រំលឹកខួបអនុស្សាវរីយ៍១២យប់ថ្ងៃយុទ្ធនាការ “Dien Bien Phu លើលំហរអាកាស”ឆ្នាំ១៩៧២។
(VOV) /  
|
កងទ័ពនិងប្រជាជនទីក្រុងហាណូយបានបាញ់ធ្លាក់យន្តហោះ B52 ជាច្រើនគ្រឿងរបស់អាមេរិកនិងដណ្ដើមបានជ័យជំនះ។ |
VOV-ថ្ងៃនេះមុននេះ៤០ឆ្នាំ ថ្ងៃទី១៨ធ្នូឆ្នាំ១៩៧២ ប្រធានាធិបតីអាមេរិក
Nixon បានបញ្ជាឲ្យដំណើរការវាយប្រហារដោយជើងអាកាសយុទ្ធសាស្ត្រទៅ
លើភាគខាងជើងវៀតណាមជាមួយឈ្មោះ “យុទ្ធនាការLinebacker 2”។ បណ្ដា
យន្តហោះ B52 ផ្ទុកគ្រាប់បែករាប់ពាន់តោនរួមជាមួយការជួយឧបត្ថម្ភរបស់នាវា
ផ្ទុកយន្តហោះចំនួន៥គ្រឿងបានវាយប្រហារបាញ់បំផ្លាញទៅលើក្រុងហាណូយ
Hai Phong ក្នុងគោលបំណងនាំភាគខាងជើងត្រឡប់មកសម័យបុព្វកាលវិញ។
ក្នុងរយៈពេល១២យប់ថ្ងៃ ចាប់ពីថ្ងៃទី១៨ធ្នូដល់ថ្ងៃទី២៩ធ្នូឆ្នាំ១៩៧២ យន្តហោះ
B52 ចំនួន២០០គ្រឿងរបស់អាមេរិកនៅប៉ាស៊ីហ្វិកនិងអាស៊ី-អាគ្នេយ៍បានវាយ
ប្រហារទៅលើក្រុងហាណូយបណ្ដាលឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរចំពោះ
ប្រជាជនរដ្ឋធានីនៅមន្ទីពេទ្យ Bach Mai វិថី Kham Thien ភូមិផ្កា Ngoc Ha ជាដើម។ ប៉ុន្តែទីក្រុងហាណូយបានខំប្រឹងប្រែងវាយតបតវិញ។ កងទ័ពនិងប្រជាជនទីក្រុង
ហាណូយបានបាញ់ធ្លាក់យន្តហោះ B52 ជាច្រើនគ្រឿងរបស់អាមេរិកនិងដណ្ដើម
បានជ័យជំនះ។ ក្នុងមេម័ររបស់ឧត្តមសេនីយ៍ទោ Pham Tuan ជាអ្នកដែលបាញ់
ទម្លាក់យន្តហោះ B52 រាល់អនុស្សាវរីយ៍អំពីដំណាក់កាលដ៏អង់អាចក្លាហាននោះ ជានិច្ចកាលមិនអាចបំភ្លេចបានឡើយ។
“ការប្រយុទ្ធរបស់ខ្ញុំបានប្រព្រឹត្តទៅក្នុងលក្ខណៈដ៏ពិសេស។ ព្រលានយន្តហោះ
Yen Bai ត្រូវ យន្តហោះ B52និងយន្តហោះគ្រប់ប្រភេទបាញ់បំផ្លាញ់។ ប៉ុន្តែសត្រូវមិន
នឹកស្មានថា យើងអាចហោះឡើងពីព្រលានយន្តហោះឆ្ងាយដូច្នេះឡើយ។ ពេលខ្ញុំ
ចេញពីព្រលានយន្តហោះ Yen Bai នោះសត្រូវបានរកឃើញប៉ុន្តែលើលំហរអាកាស
ពេលនោះល្ហល្ហេវមានយន្តហោះពី៥០០ដល់៧០០គ្រឿង សត្រូវមិនបានដឹងច្បាស់
ថាយន្តហោះណាមួយជាយន្តហោះរបស់យើងឡើយ។ ខ្ញុំបានឆ្លៀតយកឱកាសនោះរកឃើញទីដៅរបស់សត្រូវ។”
|
ឧត្តមសេនីយ៍ទោ Pham Tuan ជាអ្នកដែលបាញ់ទម្លាក់យន្តហោះ B52 |
ក្នុងប៉ុន្មានថ្ងៃនេះ ក្រុងហាណូយបានមានសកម្មភាពជាច្រើនដើម្បីរំលឹកឡើងវិញជ័យជំនះដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងដំណាក់កាលមួយ។ នា
យប់ថ្ងៃទី១៧ធ្នូ នៅទីលានរោងមហោស្រពធំហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ហាណូយ១២យប់ថ្ងៃឆ្នាំ១៩៧២-វីរៈបទចម្រៀងសម័យកាល”។ កម្មវិធីសិល្បៈបាន
ទាក់ទាញប្រជាជនរដ្ឋធានីជាច្រើនកុះករចូលរួមកំសាន្ត៕
-VOV