នាង Tata Young អ្នកចំរៀងជនជាតិថៃដែលជាដារានៅអាស៊ី

TATA YOUNG -ជាឈ្មោះមួយមិនចំឡែកចំពោះអ្នកស្រឡាញ់
តន្ត្រីទ្វីបអាស៊ីទេ។ ​នាង​ត្រូវបានប្រសិទ្ធនាមថា"Britney Spears"  របស់ថៃដោយបណ្ដាសមិទ្ធិផលតូរ្យតន្ត្រីដែល​ទទួល​បាន​ការ
ពេញ និយមយ៉ាងខ្លាំងពីបណ្តាប្រទេស កនុងដំបន់អាស៊ីអាគ្នេយ៌និងទ្វីបអាស៊ី។ 

លោកអ្នកនាងដែលធ្លាប់កំសាន្តបទចម្រៀងមានចំណងជើងថា៖ Sexy​, Naughty, Bitchy
ឬនៅ? បទចម្រៀងដែលបានជួយ Tata Young ទទួលបានជោគជ័យជាច្រើននៅជប៉ុន ​
នា​ពេល​​ចូលក្នុង Top Oricon ក្នុងបទចម្រៀងចំនួន ១០ បទដែលនិយមចូល ចិត្តបំផុត 
នៅជប៉ុន។  ឆ្នាំ ២០១១ នេះ Tata Young  មានអាយុ ៣១ឆ្នាំ ប៉ុន្តែបណ្ដសមិទ្ធផលដែល
Tata Youngទទួលបានក្នុងរយះពេល២០ឆ្នាំកន្លងទៅបាននាំ Tata Young​ចូលក្នុងបញ្ជី
រាយនាមបណ្ដាសិល្បករដែលមានឥទ្ធិពលខ្លាំងបំផុតនៅទ្វីបអាស៊ី។ទេព្យកោសល្រ
បស់នាងបានលេចចេញពីពេលនាងអាយុ១១ឆ្នាំបន្ទាប់ពីពេលទទួល បានរង្វាន់លេខ
១ ក្នុងការប្រឡង៖ស្វែងរកអ្នកមានទេពកោសលតន្ត្រី ​របស់ថៃ ​និង​ជាគ្រិះស្ថានដើម្បី នាងក្លាយទៅជាអ្នកចម្រៀងជំនាញនាពេលអាយុ១៤ឆ្នាំ។ដោយមានការផ្ដល់ជំនួយ
របស់ ក្រុម ហ៊ុនកំសាន្តជួរមុខថៃ៖Grammy Entertainment, Album ដើមដៃ៖ Amita Tata
Young ចេញផ្សាយ ឆ្នាំ១៩៩៥ ​បានធ្វើអោយកកេ្រក ពិភពអ្នកនិយមតន្រ្តៃក្នុងទទួល
បានរង្វាន់ Album របស់ឆ្នាំ, Video​និង សម្លេងពិរោះបំផុតរបស់ថៃ។

នាង Tata Young អ្នកចំរៀងជនជាតិថៃដែលជាដារានៅអាស៊ី - ảnh 1

ឆ្នាំ១៩៩៧ នាពេលចូលប្រលូកក្នុងវិស័យភាព​យន្ត​ Tata ទទួលបានរង្វាន់តួអង្គនារី
ឆ្នើមបំផុតក្នុងខ្សែភាពយន្តទាក់ទាញទស្សនិកជនច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រថៃ៖ 
The red bike story។និងក្នុងឆ្នាំនេះ នាងក៏ជាសល្បករិនីដើម​ដំបូង​ក្នុងរយះពេល១៤ ឆ្នាំ ទទួលបានរង្វាន់៖Golden Pikkanes God Award របស់សម្ព័ន្ធសមាគមតន្ត្រីថៃ
ដោយព្រះមហាក្សត្រថៃ ជួយឧបត្ថម្ភ។នាឆ្នាំ១៩៩៨ នាងបានជ្រើរើសជាអ្នកចំរៀង
ច្រៀងបើកមហោស្រពកីឡាបាំងកក ជាមួយបទចម្រៀង៖ Reach for the stars.

បទចម្រៀង៖ Sexy, Naughty, Bitchy - Tata Young


នៅវៀតណាម Tata Young ក៏ទទួលបានការគាំទ្រនិងស្វាគមយ៉ាងកក់ក្ដៅរបស់​មជ្ឈដ្ឋាន
ពេញ និយមតន្ត្រីផងដែរ ពិសេសជំនាន់តន្ត្រីវ័យក្មេង។ក្នុងដំណើមកសំដែងលើកដំបូង
នៅទីក្រុង ហូជីមិញដើមឆ្នាំ២០១០ TataYoungចែករំលែកថា៖ នាងមានអារម្មណ៏ដូចជា
កំពុងរសនៅលើទឹកដីថៃ។ មិត្ត Minh Ngaទស្សនិកជនវៀតណាម១រូប បានអោយ ដឹងថា៖
ទស្សនិកជនវៀតណាមបានដឹង ស្គាល់ ដល់អ្នកចម្រៀងថៃមិនច្រើនទេ។ខ្ញុំជួបសំ
ណាងដោយមិត្តភក្កជូន disk មួយចំនួនរបស់អ្នក ​​​​ចំរៀងថៃ ដូច្នេះ ខ្ញុំបានស្គាល់ដល់
អ្នកចំរៀងមួយចំនួនដូចជា Pami, Tata Young ឬ Birth Thongchay។ជាមួយ Tata 
Young ​​​​គឺខ្ញុំមានចំណាប់អារម្មណ៌ ច្រើន ដោយនាងច្រៀងជាភាសារ​អងគ្លេសភាគ
ច្រើន សម្លេងរបស់នាងក៏ល្អណា​​​​ស ​​​ ។​​​​​
បទចម្រៀង៖  I Believe - Tata Young

បន្ទាប់ពីការជោកជ័យរបស់ Album "I believe ", Tata Young បន្តឈាន​ឡើងកំពូលក្នុង 
បុព្វ ហេតុ ចំរៀងដោយ Album: Temperature Rising ។នា​បច្ចុប្បន្ន នាងបានចាត់ទុកជា
គំរូរមួយ ដ៏មោទ នភាព របស់ពិភពតន្ត្រីថៃ ក៏ដូចជានិមិត្តរូបជោគជ័យរបស់ជំនាន់វ័យ
ក្មេងថៃ ។      

 

ប្រតិកម្មទៅវិញ

ផ្សេងៗ