្អឹងរបស់សត្វដែលបានក្លាយទៅជាបាសាណីភូតមុន
​នេះ៧៥០០ឆ្នាំ។ “

​​​​​​​​​​​​​​                    

ឧទ្យានជាតិCuc Phuong - ảnh 3
ដើមចំណា់ស"(រូបថត អិនធឺណែត)។

ជារៀងរាល់ឆ្នាំឧទ្យានជាតិCuc Phuongទទួលអ្នកទស្សនាជាង១ម៉ឺននាក់ក្នុងនោះ
ភាគច្រើនជាជនបរទេស។ក្រោយរយះពេល៥ម៉ោងដើរឆ្លងកាត់ព្រៃបណ្តាភ្ញៀ
ទេសចរវិលត្រឡប់មកក្លោ​ងទ្វានៃសួនឧទ្យានវិញដើម្បីទិញវត្ថុអនុស្សាវរីយ៍។
លោកនិងលោកស្រីHyanមកពីអង់គ្លេសមើលរូបថតដែលបានថតក្នុងដំណើរនេះ។ពួក
គេសប្បាយពិនិត្យដើមឈើនិងសត្វ​ដែលតែងតែមើលលើ​ទូរទស្សឬក្នុងទស្សនាវដ្តី
ប៉ុណ្ណោះ។លោកស្រីHyanរៀប​រាប់ថា៖” ខ្ញុំទើបតែដឹងថាក្នុងព្រៃមានរប​ស់ច្រើនដែល
អាចហូបបានដូចជាសន្លឹកឈើផ្លែឈើរាប់ទាំងឬស្សីទៀតផ​ង។គេដអធិប្បាយជាមួយ
យើងខ្ញុំធ្វើយ៉ាងម៉េចទើបរកបានទឹកស្អាតក្នុងព្រៃ។ពិតជាគួរឲ្យទាក់ទាញណាស់។       “

ចំពោះបងRuben  Heimansភ្ញៀវទេសចរហូឡង់១នាក់គឺ​Cuc Phuong ជាទីកន្លែងគួរឲ្យ
ចាប់ចិត្តដើម្បីសម្រាកបំប៉នកាយ។បងចែករំលែកថា៖“យើងខ្ញុំឃើញមើលមេអំបៅ
ច្រើនលើសលុប។និងលើផ្លូវទៅកាន់គូហារ  យើងខ្ញុំជួបនឹងសត្វជាច្រើនទៀតផង។នេះ
គឺជាព្រៃ១ដ៍ស្អាតអស្ចារ្យនិងសុខសាន្តត្រាណ។“
ចំពោះមុខភាពធំសម្បើមសម្បូរបែបនៃឧទ្យានជាតិCuc Phuongភ្ញៀវទេសចរអាច
ឃើញបានតំលៃពិតនៃធម្មជាតិហើយពិនោះយល់បានការទទួលខុសត្រូវរបស់
ខ្លួនក្នុងការអភិរក្សធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ