នារីអាស៊ានជាមួយដំណើការធ្វើសមាហរណកម្មតាមរយះសកម្មភាពផ្លាស់ប្តូរវប្បធម៏ម្ហូបអាហារ
HUONG TRA -  
(VOV WORLD) /  
(VOV5)_កិច្ចសហប្រតិបត្តិការនិងតភ្ជាប់អាស៊ាន បានកំពុងឈានចូលដំណាក់
កាលអភិវឌ្ឍន៍ថ្មី ជាមួយការបោះជំហាន ខ្លាំងក្លា អំពីគុណភាព ឆ្ពោះទៅគោលដៅ
ក្លាយទៅ ជាសហគមន៍សាមគ្គីអំពីនយោបាយ រឹងមាំអំពីសេដ្ឋកិច្ច និងជួយឧបត្ថម្ភ ចែករំលែកជាមួយគ្នា លើគ្រប់វិស័យ និងក្នុងនោះមានវប្បធ៌មរវាងបណ្ដាប្រទេស នា ឆ្នាំ២០១៥។ ក្នុងដំណើការនោះ ប្រជាជននៃបណ្ដាប្រទេសអាស៊ាន នឹងត្រូវបានរស់
នៅ ក្នុងបរិយាកាស មួយប្រកបដោយសន្តិភាព ស្ថិរភាព និងសម្រុះសម្រួល បានបង្ក លក្ខណះអភិវឌ្ឍន៏ដោយចីរភាព និងសម្បូរុងរឿង។ នេះក៏គឺជា គោលដៅ នៃ៖” ពិធី ផ្លាស់ប្តូរវប្បធម៏ -ម្ហូបអាហារ ប្រពៃណីជាតិ” ជាមួយឈ្មោះ “ Contact Morning”
ដោយប្រទេសជាសមាជិក សមាគមនារីអាស៊ាន របស់ Jakata ( ASEAN Women’s
Circle of Jakata / AWC) រៀបចំឡើង នៅឥណ្ឌូនេស៊ី នាថ្ងៃទី ១២ តុលា កន្លងទៅ។
|
នារីអាស៊ានជាមួយដំណើការធ្វើសមាហរណកម្ម តាមរយះសកម្មភាពផ្លាស់ប្តូរវប្បធម៏ម្ហូបអាហារ(INTERNET) |
ជាមួយគោលដៅ ជំរុញខ្លាំង ចំណងសាមគ្គីភាព ក្នុងតំបន់ ក៏ដូចជា កចិ្ចសហប្រតិបត្តិ
ការ រវាងបណ្ដាសមាជិក អាស៊ាន តាមរយះបណ្ដាសកម្មភាពសង្គម វប្បធម៏ និងក្នុង
នោះ ៖ “ Contact Morning”គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពប្រចាំឆ្នាំរបស់
សមាគម ។ ចូលរួម “ Contact Morning” លើកនេះ ក្រៅពី បណ្ដាភ្ញៀវអញ្ចើញជាសមា
ជិក AWC ភរិយា ឯកអគ្គរដ្ឋទូតស្ថាប័នដំណាងការទូតនៃបណ្ដាប្រទេសជាសមាជិក
អាស៊ាន ប្រចាំនៅអាស៊ាននិងឥណ្ឌូនេស៊ី នៅមានលោកស្រី Sranya Natalegawa ភរិយា
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកស្រី Mahaswi Swajayaphu ភរិយាឯកអគ្គ រដ្ឋទូត ប្រធានគណះកម្មាធិការដំណាងរបស់ឥណ្ឌូនេស៊ី ប្រចាំនៅអាស៊ាន រួមជាមួយ ភរិយា ឯកអគ្គរដ្ឋទូតរបស់ប្រទេសមួយចំនួន ជាដៃគូសន្ទនារបស់អាស៊ាន ប្រចាំនៅ អាស៊ាន ក្នុងនោះមានអាមេរិក និងជប៉ុនផងដែរ។ ថ្លែងមតិនៅពិធីបើក លោកស្រី
Mahaswi Swajaya ប្រធាន AWC Jakarta បានអោយដឹងថា៖
“ គោលដៅរបស់កម្មវិធីនេះ គឺជំនួបប្រាស្រ័យការទូត រវាងភរិយារបស់បណ្ដា ឯកអគ្គរដ្ឋទូត និងភ្ញៀវអញ្ចើញជាច្រើន ពីឥណ្ឌូនេស៊ី និងអន្តរជាតិ រួមគ្នាទទួលទាន
ម្ហូបអាហារ និងជាពិសេស គឺជា ការផ្លាស់ប្តូររវាងស្ត្រីនៃបណ្ដាប្រទេសអាស៊ាន ដើម្បី ឧទ្ទេសនាមអំពីខឿនវប្បធម៏ របស់ប្រទេសជាតិខ្លួន ជាមួយបណ្ដាប្រទេសផ្សេងៗ
ទៀតក្នុងតំបន់ និងមិត្តភ័ក្តអន្តរជាតិ។”
ក្នុងបរិវេណ ស្ថានទូតវៀតណាមនៅទីក្រុង Jakata ត្រូវបានតុបតែងដ៏ល្អឆើត
ឆាយ ជាមួយទង់ជាតិរបស់ប្រទេសអាស៊ាននានា បណ្ដារបាំនាដករ បណ្ដា ស្តង់ទំនិញ ប្រពៃណីពោពេញទៅដោយព័រណ៏ចម្រុះ បណ្ដាម្ហូបអាហារមានរស់ជាតិឈ្ងុយឆ្ងាញ់។ អ្វីទាំងនេះ បានបញ្ហាញពីភាពពហុបែបអំពីវប្បធម៏ ការត្រៀមរៀបចំយ៉ាងម៉ត់ចត់
របស់ប្រទេសចូលរួមទាំងឡាយ។
នៅទីនេះ បណ្ដាភ្ញៀវបានទស្សនាខ្សែរភាពយន្តខ្លី ឧទ្ទេសនាមអំពី សេដ្ឋកិច្ច វប្បធម៏ និងទេសចរណ៍ របស់វៀតណាមនិងអត្តសញ្ញាណមួយចំនួនរបស់វប្បធ៌ម
ឡាវ និង ទស្សនារបាំប្រពៃណីរបស់មីយ៉ាន់ម៉ាទៀតផង។ លោកស្រី Sabai Win ភរិយា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅឥណ្ឌូនេស៊ី បានចែករំលែកថា៖
“ ខ្ញុំជឿជាក់ថា មិត្តភ័ក្តខ្ញុំ និងសមាជិក AWC គ្រប់រូប សុទ្ធតែចូលចិត្តនិងចូល រួមក្នុងសកម្មភាពលើកនេះដ៏សកម្ម ។ និងជាពិតប្រាកដថា មិត្តគ្រប់រូបសុទ្ធតែចូល ចិត្ត របាំមីយ៉ាន់ម៉ារបស់យើងខ្ញុំ។ ជាមួយតួនាទីជាអ្នករួមគ្នាទទួលរៀបចំ ជាមួយ វៀតណាមនិងឡាវ យើងខ្ញុំសុទ្ធតែមានគោលបំណងផ្សាយពាណិជ្ជកម្មនូវរាល់ អត្តសញ្ញាណរបស់ប្រទេសខ្លួន។ យើងខ្ញុំមានគោលបំណងជំរុញទំនាក់ទំនង មិត្ត ភ័ក្តរបស់ខ្លួន ។”
ប្រទេសជាសមាជីកអាស៊ាននិមួយៗ សុទ្ធតែនាំមក“ Contact Morning”នូវកម្ម
វិធី វប្បធម៏ ម្ហូបអាហារដ៏វិសេសវិសាល។ បណ្ដាសេចក្តីអញ្ចើញ ពាក្សសួរស្ដី ជាភាសា ផ្សេងៗ ក្នុងសហគមន៏អាស៊ាន នៅទីនេះ បានធ្វើអោយចំណងមិត្តភាពកាន់តែរឹត
បណ្តឹងឡើង។ បណ្ដារបាំ ចង្វាក់ បទចម្រៀងពិរោះៗ និងម្ហូបអាហារឆ្ងុយឆ្ងាញ់ ដោយ
បាតដៃ របស់ស្ត្រីម្នាក់ៗ ក្នុងគណះប្រតិភូការទូតធ្វើឡើង បានរួម ចំណែកផ្សព្វផ្សាយ
រូប ភាពទឹកដី និងមនុស្សរបស់ប្រទេសខ្លួននិយាយដោយលែក និងបញ្ជូនរូបភាពអាស៊ាន ធ្វើសមាហរណកម្ម និងសាមគ្គីភាព ទៅដល់សហគមន៍ពិភពលោកនិយាយរួម៕
HUONG TRA
-VOV WORLD