កម្ពុជា-ឡាវ-វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍
ANH DAO -  
(VOV WORLD) /  
(VOV World)_សន្និសីទជាន់ខ្ពស់ លើកទី៧ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-
ឡាវ-វៀតណាម ទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុងវៀងច័ន្ទ (ឡាវ) នាពេលថ្មីៗនេះ បានអះអាងនូវការប្តេជ្ញាចិត្ត ជំរុញខ្លាំងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងប្រទេសទាំង៣។ សន្និសីទក៏បានសន្យា កសាង តំបន់ត្រីកោណ
អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម អភិវឌ្ឍន៍ខ្លាំងក្លា និងសម្បូររុងរឿង តាមរយះការបើកទូលាយ លើកកំពស់ប្រសិទ្ធិភាព គុណភាពកិច្ចសហប្រតិបត្តិការនិងជំរុញ
ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម នៃភូមិសាស្ត្រក្នុងតំបន់។
សន្និសីទជាន់ខ្ពស់ តំបន់ត្រីកោណអភិវឌ្ឍន៍ ត្រូវបានប្រព្រឹត្តទៅ ក្នុងសភាព
ការណ៍ សហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ និយាយរួម និងរវាងប្រទេស ទាំង៣និយាយដោយឡែក កាន់តែសកម្ម និងទាក់ទាញការយកចិត្តទុកដាក់ ពីដៃ
គូខាងក្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរបាយការណ៍ របស់គណះកម្មាធិការសម្រប សម្រួលកម្ពុជា ឡាវ និងវៀតណាម នៅសន្និសីទនេះបានអោយដឹងថា÷កិច្ចសហ
ប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក្នុងរយះពេលប៉ុន្មាន ឆ្នាំកន្លងទៅ ទទួលបានលទ្ធផលសំខាន់ លើច្រើនវិស័យ សន្តិសុខ នយោបាយ
សេដ្ឋកិច្ចសង្គម រួមចំណែក លើកកំពស់ ជីវភាពរស់នៅ របស់ប្រជាជន និងពង្រឹង
ទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្ដាខេត្តតំបន់ព្រំដែន។ ដើម្បីជំរុញខ្លាំងជាង
ទៀត ដំណើការអភិវឌ្ឍន៍ របស់តំបន់នេះ សន្និសីទបានឯកភាព ត្រូវមានការសហ ការរួម រវាងប្រទេសទាង៣។ ទន្ទឹមនឹងនោះ ប្រមូលផ្តុំវិនោយោគ សំរាប់ហេដ្ឋារចនា សម្ព័ន្ធ ដើម្បីតភ្ជាប់បណ្ដាតំបន់ជាមួយគ្នា។ លោក Dang Xuan Quang អនុប្រធាន
នាយករដ្ឋា វិនិយោគ បរទេស ក្រសួងផែនការនិងវិនិយោគវៀតណាម បានថ្លែងថា÷
“ ប្រើប្រៀបនឹងបណ្ដាតំបន់ផ្សេងៗទៀត គឺហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ ត្រី
កោណអភិវឌ្ឍន៍ មិនទាន់មានភាពងាយស្រួល និងបំពេញបានតម្រូវការអំពីការទាក់
ទាញ វិនិយោគ ក្នុងដំណាក់កាលខាងមុខនេះទេ។ ទន្ទឹមនឹងនោះ ប្រទេសទាំងបី វៀត ណាមឡាវនិងកម្ពុជា ត្រូវឯកភាពអំពីកម្មវិធីធ្វើសកម្មភាពរួមជាមួយគ្នា។”
នៅសន្និសីទ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នាយករដ្ឋ
មន្ត្រីឡាវ Thongsing Thammavong និងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុនសែន សុទ្ធតែវាយតំលៃខ្ពស់ នូវរាល់ការខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់បណ្ដា
តំបន់ ក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍ អះអាងការប្តេជ្ញាចិត្តជំរុញខ្លាំង ទំនាក់ទំនង សហ ប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងបី។ ស្ដីពីវិធានការជំរុញកិច្ចសហប្រតិប
ត្តិការ ក៏ដូចជាការទាក់ទាញវិនិយោគ ចូលមក តំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងរយះ
ពេលខាងមុខនេះ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បានសង្កត់ធ្ងន់
ថា៖
“ ដើម្បីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣វៀតណាម ឡាវ និង កម្ពុជា
ទទួលបាន សមិទ្ធិផលខ្ពស់ជាង ស័ក្តសមនឹងសក្ដានុភាពរបស់តំបន់ និងទំនាក់ទំនង ប្រពៃណីដ៏ល្អប្រសើរ រវាងប្រទេសទាំងបី។ រដ្ឋាភិបាលនៃប្រទេសទាំងបីត្រូវមាន ការបោះជំហានខ្លាំងក្លាជាង និង ប្តេជ្ញចិត្តខ្លាំងជាង។”
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (http://nguyentandung.org/) |
ថ្នាក់ដឹកនាំនៃប្រទេសទាំង៣ វៀតណាម -ឡាវ-កម្ពុជា បានឯកភាពថា÷ តំបន់
ត្រី កោណអភិវឌ្ឍន៍បន្តបានជំរុញខ្លាង។ ក្នុងនោះ អាទិភាពអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម កៅស៊ូ ប្រមូលផ្តុំអភិវឌ្ឍន៍ប្រភពធនធានមនុស្សគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ម្ចាស់ ការ និងសកម្ម អនុវត្តបណ្ដាសកម្មភាពជំរុញ វិនិយោគ និងពាណិជ្ជកម្ម …ជាដើម។
បញ្ចប់សន្និសីទ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី បានចុះហត្ថលេខាលើសេចក្ដីថ្លែង
ការណ៍រួម ស្ដីពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ អះអាងការសន្យារបស់រដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងការលើកកំពស់ជីវភាពរស់នៅ របស់ប្រជាជននៅខេត្តចំនួន១៣ ក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍ និងប្រែក្លាយតំបន់ត្រី កោណអភិវឌ្ឍន៍ទៅជាតំបន់គំរូនៃជោគជ័យក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រកប ដោយជោគជ័យ។
លោកអ្នាកនាងជាទីមេត្រី!
សន្និសីទតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ត្រូវបានរៀបចំឡើង
២ឆ្នាំ/ម្តង់។ សន្និសីទនេះមិនគ្រាន់តែមានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍន៍ចីរភាព
និងកិច្ច សហបរ្តិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបីប៉ុណ្ណោះទេ ថែមទាំង រួមចំ ណែកចូលក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងក្នុង អនុតំបន់ទន្លេមេគង្គ ឆ្ពោះ
ទៅ ការកសាងសហគមន៍អាស៊ាន នាឆ្នាំ២០១៥ទៀតផង៕
ANH DAO
-VOV WORLD