(VOV)_ក្នុងរយៈពេល២ឆ្នាំថ្មីៗនេះ ថៃក៏ដូចជាប្រទេសមួយចំនួនក្នុងតំបន់អា
ស៊ីអាគ្នេយ៍ ត្រូវប្រឈមមុខនឹងស្ថានភាពរាំងស្ងួតធ្ងន់ធ្ងរ ជាពិសេសគឺចាប់ពីខែតុលា
ឆ្នាំ២០១៥មក។ ខេត្ត Phisanulok នៅភាគកណ្ដាលប្រទេសថៃ ជាខេត្តមួយក្នុងចំ
ណោមខេត្តរងឥទ្ធិពលច្រើនបំផុត។ នេះគឺជាខេត្តកសិកម្ម ហើយប្រជាជនជាចំពង
ប្រកបមុខរបរដាំស្រូវទឹក។ ចំពោះស្ថានភាពនោះ ដើម្បីជួយប្រជាជនមានចំណូលក្នុង
រដូវប្រាំង រដ្ឋអំណាចតំបន់បានអនុវត្តគំរោងការណ៍ពិសេសដោយឡែកមួយ នោះគឺ
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ)។
|
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ) |
ក្រុមអ្នកយកព័ត៌មានយើងខ្ញុំទៅទស្សនាខេត្ត Phisanulok ក្នុងប៉ុន្មានថ្ងៃចុង
ខែឧសភា។ទោះបីជាចូលរដូវវស្សាហើយក្តី ប៉ុន្តែតាមបណ្ដោយផ្លូវស្មៅស្ងួត ហើយមាន
កន្លែងខ្លះឆេះឡើងខ្មៅ។ ចូលក្នុងភូមិ Chang Hoai ក្រុមអ្នកយកព័ត៌មានយើងខ្ញុំ
ឃើញថាវាលស្រែនៅទំនេរ ហើយជំនួសមកវិញនូវកសិដ្ឋានចិញ្ចឹមមាន់ខ្មៅ។ ត្រូវបាន
កសាងពីឆ្នាំ២០១៥មក គំរោងការណ៍ចិញ្ចឹមមាន់ខ្មៅនេះបានជួយប្រជាកសិករបង្កើន
បន្ថែមប្រាក់ចំណូល ហើយជាពិសេសគឺកាត់បន្ថយបរិមាណទឹកប្រើប្រាស់៖
|
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ) |
“ ប្រាក់ចំណូលរបស់យើងខ្ញុំភាគច្រើនមកពីការដាំស្រូវទឹក ប៉ុន្តែនាបច្ចុប្បន្ន មុខ
របរសំខាន់បំផុតរបស់យើងខ្ញុំគឺចិញ្ចឹមមាន់ខ្មៅ។ នាបច្ចុប្បន្ន យើងខ្ញុំមានប្រាក់ចំ
ណូលជាប្រចាំខែ ដោយមានអតិថិជនមកពីតំបន់ជុំវិញនានាមកទិញ ដូចជា៖ Chieng
Mai, Chieng Rai ។ ប្រាក់ចំណូលបានជិត១០០ដុល្លារអាមេរិកក្នុងមួយខែ។”
“ នាបច្ចុប្បន្ន មុខរបរនេះគឺសំខាន់ជាងគេ វាអាចជំនួសអោយគ្រប់មុខរបរ
ផ្សេងៗទៀត។មុខរបរនេះអាចជួយប្រជាជន Chang Hoai ទប់ទល់នឹងស្ថានភាពរាំង
ស្ងួត។ដូច្នេះ ភ្លៀងឬមិនភ្លៀង យើងខ្ញុំសុទ្ធតែពេញចិត្តទាំងពីរដែរ។”
|
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ) |
ទោះបីជាទើបនឹងបានធ្វើសកម្មភាពបានជាងមួយឆ្នាំ ដោយមានសមាជិក ១៥
នាក់ ដល់នាបច្ចុប្បន្ន ក្លិបចិញ្ចឹមមាន់ខ្មៅ Chang Hoai បានមានសមាជិកជាង១០០
នាក់។ នាបច្ចុប្បន្ន បរិមាណមាន់បានឡើងដល់ជាងមួយហ្មឺនក្បាល។ ទទួលបានជោគ
ជ័យនេះគឺដោយសារមានការជួយឧបត្ថម្ភពីរដ្ឋអំណាចតំបន់ នេះគឺជាការអះអាងរបស់
លោក Pradom Muang Mun ទីប្រឹក្សាក្លឹប៖
“ នាគ្រាដំបូងរដ្ឋអំណាចផ្តល់ទុនចំនួន ជាង៤ពាន់៥រយដល្លារអាមេរិកសំរាប់
ក្លិប។ នាបច្ចុប្បន្ន សមាជិកម្នាក់ៗបានមានប្រាក់ចំណូលពី១០០ដល់១៥០ដល្លារអា
មេរិកក្នុងមួយខែ ប្រសិនបើចិញ្ចឹមមាន់ចំនួនមួយរយក្បាល។”
|
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ) |
|
ចិញ្ចឹមមាន់ខ្មៅ(មាន់ថ្នាំ) |
នៅលើទីផ្សារ សាច់មាន់ខ្មៅមានតំលៃខ្ពស់ជាងសាច់មាន់ធម្មតាជាង៣ដង ពី
ព្រោះអតិថិជនចាត់ទុកសាច់វាមានផលប្រយោជន៍ជាច្រើនចំពោះសុខភាព។ មិន
គ្រាន់តែអាចកែច្នៃជាមុខម្ហូបធម្មតា ដូចជាមាន់ស្ងោ មាន់ចៀន ប៉ុណ្ណោះទេ មាន់
ខ្មៅអាចត្រូវបានធ្វើមុខម្ហូបផ្សេងៗ ដូចជា៖ សាច់ក្រក ប្រហិត សាច់ផាត់ ដើម្បីភ្ញៀវ
ទេសចរអាចទិញជាកាដូ ឬនាំចេញទៅប្រទេសមួយចំនួន ដូចជា៖ឡាវ និងមីយ៉ាន់ម៉ា។
ដោយមានការខំប្រឹងប្រែងដូច្នេះ ក្រោយរយៈពេល១ឆ្នាំ ប្រាក់ចំណូលរបស់ប្រជា
ជននៅទីនេះបានមានស្ថិរភាព។ ទោះបីជាប្រាក់ចំណូលមិនខ្ពស់ដូចជាដាំស្រូវក្តី ប៉ុន្តែ
វាក៏ស្មើនឹង៧០%ប្រាក់ចំណូល ជួយឧបត្ថម្ភគេរួចផុតពីរដូវប្រាំង៕