(VOV)_ទេសចរណ៍រកឃើញជាការជ្រើសរើសរបស់មិត្តវ័យក្មេងជាច្រើនដោយសារ
ប្រាក់ចំណាយតិច។ តាមរយៈប្រាក់សន្សំសំចៃនិងធ្វើការបន្ថែមម៉ោង មិត្តវ័យក្មេង
អាចមានដំណើរទេសចរណ៍រកឃើញគួរអោយចាប់អារម្មណ៏ មិនគ្រាន់តែនៅក្នុងប្រ
ទេស ថែមទាំងនៅឯបរទេសទៀតផង។ មិត្តណាមនិងហ្វឿងក៏ដូច្នេះ ដែល ពួកគេ
ទើបនឹងមានដំណើរទេសចរណ៍រកឃើញជាមួយមិត្តទៅកាន់នៅប្រទេសឡាវ។
|
ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍ |
នាម៉ោង១៩ ក្នុងថ្ងៃមួយនៅរដូវក្តៅ ក្រុមមិត្តរបស់ណាមនិងហ្វឿងបានឡើងឡាននៅបេនឡាន Nuoc Ngam រដ្ឋធានីហាណូយ។ ក្រុមមិត្តវ័យក្មេងនេះបានចាប់ផ្តើមដំ
ណើរទៅប្រទេសឡាវក្នុងរយៈពេល១០ថ្ងៃ។ ឆ្លងកាត់ខេត្តមួយចំនួនរបស់វៀតណាម ហើយ
ទៅដល់ច្រក់ទ្វារព្រំដែនអន្តរជាតិ Cau Treo - Nam Pao ។ នាម៉ោង៧ព្រឹក ចាប់ផ្តើមបំ
ពេញបែបបទឆ្លងដែន។ ក្នុងពេលរង់ចាំ បំពេញបែបបទឆ្លងដែន មិត្តវ័យក្មេងទាំង
អស់គ្នាបានឆ្លៀតឱកាសទៅទស្សនា ទិដ្ឋភាពព្រៃភ្នំដ៏អស្ចារ្យនៅជុំវិញច្រកទ្វារព្រំដែន។ ម៉ោង៨និង៣០នាទី គេបានបន្តដំណើរឆ្ពោះទៅទីក្រុងវៀងច័ន្ទ។ ប្រការដែលធ្វើអោយ
ហ្វឿងចាប់អារម្មណ៍ខ្លាំងបំផុតពេលទៅដល់ទីក្រុងវៀងច័ន្ទ នោះគឺមនុស្សនៅទីនេះ៖
“ នារីឡាវ ទាំងចាស់ទាំងក្មេង អ្នកណាក៏ស្លៀកសំពតប្រពៃណីដែរ។ ហើយប្រការ
ដែលគួរអោយចាប់អារម្មណ៍ទៀតនោះគឺ នៅទីនេះគ្មានសម្លេងស៊ីផ្លេទេ។ ពួកគេចេះ
យោគយល់ រង់ចាំ មិនប្រជែងគ្នាទៅមុន ទៅក្រោយដោយសម្លេងស៊ីផ្លែទេ។”
|
ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍ |
មានមួយថ្ងៃកន្លះ ដើម្បីទៅទស្សនាទីក្រុងវៀងច័ន្ទ មិត្តវ័យក្មេងទាំងអស់បានទៅ
ទស្សនាផ្សារ វត្តនិងតំបន់ទេសចរណ៍ផ្សេងៗ។ ទោះបីជារយៈពេលនៅទីនេះមិនច្រើនក្តី
ប៉ុន្តែ មិត្តទាំងនេះបានបានលៃទុកពេលវេលាកន្លះថ្ងៃដើម្បីទៅទស្សនានិងថតរូបនៅ
សួនព្រះពុទ្ធ ហើយចំពោះហ្វឿង នេះជាទីកន្លែងមួយគួរអោយទាក់ទាញ និងចាប់អា
រម្មណ៍ខ្លាំង៖
“ ដូចទៅនឹងឈ្មោះ សួនព្រះពុទ្ធមានព្រះពុទ្ធរូបចំនួនជិត២០០អង្គ ធ្វើពីស៊ីម៉ង់
ដោយមានរូបរាងជាច្រើន។ ខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតចំពោះព្រះពុទ្ធរូបដែលមានប្រ
វែងជិត៤០០ម៉ែត្រ កំពស់១០ម៉ែត្រ ធំនិងស្អាតអស្ចារ្យ។”
|
ដំណើរទេសចរណ៍រកឃើញនៅឡាវគួរអោយចាប់អារម្មណ៍ |
ចាកចេញពីរដ្ឋធានីវៀងច័ន្ទ មិត្តវ័យក្មេងទាំងអស់បានបន្តដំណើរទៅវាំងវៀង
(ខេត្តវៀងច័ន្ទ) ជាមណ្ឌលទេសចរណ៍ ឃ្លាតពីរដ្ឋធានីចំងាយ១៥០គីឡូម៉ែត្រទៅតាម
ទិសខាងជើង។ណាមចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសេវាកម្មទេសចរណ៍លេងកំសាន្ត
នៅទីនេះ៖
“ មានចំងាយជាង១០០គីឡូម៉ែត្រក្តី ប៉ុន្តែបរិយាកាសនៅទីនេះខុសប្លែកជាច្រើន
ណាស់។ នៅទីនេះ មានទន្លេ មានភ្នំ ធាតុអាកាសត្រជាក់ស្រួល។ នៅទីនេះ មានល្បែង
កំសាន្តជាច្រើនសំរាប់អ្នកវ័យក្មេង។”
តំបន់ជាបន្តគឺសៀងខ្វាង ជាខេត្តព្រៃភ្នំមួយនៅភាគខាងជើងប្រទេសឡាវ។
តំបន់នេះល្បីឈ្មោះដោយមានវាល”Thoong háy hín” ដោយមានពាងតូចធំគ្រប់ប្រ
ភេទ ហើយដល់នាបច្ចុប្បន្ន គេក៏មិនដឹងថា៖ពាងទាំងនេះមានអត្តន័យអ្វីឡើយ។
ក្រោពីនោះ ហ្វឿងនិងមិត្តនានាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្លាក់ស្នាមរបស់សង្គ្រាម
នៅសៀងខ្វាងទៀតផង៖
“ ផ្ទះជាច្រើនខ្នងនៅមជ្ឈមណ្ឌលទីក្រុងមានរបងជាសំបកមីន។ ប្រជាជននៅទី
នេះមោទនភាពអំពីប្រការនេះណាស់។ នេះគឺជាចំណុចពិសេសដោយឡែក របស់ទីក្រុង។”
ក្រោយរយៈពេល១០ថ្ងៃបំពេញដំណើរទេសចរណ៍រកឃើញនៅប្រទេសឡាវក្រុមមិត្ត
វ័យក្មេងមិនគ្រាន់តែចាប់អារម្មណ៍អំពីតំបន់ទេសចរណ៍ផ្សេងៗនៅឡាវប៉ុណ្ណោះទេថែម
ទាំង ចាប់អារម្មណ៍អំពីទឹកចិត្តរួសរាយរាក់ទាក់ និងស្មោះត្រង់របស់ប្រជាជនឡាវទៀតផង៖
“ មិត្តឡាវមួយនាក់រៀនជាមួយខ្ញុំបានអោយខ្ញុំស្នាក់នៅជាមួយគ្រួសារគាត់ ហើយ
នាំខ្ញុំទៅទស្សនាទៀតផង។ ម្តាយគាត់ដាំបាយឆ្ងាញ់ណាស់ ខ្ញុំបានហូបមុខម្ហូបប្រពៃណី
របស់ឡាវ។ហើយប្រការពិសេសមួយទៀតគឺប្រជាជនឡាវរាក់ទាក់ភ្ញៀវណាស់ពួកខ្ញុំទៅ
លេងផ្ទះមិត្តភក្តិត្រូវបានសាច់ញាត្តិរបស់គាត់មកសាកសួរសុខទុក្ខ និងជូនអំណោយ
ទៀតផង។”
ប្រាក់ចំណាយសំរាប់ដំណើរនេះគឺជិត៤០០ដុល្លារអាមេរិក។ដំណើរនេះបានបញ្ជប់
មានក្រុមជាច្រើនទៀតមកសួរអំពីបទពិសោធន៍ទៅទេសចរណ៍រកឃើញនៅឡាវ មិត្ត
វ័យក្មេងទាំងនេះបានចែករំលែកបទពិសោធន៍ជាមួយគេ ហើយសង្ឃឹមថានឹងមានដំ
ណើរទេសចរណ៍ផ្សេងៗនៅប្រទេសឡាវផងដែរ៕