ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី

(VOV)_ទោះបីជាទើបនឹងបានទទួលបេសកកម្មការទូតនាដើមឆ្នាំ២០១៦​ក្តី ប៉ុន្តែ
 ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាម លោក Ibnu Hadi បាន​មាន​ការរួមវិភាគ
ទានជាច្រើនដើម្បីជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាមនិងឥណ្ឌូនេ
ស៊ី។ តាមលោក ប្រទេសទាំងពីរមានចំណុចប្រហាក់ប្រហែលគ្នាជាច្រើន និងអាចជួយ
ឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់​ប្រទេសនិមួយៗ និងរបស់តំបន់
ទាំងមូល។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ​លើកទី៧១ទិវាឯករាជ្យ សាធារណៈរដ្ឋឥណ្ឌូនេស៊ី (ថ្ងៃទី១៧សីហាឆ្នាំ១៩៤៥-ថ្ងៃទី១៧សីហាឆ្នាំ២០១៦) ឯកអគ្គរដ្ឋទូត​ Ibnu
Hadi បានមានជំនួបសំណះ​សំណាលជាមួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម
 ស្ដីអំពីការពង្រឹងនិង​ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សូមអញ្ជើញលោកអ្នក
នាងតាមដានស្ដាប់។

ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូនេស៊ី - ảnh 1
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅវៀតណាម លោក Ibnu Hadi

“ ស្ថានភាពជាក់ស្ដែងជាទ្រព្យសម្បត្តិថ្លៃថ្លាបំផុតរបស់ប្រទេសទាំងពីរគឺទំនាក់ទំ
នងពីយូរយារណាស់មកហើយ។ វៀតណាមជាប្រទេសមួយក្នុងចំណោម​ប្រទេសអាស៊ាន
ដើមដំបូងបង្កើតទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី តាំងពីបណ្ដាឆ្នាំ​១៩៥០ ហើយជាប្រ
ទេសដើមដំបូងបើកស្ថានទូត។ យើងសង្ឃឹមថាទំនាក់ទំនងនេះកាន់តែរឹតបន្តឹង 
ដើម្បីរួមគ្នាអភិវឌ្ឍន៍ ការពារសន្តិសុខក្នុងតំបន់។”

          នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ​ Ibnu Hadi ក្នុងពេល​ស្ដីអំពី
ទំនាក់ទំនងវៀតណាមនិងឥណ្ឌូនេស៊ី ។ យោងតាមប្រវត្តិសាស្ត្រ នាថ្ងៃទី​៣០ធ្នូឆ្នាំ១៩៥៥
 ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Sukartno និងលោកប្រធានរដ្ឋ ​ហូជីមិញ បានចាក់គ្រឹះ
រឹងមាំអោយទំនាក់ទំនងការទូតរវាងវៀតណាម-ឥណ្ឌូនេស៊ី។ 

          ពិសេស ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី របស់អតីតប្រធានរដ្ឋវៀតណាម 
លោក Truong Tan Sang នាខែមិថុនាឆ្នាំ២០១៣ ប្រទេសទាំងពីរ​បានលើកកំពស់​ទំ
នាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ព្រឹត្តិការណ៍នេះ បានរួមចំណែកនាំមក​នូវ
កម្លាំងថ្មី សំរាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជា​ពិសេសគឺ
វិស័យសេដ្ឋកិច្ច។ សក្ដានុភាពសហប្រតិបត្តិការសេដ្ឋកិច្ច រវាងវៀត​ណាម និងឥណ្ឌូនេ
ស៊ីនៅធំធេងណាស់។ ប្រទេសទាំងពីរបានដាក់គោលដៅ ​ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន១០ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៨។​ស្ដីអំពីបញ្ហានេះ ឯកអគ្គរដ្ឋទូតឥណ្ឌូ
នេស៊ី ​ Ibnu Hadi បានអោយដឹងថា៖

          “ សេដ្ឋកិច្ចវៀតណាមនិងឥណ្ឌូនេស៊ី កំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ
 ២០១០ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន២,៥ពាន់លានដុល្លារអាមេរិក ដល់ឆ្នាំ 
២០១៥គឺទទួលបាន៥,៤ពាន់លានដុល្លារអាមេរិក  កើនជិត២ដង។ បើប្រៀបធៀប
នឹងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ខ្ញុំចាត់ទុកថា៖ ទំនាក់ទំនងសេដ្ឋកិច្ច​រវាងប្រ
ទេសទាំងពីរនឹងបានកើនឡើងជាច្រើន ជាពិសេសគឺវិស័យវិនិយោគ។”

          ស្ដីអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ ប្រទេសទាំងពីរបាននិង​កំ
ពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិនៅវេទិកាអាស៊ាន សន្និសីទរដ្ឋមន្ត្រីអាស៊ានបើក
ទូលាយ។ នាពេលថ្មីៗនេះ នៅខាងក្រៅសន្និសីទកំពូលអាស៊ី-អាហ្វ្រីក ​នៅឥណ្ឌូនេស៊ី
 (ខែមេសាឆ្នាំ២០១៥) អតីតប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធា
នាធិបតីឥណ្ឌូនេស៊ី បានពិភាក្សាអំពីដំណោះស្រាយជំរុញ​កិច្ច​សហប្រតិបត្តិការការពារ
ជាតិ រវាងប្រទេសទាំងពីរ។

          ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ​ Ibnu Hadi បានចាត់ទុកថា៖ ភារកិច្ចរបស់លោក​ក្នុង​
អាណត្តិនេះ មិនត្រឹមតែទទួលមរតកពីទំនាក់ទំនងដែលមានស្រាប់ជា​មួយវៀតណាម
ប៉ុណ្ណោះទេ គឺត្រូវជំរុញទំនាក់ទំនងនេះអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត អោយសមស្រប
ជាមួយសក្ដានុភាពរបស់ប្រទេសទាំងពីរ។ ផែនការជាច្រើននឹងបានឯកអគ្គរដ្ឋទូត
អនុវត្តក្នុងឆ្នាំនេះ ដូចជា៖ រៀបចំផ្សារណាត់ពាណិជ្ជកម្ម និង​ទេសចរណ៍នៅទីក្រុងហូជី
មិញ និងទីក្រុង Jakata រៀបចំរាត្រីសម្ដែងសិល្បះ ​រំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យសា
ធារណរដ្ឋឥណ្ឌូនេស៊ី …លៗ

          “ យើងខ្ញុំនឹងចាត់បញ្ជូនអ្នកយកព័ត៍មានវៀតណាមទៅឥណ្ឌូនេស៊ីនាចុងខែ​សី
ហានេះ។ នេះគឺជាលើកទី៣ យើងខ្ញុំចាត់បញ្ជូនអ្នកយកព័ត៍មានទៅស្វែងយល់ និង
បង្កើនការឧទ្ទេសនាមអំពីប្រទេសឥណ្ឌូនេស៊ីចំពោះប្រជាជនវៀតណាម។ ​ទន្ទឹមនឹង
នោះ រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏បានផ្តល់អាហារូបករណ៍ជាច្រើនសំរាប់​សិស្សានុសិស្ស 
និស្សិតនិងកម្មាភិបាលវៀតណាមផងដែរ។”

          ហើយព័ត៍មានមួយដ៏សប្បាយរីករាយសំរាប់ប្រជាជននៃប្រទេសទាំងពីរ នោះគឺ 
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ​ Ibnu Hadi កំពុងខំប្រឹងប្រែងជំរុញផែនការ​កសាង​ជើង
ហោះហើរត្រង់ពីហាណូយ ទៅទីក្រុង Jakata ក្រៅពីជើងហោះហើរពី​ទីក្រុងហូជីមិញ-ទី
ក្រុង Jakata។ សង្ឃឹមថាការខំប្រឹងប្រែង និងការប្តេជ្ញាចិត្ត​របស់​ឯកអគ្គរដ្ឋទូតឥណ្ឌូ
នេស៊ី ​ Ibnu Hadi នឹងសម្រេចប្រកបដោយជោគជ័យ ​រួមចំណែកជំរុញទំនាក់ទំនង
រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ