(VOV)_ចំពោះជនវៀតណាម ចម្រៀង Tru ជាប្រភេទវប្បធម៌ប្រជាប្រិយ
ដែលបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបី។ រីឯនៅក្រោមក្រ
សែរភ្នែករបស់បណ្ដាមិត្តថៃ ចម្រៀង Tru ជាប្រភេទសិល្បះជឿនលឿនដ៏ពិសេស គួរអោយស្វែងយល់ស្រាវជ្រាវ និងត្រូវបានរក្សារទុក អភិរក្សសំរាប់ជំនាន់ក្រោយៗ។
|
ចំពោះជនវៀតណាម ចម្រៀង Tru ជាប្រភេទវប្បធម៌ប្រជាប្រិយ |
លើកដំបូងដែលបានស្ដាប់កំសាន្តចម្រៀង Tru ខ្ញុំមិនយល់ថា÷ចម្រៀង Tru ជាប្រភេទច្រៀងយ៉ាងម៉េចទេ។ ប៉ុន្តែ ក្រោយពីជួបប្រាស្រ័យជាមួយបណ្ដាសិល្បករ សិល្បការនី និងត្រូវបានអ្នកជំនាញការអធិប្បាយអំពីចម្រៀង Tru ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ និងស្ងើចសរសើរសមត្ថភាពសម្ដែងចេញមនោសញ្ជេតនា តាមរយះបណ្ដាបទកំណាព្យ និងបទចម្រៀងនានា។ ខ្ញុំឃើញថា លក្ខណះពិសេសនៃចម្រៀង Truគឺ សម្លេងច្រៀងត្រូវបានហ្វឹកហាត់និងផ្សាយពីជំនាន់នេះទៅជំនាន់នោះ។
លោកស្រី Praphairi Ketsawa ប្រធានការិយាល័យទំនាក់ទំនងវៀតណាម-ថៃ ចំណុះនាយកដ្ឋានទំនាក់ទំនងមហាជន PRD បានចែករំលែកដូច្នេះ បន្ទាប់ពីពេលបានទៅទស្សនាការសម្ដែងចម្រៀង Tru របស់ក្លិបចម្រៀង Tru Hang Kenh ទីក្រុង Hai Phong ។ ចំពោះបណ្ដាមិត្តថៃ ទោះបីជាគេមិនយល់ធ្វីអំពីពាក្សសំដីក្នុងបទចម្រៀងក្តី ប៉ុន្តែបណ្ដាចង្វាក់ របាំ បានធ្វើអោយគេមិនអាចមិនងឿងឆ្ងន់ទេ។ លោក Manit Poomsuk អ្នកចាត់តាំងកម្មវិធី នៃក្រុមហ៊ុនផ្សាយសម្លេង និងទូរទស្សន៍ជាតិថៃបានអោយដឹងថា÷
“ សំនៀងរបស់បណ្ដាសិល្បករ សិល្បការនីចម្រៀង Tru គឺពិសេសណាស់ ។ ប្រភេទចម្រៀងនេះ មិនចាញ់ប្រភេទចម្រៀងណា នៅលើពិភពលោកទេ។”
មិនគ្រាន់តែស្ងើចសរសើរអំពីបច្ចេកទេសច្រៀងរបស់បណ្ដាសិល្បករ សិល្បការនីចម្រៀង Tru ប៉ុណ្ណោះទេ លោក Manit Poomsuk នៅតែយកចិត្តទុកដាក់ជាច្រើន ដល់បណ្ដាឧបករណ៍តន្ត្រីប្រជាប្រិយ រួមចំណែកធ្វើអោចម្រៀង Tru ស៊ីជំរៅក្នុងដួងចិត្តជនគ្រប់រូប។ លោក Manit Poomsuk បានអោយដឹងថែមទៀតថា÷
“ បណ្ដាសិល្បករ សិល្បការនីវៀតណាមមានការច្នៃប្រឌិតថ្មីជាច្រើន និងប៊ិនប្រសពក្នុងការប្រើប្រាស់ស្គរ ដើម្បីបង្កើតទំនុកចាប់ផ្តើម និងបញ្ចប់បទចម្រៀង។”
តាមរយះការសំណេះសំណាលជាមួយបណ្ដាសិល្បករសិល្បការនីច្រៀង Tru បណ្ដាមិត្តថៃ បានយល់បន្ថែមអំពីចរិតលក្ខណះពិសេសរបស់សិល្បះប្រជាប្រិយចម្រៀង Tru និងចាប់អារម្មណ៍ខ្លាំងជាមួយការអភិរក្ស និងបន្តប្រពៃណីបង្រៀនច្រៀង Truសំរាប់មនុស្សជំនាន់ក្រោយៗ។ បងស្រី Patamaport Rattanadilok Na Phuket អ្នកយកព័ត៍មានទូរទស្សន៍ នៃទីភ្នាក់ងារផ្សាយសម្លេង និងទូរទស្សន៍ជាតិថៃ បានចាត់ទុកថា÷
“ ខ្ញុំត្រូវទទួលស្គាល់ថា÷ ចម្រៀង Tru ជាប្រភេទតូតន្ត្រីប្រជាប្រិយយូរអង្វែងនិងមានកម្លាំងរស់ខ្លាំង។ ខ្ញុំគិតថា÷វៀតណាមមានចំណុចខ្លាំងជាច្រើន ក្នុងការរក្សារ និងបន្តបង្ហាត់បង្រៀន ប្រភេទវប្បធម៌ប្រជាប្រិយចម្រៀង Tru។ ក្រៅពីនោះ ខ្ញុំឃើញថា÷ ជនវៀតណាមមានស្មារតីជនជាតិខ្ពស់ណាស់។”
ទោះបីជា រយះពេលស្វែងយល់អំពីសិល្បះចម្រៀង Tru មិនច្រើនក្តី ប៉ុន្តែ មនុស្សម្នាក់ៗ សុទ្ធតែមានចំណាប់អារម្មណ៍ពិសេសដោយឡែករបស់ខ្លួន អំពីប្រភេទសិល្បះប្រជាប្រិយនេះរបស់វៀតណាម ហើយទាំងអស់គ្នាមានមតិថា÷ ចម្រៀង Tru ជាគំរូមួយអំពីការពង្រឹងនិងពង្រីកប្រលឹងវប្បធម៌របស់ជនជាតិវៀតណាម៕