ឧទ្យានផ្កានៅទីក្រុង Da Lat

VOVWORLD_Da Latត្រូវបានអ្នកផងហៅថា”ទីក្រុងផ្កា”ដោយសារនៅទីនេះ​ផ្កា
រីក​ក្នុង​រដូវទាំង៤គឺរដូវផ្ការីក រដូវក្ដៅ រដូវស្លឹកឈើជ្រុះនិងរដូវរងារ។ ក្នុងនោះនាខែ
កុម្ភៈស្របពេលអាកាសធាតុបានប្រែមកនិទាឃរដូវនោះគឺ​ផ្កាគ្រប់ប្រភេទនៅDa Lat
រីកស្គុះស្គាយ​បង្អួតសម្រស់ស្រស់ត្រកាល។ផ្កា Mai Anh Dao ពណ៌ក្រហម ផ្កាBan
ពណ៌សរួម​ជាមួយ​ផ្កាកុលាបនិងផ្ការាប់រយប្រភេទទៀត​បង្កើតជាកម្រាលផ្កាចំរុះ
ពណ៌គួរឲ្យចាប់ចិត្ត​សម្រាប់​​អ្នក​ទេសចរ។​

        ឧទ្យានផ្កាទីក្រុង Da Lat ជាកន្លែងតាំងបង្ហាញនូវផ្កាជាច្រើនបំផុតនិងគ្រប់គ្រាន់​
បំផុតនៅប្រទេសវៀតណាមជាមួយផ្ការាប់រយប្រភេទ។ ក្នុងបរិវេណលើផ្ទៃដី៧០០០
ម៉ែត្រក្រឡាដែលស្ថិតនៅចុងបឹង Xuan Huong នោះឧទ្យានផ្កានេះតែងតែទាក់ទាញ
ភ្ញៀវ​ទេសចរយ៉ាងខ្លាំងនាពេលគេមកទស្សនាក្រុង Da Lat ម្ដងៗ។ អ្នកទេសចរមាន
ការចាប់​អារម្មណ៍ភ្លាមៗពេលឃើញច្រកទ្វារឧទ្យានដោយសារវាបានក្រងពីផ្កា
ស្រស់រាប់ពាន់ទងហើយបង្កោងទៅតាមគ្រងឆ្អឹងដែករាងត្របកផ្កា៣។​ នៅសង្ខាង
ផ្លូវចូលឧទ្យាន​មាន​បំពាក់ប្រព័ន្ធបាញ់ទឹកដើម្បីបង្កើតបរិយាកាសត្រជាក់ស្រួល។
 អ្នកស្រី Bui Huyen Phuong ជាទេសចរមួយរូបមកពីក្រុងហាណូយបានសំណេះ
សំណាលថា

        “ កន្លែងដំបូងដែលខ្ញុំជ្រើសរើសនាពេលមកទស្សនា Da Lat គឺឧទ្យានផ្កាទី
ក្រុង Da Latនេះ។ ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលឃើញនៅទីនេះមាន
លំហរទូលំទូលាយជាមួយផ្កាគ្រប់ប្រភេទ។ នៅក្នុងឧទ្យានដេរដាសពាសពេញ
ដោយផ្កាចំរុះពណ៌ដែលបានតូបតែងដ៏ឆើតឆាយសំរាប់ភ្ញៀវទេសចរថតរូបជា
អនុស្សាវរីយ៍”។

ឧទ្យានផ្កានៅទីក្រុង Da Lat - ảnh 1
ឧទ្យានផ្កាទីក្រុង Da Lat ជាសារមន្ទីរផ្កាមួយដោយមានផ្កាចំនួនជាង៣០០ប្រភេទ


        អាចនិយាយបានថា ឧទ្យានផ្កាទីក្រុង Da Lat ជាសារមន្ទីរផ្កាមួយដោយមានផ្កា
​ចំនួន​​ជាង៣០០ប្រភេទមានជាអាទិ៍ ផ្កាកុឡាប ផ្កាស្បៃរឿង ផ្កា Gladiolus ផ្កា​
Hydrangea ផ្កា Mimosa ផ្កា​Forget – me – not ឬហៅថាផ្កាបំភ្លេចខ្ញុំមិនបាន។ល។​​​នៅ
ក្នុងឧទ្យានផ្កា​នេះ​​ក៏​មានតំបន់មួយដាំដុះផ្កាអរគីដេរធំបំផុត ល្អស្អាតបំផុតនៃក្រុង
Da Lat និងសួន​ដាំ​ដើមដំបងយក្សលើទ្រង់ទ្រាយដ៏ធំមួយកន្លែងសំដៅឆ្លើយតបទៅ
នឹងតម្រូវការគយគន់និងដោះដូរទិញលក់របស់ទស្សនិកជន។ អ្នកស្រី Linh Dan​​ 
មកពីទីក្រុងហួជីមិញ​បានចែក​រំលែក​វូវការចាប់អារម្មណ៍ថា

      “ មកទស្សនាឧទ្យានផ្កាទីក្រុង Da Lat ខ្ញុំបានគយគន់ផ្កាគ្រប់ប្រភេទនៅ​នឹង​
កន្លែង​។មានពូជផ្កាមួយចំនួនដែលមិនអាចដាំដុះក្នុងឧទ្យានបានឡើយដូចជាផ្កា
​ Hydrangea​ ដោយសារផ្កាប្រភេទនេះត្រូវការថែយ៉ាងហ្មត់ចត់។ ប៉ុន្តែជារួម នៅក្នុង
ឧទ្យានផ្កាទីក្រុង Da Lat នេះមានផ្កាស្អាតនិងថ្លៃជាច្រើនប្រភេទត្រូវបានដាំដុះ​និង​
តម្រៀប​តាមរបៀប​ដ៏ប្រណិតដែលធ្វើឲ្យអ្នកទស្សនាស្មានថាផ្កាទាំងនោះដុះ
ធម្មជាតិ”។

        នៅក្នុងឧទ្យានផ្កាទីក្រុង Da Lat ក៏មានពូជផ្កាមកពីតំបន់និងប្រទេសផ្សេងៗ
ដែរ។​អ្នកទេសចរអាចឃើញផ្កាធូលីបមានប្រភពដើមពីប្រទេសហូឡង់ ផ្កាមាក់ខៃ
មកពីហាណូយរួមជាមួយដើមឈើលំអគ្រប់ប្រភេទដែលត្រូវបានក្រុមសិប្បករថែ
និងពត់មែកជារាងសត្វដ៏ចម្លែក។ ទន្ទឹមនេះគេក៏យកពួជផ្កាថ្មីៗមកដាំជាប្រចាំសំ
ដៅធ្វើឲ្យឧទ្យានផ្កាទីក្រុង Da Lat កាន់តែល្អស្អាតនិងទាក់ទាញភ្ញៀវទេសចរខ្លាំង
ផងដែរ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ