PHADON INSAVENG- អ្នកលក់ប្រាក់ឡាវនិងថៃនៅរដ្ឋធានីហាណូយ
HONG -  
(VOV WORLD) /  
(VOV World)_បងប្រុស Phadon Insaveng មកពីប្រទេសឡាវបានក្លាយទៅជាកូនប្រសារវៀតណាមបាន៥ឆ្នាំហើយ។ ឥឡូវនេះ បង Phadon Insaveng និយាយ ភាសាវៀតណាមដូចជាភាសាកំណើតរបស់ខ្លួន ហើយក៏ត្រៀមខ្លួនការពារសេរ
ណាបណ្ឌិតនៅមហាវិទ្យាល័យវប្បធម៏វៀតណាមទៀត។ នាបច្ចុប្បន្ន បង Phadon Insaveng បានប្រើប្រាស់ល្វែងក្រោមផ្ទះ៣ជាន់ដ៏ស្អាតស្រួលបួលរបស់គ្រួសារខ្លួន
នៅផ្លូវPhu Xa សង្កាត់ Phu Thuong ខ័ណ្ឌ Tay Ho រដ្ឋធានីហាណូយ ដើម្បីប្រកប អាជីវកម្មមុខទំនិញពីឡាវ ថៃ និងពិសេសគឺប្រាក់ឡាវថៃ។
|
បងប្រុស Phadon Insaveng (VOV) |
ឈានបាតជើងចូលក្នុងហាង ដោយមានផ្ទៃដី៥០ម៉ែត្រក្រឡា ភ្ញៀវនឹងចាប់
អារម្មណ៍យ៉ាងខ្លាំងចំពោះទូទំនិញ៣ជាន់ ដោយមានគ្រឿងប្រាក់ពីថៃនិងឡាវគួរ
អោយ ទាក់ភ្នែក។ ទូជាន់លើដាក់តាំងខ្សែរក និងបន្តោងខ្សែរកគ្រប់ប្រភេទ។ ជាន់កណ្ដាលគឺដាក់តាំងនាឡិកា កងដៃ។ និងជាន់ក្រោមដាក់គឺចិញ្ជៀន ក្រវិល
គ្រប់ប្រភេទ។ ក្រៅពីនោះ ពេលមកដល់ហាងនេះ ភ្ញៀវអាចជ្រើសរើសមុខទំនិញ
ផ្សេងៗ ទៀត ដូចជា៖ ចង្គឹះ ផើង ចានគ្រឿងអលាងការ …ជាដើម សុទ្ធតែ Made
in Thailand Laos។ ចែករំឡែកអំពីការប្រកបធ្វើអាជីវកម្មរបស់ខ្លួន បង Phadon
Insaveng អោយដឹងថា៖
“ ខ្ញុំធ្វើអាជីវកម្មមុខទំនិញប្រាក់ថៃ-ឡាវ បាន៤-៥ឆ្នាំហើយ។ លក់ដាច់បំផុតក្នុងឱកាសបុណ្យតេត ឬពិធីបុណ្យធំៗ។ ខ្ញុំតែងតែលក់តាមបណ្ដាញអ៊ីនធឺណែត។
លក់ Online មានភាពងាយស្រួលជាច្រើន ។ នោះគឺមានមនុស្សជាច្រើនស្គាល់ដល់ ដោយសារយើងខ្ញុំផ្សាយពាណិជ្ជកម្ម និងឧទ្ទេសនាមទំនិញតាម website។”
|
មុខទំនិញប្រាក់ឡាវ ថៃមានលក្ខណះពិសេសដោយឡែកពីប្រាក់សធម្មតា(VOV) |
មុខទំនិញប្រាក់ឡាវ ថៃមានលក្ខណះពិសេសដោយឡែកពីប្រាក់សធម្មតា។ នោះគឺវាមានពាយបន្តិចបន្តូចជាមយយពណ៍ខ្មៅ ធ្វើអោយប្រាក់មិនសលោងពេល
ទេ គឺធ្វើអោយមានការបង្កើនចំណាប់អារម្មណ៍របស់ផលិតផល។ ជាងទងបាន ដាំ ពេជ្យចូលក្នុងផលិតផល។ បង Phadon មិនមែនជាជាងទងទេ ដូច្នេះ ពេលចាប់ផ្តើម
ធ្វើអាជីវកម្មបងក៏ជួបការលំបាកជាច្រើនដែរ៖
“ ការលំបាកនៃមុខរបរនេះគឺត្រូវយល់ដឹងច្បាស់អំពីវិស័យកែច្នៃប្រាក់ និង
មាន ឧបករណ៍ពិនិត្យពិសេសដើម្បីធានាទំនិញមានគុណភាព។ ខ្ញុំត្រូវសិក្សារជា
ច្រើន ពីបណ្ដាជាងទងឡាវ ទើបយល់ដឹងបានដូចនាសព្វថ្ងៃ។”
មិត្ត Ta Thu Ha ជាអតិថិជនមួយនាក់តែងតែទិញឥវ៉ាន់នៅទីនេះ បានអោយ
ដឹងថា៖
“ តាមការឧទ្ទេសនាមរបស់មិត្តភក្តិ ខ្ញុំមកដល់ហាងទំនិញនេះ។ ខ្ញុំបានទិញ
នៅទីនេះច្រើនលើកច្រើនសារហើយ។ ទំនិញនៅទីនេះមានច្រើនប្រភេទ តំលៃ
សមរម្យ អ្នកលក់ស្និទ្ធិស្នាលណាស់។”
ប្រាក់ចំណូលពីការលក់ មុខទំនិញប្រាក់ឡាវ ថៃ នាខែខ្លះមានចំណូលពី
២០០ដល់៣០០លានដុង និងតិចបំផុតក៏បានជាង៤០លានដុង។ និយាយអំពីគោលបំណងរបសខ្លួន បង Phadon បានអោយដឹងថា៖ ដល់ចុងឆ្នាំ២០១៤ និងដើមឆ្នាំ ២០១៥ បងនឹងមានទុនគ្រប់គ្រាន់ដើម្បីបើកហាង១ទៀត នៅមជ្ឈ
មណ្ឌលទីក្រុង។ យើងសូមប្រសិទ្ធិពរពរអោយបំណងប្រាថ្នានេះរបស់បងនឹងក្លាយទៅជាការពិត៕
HONG
-VOV WORLD