MONORAIL-ដំណោះស្រាយសំរាប់គមនាគមន៍នៅទីក្រុង Jakartaទៅអនាគត
TRUNG CUONG -  
(VOV WORLD) /  
(VOV5)_ផែនការកសាងប្រព័ន្ធផ្លូវរទេះភ្លើងមួយ ( Monorail) នៅទីក្រុងJakarta
(ឥណ្ឌូណេស៊ី) ត្រូវបានដំណើការ ក្រោយរយះពេល៥ឆ្នាំអនុវត្ត ដែលត្រូវបានផ្អាក
ដោយ ជួបការលំបាកអំពីហិរញ្ញវត្ថុ។ តាមគំរោង ដំណាក់កាលទី១នៃប្រព័ន្ធ Monorail នេះនឹងបានដាក់អោយដំណើការនាឆ្នាំ ២០១៦។ រដ្ឋអំណាចទីក្រុងមានគោល បំ ណងថា÷ សេវាកម្មគមនាគមន៍សាធារណះនេះនឹងកាត់បន្ថយស្ថានភាពស្ទះ ចរាចរ នៅទីក្រុង Jakarta នេះ។
|
រទេះភ្លើងមួយ ( Monorail) នៅទីក្រុងJakarta |
ប្រព័ន្ធ Monorail នៅ Jakarta ជាផ្នែកមួយក្នុងគំរោងការណ៍កសាងប្រព័ន្ធគមនា
គមន៍ សាធារណះ មហាជនល្បឿនលឿន (Mass Rapid Transit-MRT)។ ជាមួយការ
ចូល រួមរបស់បណ្ដាក្រុមហ៊ុនជប៉ុនចិននិងឥណ្ឌូនេស៊ី គំរោងការណ៍ចំនួន៨០០ លាន ដុល្លារអាមេរិកនេះនឹងកសាងប្រព័ន្ធខ្សែរផ្លូវរទេះភ្លើងប្រវែងជាង១០០គីឡូមែត្រ រួម
ជាមួយ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា÷ ស្ថានីយរទេះភ្លើង …។ល។ ប្រព័ន្ធ
ផ្លូវ រទេះភ្លើងនេះ នឹងបានកសាងតាមផែនការចំនួន២គឺក្រោមដី ( Subway) និងលើអាកាស តភ្ជាប់តំបន់ខាងត្បូងនិងខាងជើងរដ្ឋធានី Jakarta។ ជាមួយល្បឿន ៥០km/ម៉ោង រទេះភ្លើងនេះអាចដឹកជញ្ជូនភ្ញៀវចំនួន៨០០ ០០០នាក់ក្នុង១ថ្ងៃ។ Danang Pari
kesit នាយកទទួលបន្ទុកគមនាគមន៍សាធារណះឥណ្ឌូនេស៊ី (Presiden of the Indone
xia Transportation Society)ចំណុះក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី មានគោលបំណង
ថា÷ ប្រព័ន្ធគមនាគមន៍ល្អនឹងទាក់ទាញការយកចិត្តទុកដាក់ ប្រើប្រាស់របស់ប្រជា
ជន។
“ នាបច្ចុប្បន្ន ស្ថានភាពប្រើប្រាស់សេវាកម្មគមនាគមន៍សាធារណះនៅទីក្រុង
Jakarta និយាយដោយឡែក និងនៅឥណ្ឌូនេស៊ីនិយាយរួម កាន់តែថយចុះ ពីមួយថ្ងៃ
ទៅ មួយថ្ងៃ បើប្រៀបនឹងប៉ុន្មានឆ្នាំមុនៗ។ ដូច្នេះ យើងខ្ញុំត្រូវក្រើនរំលឹកឡើងវិញទំ
លាប់ប្រើ ប្រាស់មធ្យោបាយគមនាគមន៍សាធារណះនេះរបស់ប្រជាជន។ របៀបតែ មួយគត់ដើម្បីអនុវត្តប្រការនេះគឺ ប្រមូលផ្តុំមធ្យោបាយគមនាគមន៍សាធារណះទាំង
ឡាយចូលក្នុងប្រព័ន្ធល្អមួយ អាចប្រកួតប្រជែងនិងផ្គត់ផ្គងការជ្រើរើសថ្មីមួយ ដើម្បី
ជំនួសអោយឡាននិងម៉ូត៉ូបុគ្គល។ Monirail ជាការជ្រើសរើសត្រឹមត្រូវ ដើម្បីអនុវត្ត
ប្រការទាំងនេះ។ ”
|
ប្រព័ន្ធផ្លូវរទេះភ្លើងមួយ ( Monorail) នៅទីក្រុងJakarta |
តាមការស្ថិតិ ក្នុងចំណោមមនុស្សចំនួន១១លាន់នាក់ចូលរួមគមនាគមន៍នៅទី
ក្រុងjakarta មានមនុស្ស៥៦%ប្រើប្រាស់សេវាកម្មគមនាគមន៍សាធារណះ។ ជនឥណ្ឌូនេស៊ីម្នាក់បានអោយដឹងថា÷
“ ការកសាង MRT នឹងរួមចំណែកដោះស្រាយស្ថានភាពស្ទះផ្លូវនៅទីក្រុង
jakarta។ ដូច្នេះ យើងខ្ញុំគាំទ្រការកសាង MRT នេះណាស់។”
បញ្ហាមួយដែលទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនជាច្រើននាក់ នោះ
គឺតំលៃជិះរទេះភ្លើងនេះ។ តាមលោក IEmanghinclass រដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌូ
នេ ស៊ីបានអោយដឹងថា÷ រដ្ឋាភិបាលឥណ្ឌូនេស៊ីនិងរដ្ឋអំណាច jakarta នឹងជួយឧបត្ថម្ភ ចំណាយ ដើម្បីប្រជាជនអាចប្រើប្រាស់សេវាកម្មសាធារណះថ្មីមានភាពងាយស្រួលនេះ។ ប្រព័ន្ធ Monorail ត្រូវបានសង្ឃឹមថា÷នឹងក្លាយទៅជា÷ ទ្រនង់ឆ្អឹងខ្នង សំរាប់ ប្រព័ន្ធ គមនាគមន៍សាធារណះនៅ jakarta។
ការកសាងប្រព័ន្ធផ្លូវរទេះភ្លើង Monorail នៅទីក្រុង jakarta មិនគ្រាន់តែឆ្ពោះទៅ
ការកាត់ បន្ថយស្ថានភាពកក់ស្ទះចរាចរប៉ុណ្ណោះទេ ថែមទាំង បង្កើនគុណភាពសេវា កម្មគមនាគមន៍សាធារណះនិងរួមចំណែកលើកកំពស់គុណភាពជីវភាពរស់នៅរបស់ ប្រជាជនរដ្ឋធានីទៀតផង៕
TRUNG CUONG
-VOV WORLD