(VOV)_ប្រទេសម៉ាឡេស៊ីពោពេញទៅដោយពិធីបុណ្យផ្សេងៗ ប្រទេសឡាវ
មានបណ្ដាសំលៀកបំពាក់ដ៏វិសេសវិសាល ប្រទេសកម្ពុជាមានមណ្ឌលទេសចរណ៍
ជាច្រើនដូចជា៖អង្គរវត្ត អង្គរធំ ឬប្រទេសសិង្ហបុរីទំនើប។ នោះគឺជាបណ្ដាចំណុច
ដែលមិត្តអាចស្វែងយល់និងរកឃើញ ពេលមកដល់ពិព័រណ៌បរិយាកាសឧទ្ទេស
នាម ផ្សព្វផ្សាយអំពីទេសចរណ៍ រូបភាពទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន។
នេះគឺជាសកម្មភាព១ក្នុងក្របខ័ណ្ឌបណ្ដាទិវាសាមគ្គីភាពអាស៊ាន-ទស្សនះវិស័យ
១ អត្តសញ្ញាណ១ និងសហគមន៍១ ដែលទើបនឹងបានប្រព្រឹត្តទៅនៅភូមិវប្បធម៌
ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម នៅ Dong Mo ជាយទីក្រុងហាណូយ។
|
ទិវាបុណ្យសាមគ្គីភាពអាស៊ាន-ឱកាសផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន |
បរិយាកាសឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ រូបភាព ទឹកដីនិងមនុស្សនៃ
បណ្ដាប្រទេសអាស៊ានត្រូវបានរៀបចំឡើងក្នុងបរិវេណ៥០០ម៉ែត្រក្រឡា ក្នុងភូមិវប្បធម៌ ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម។ ការតាំងពិព័រណ៌នេះមានស្តង់
ទំនិញចំនួន១០ បានឧទ្ទេសនាមអំពីរូបភាព ទឹកដី មនុស្ស សំលៀកបំពាក់ប្រពៃណី
និងពិធីបុណ្យរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន។ នៅកណ្ដាលមណ្ឌលតាំង
បង្ហាញនេះមានបណ្ដាវត្ថុដ៏វិសេសវិសាលរបស់ប្រទេសនិមួយៗ ។ នៅស្តង់ទំនិញ
របស់កម្ពុជា មានវត្ថុស្រោបប្រាក់យ៉ាងប្រណិតនិងប្រអប់ធ្វើពីស្លឹកត្នោតប្រើដើម្បី
ដាក់កន្សែងក្រមានិង ស្កត្នោត។ នៅស្តង់ទំនិញរបស់មីយ៉ាន់ម៉ាតាំងបង្ហាញចាប៉ី
Saung Gauk …លៗ។ បង Khuat Tien Khoa ភ្ញៀវទេសចរណ៍មួយនាក់បានអោយ
ដឹងថា៖
“ ខ្ញុំសប្បាយរីករាយណាស់ ដោយបានមកចូលរួមព្រឹត្តិការណ៍នេះ។ ព្រឹត្តិ
ការណ៍នេះបានជួយខ្ញុំយល់ដឹងបន្ថែមអំពីប្រពៃណី វប្បធម៌ នៃបណ្ដាប្រទេសអា
ស៊ាន។ បណ្ដាស្តង់ទំនិញនៅទីនេះស្អាតណាស់។”
ទន្ទឹមនឹងនោះ នៅស្តង់ទំនិញនិមួយៗ សុទ្ធតែបានតាំងបង្ហាញសំលៀកបំពាក់
របស់ប្រទេសខ្លួន ដូចជាអាវផាយរបស់វៀតណាម Phasin របស់ថៃ សំពត់Sin របស់
ឡាវ…ជាដើម។ លោកស្រីThoongmy Doanthhongla អនុព័ន្ធវប្បធម៌ អប់រំនៃស្ថាន
ទូតឡាវ ប្រចាំនៅវៀតណាម បានអោយដឹងថា៖
“ បណ្ដាសំពត់ កន្សែងនេះសុទ្ធតែបានធ្វើពីសូត្រ ហើយបានជាងធ្វើយ៉ាង
ម៉ត់ចត់ ក្នុងច្រើនថ្ងៃ។ សំពត់និមួយៗនេះមានតំលៃ១០០ដុល្លារអាមេរិក។ លើសំ
ពត់និមួយៗនេះរំលេចក្បាច់រចនាជារូបចាប សត្វ។”
|
ទិវាបុណ្យសាមគ្គីភាពអាស៊ាន-ឱកាសផ្សព្វផ្សាយរូបភាព ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន |
មកដល់បរិយាកាសឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ រូបភាពទឹកដី មនុស្ស
នៃបណ្ដាប្រទេសអាស៊ាន ភ្ញៀវទស្សនានៅមានឱកាសស្វែងយល់បន្ថែមអំពីបណ្ដា
ព័ត៍មានមានអត្ថប្រយោជន៍ជាច្រើន និងគយគន់រូបភាពស្ដីពីពិធីបុណ្យនានារបស់
ប្រទេសអាស៊ានផ្សេងៗ ពិធីបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា ឡាវ ថៃ ពិធីពណ៌របស់ម៉ាឡេ
ស៊ី…ជាដើម។ លោក Ahmad Zaki M.S នាយកនាយកដ្ឋានពន្លឿនទេសចរណ៍ម៉ា
ឡេស៊ី ប្រចាំនៅវៀតណាមបានអោយដឹងថា៖
“ ក្នុង១ឆ្នាំ នៅម៉ាឡេស៊ីមានពិធីបុណ្យធំនិងតូចចំនួនជាង២០០។ បណ្ដារូប
ថតដែលបានតាំងបង្ហាញនៅទីនេះគឺបានថតនៅក្នុងពិធីបុណ្យពណ៌របស់ម៉ាឡេស៊ី
ពិធីបុណ្យ Hari Merdeka ។ នេះគឺជាបណ្ដាពិធីបុណ្យធំៗរបស់ប្រជាជនម៉ាឡែស៊ី។
តាមនោះ យើងខ្ញុំមានគោលបំណងជួយទស្សនិកជនយល់បន្ថែមអំពីអត្ថន័យនៃពិ
ធីបុណ្យរបស់យើងខ្ញុំ។ហើយឆ្នាំ ២០១៥ម៉េឡេស៊ីនឹងជ្រើសរើសជាឆ្នាំរបស់ពិធីបុណ្យ។”
|
លោក Ahmad Zaki M.S ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាម (VAN DO) |
ចំណុចពិសេសនៃ៖បរិយាកាសឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ រូបភាព
ទឹកដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន នោះគឺស្ថានទូតនៃបណ្ដាប្រទេសអាស៊ាន
បានសហការជាមួយក្រុមហ៊ុនធ្វើដំណើរ និងទេសចរណ៍របស់វៀតណាមឧទ្ទេស
នាមព័ត៍មានទេសចរណ៍ស្ដីអំពីបណ្ដាទួរនៅក្នុងនិងក្រៅប្រទេសទៀតផង។
បន្ទាប់ពីពិព័រណ៌ បរិយាកាសឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ រូបភាព ទឹក
ដី មនុស្សនៃបណ្ដាប្រទេសអាស៊ាន បណ្ដាផ្សារណាត់ សិក្ខាសាលាពន្លឿនការផ្សព្វ
ផ្សាយទេសចរណ៍រវាងបណ្ដាប្រទេស ជាសមាជិកអាស៊ាន នឹងបន្តប្រព្រឹត្តទៅនា
ដើមឆ្នាំ២០១៥។ ក្នុងនោះមានសិក្ខាសាលាចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍
ទេសចរណ៍អាស៊ាន ដំណាក់កាល ២០១៦-២០២០ នឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ
២០១៥នៅសិង្ហបុរី៕