(VOV)_ប្រទេសម៉ាឡេស៊ីបានក្លាយទៅជាកន្លែងពេញនិយមរបស់ភ្ញៀវទេស
ចរណ៍ដោយសារភាពស្រស់ត្រកាលនៃរដ្ឋធានី Kula Lumpur ទំនើបនិងឆើតឆាយ ជាពិសេសគឺបរិយាកាសសុខសាន្តត្រាណរបស់កោះ Kota Kinabalu ។ កោះKota Kinabalu ត្រូវបានប្រៀបដូចជាឋានសួគ៌។
|
កោះ Kota Kinabalu |
ឋានសួគ៌ Kota Kinabalu ត្រូវបានលេចចេញជាកោះមួយដ៏ស្រស់ស្អាត អស្ចារ្យ។ នៅទីនេះ មិត្តអាចលេងកំសាន្តលើឆ្នេរសមុទ្រ ជិះកាណូតបរបាញ់សត្វព្រៃ លេង
Golf …ជាដើម។ មកដល់ Kota Kinabalu ភ្ញៀវទេសចរណ៍នឹងបានរួមបញ្ជូលក្នុង
បរិយាកាសសុខសាន្តត្រាណរបស់តំបន់ជនបទ។
|
កោះ Kota Kinabalu |
Kota Kinabalu (ហៅកាត់ថា KK) ជាតំបន់មានមណ្ឌលទេសចរណ៍ផង និងជា មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សែនសំខាន់នៅភាគខាងកើតម៉ាឡេស៊ី។ បងស្រី Do
Phan Vinh Hai ដែលកំពុងធ្វើការនៅអគ្គនាយកទេសចរណ៍ម៉ាឡេស៊ី ប្រចាំនៅវៀត
ណាម បានអោយដឹងថា៖
“ នេះគឺជារតំបន់ដែលភ្ញៀវទេសចរណ៍វៀតណាមនៅមិនទាន់ស្គាល់ដល់។ នេះគឺជាតំបន់ដ៏ស្អាត។ នាយកដ្ឋានពន្លឿនទេសចរណ៍ម៉ាឡេស៊ីបើកបណ្ដាជើង ហោះហើរត្រង់ដើម្បីសន្សំសំចៃពេលវេលាធ្វើដំណើរ រៀបចំបណ្ដាកញ្ចប់បញ្ជុះ
តំលៃ។”
មណ្ឌល១គួរអោយជក់ចិត្តសំរាប់ភ្ញៀវចូលចិត្តគយគន់ទឹកសមុទ្រ ហែលបណ្ដែក
ខ្លួនក្នុងសមុទ្រដ៏ថ្លា មុជទឹកមើលផ្កាថ្ម ចូលរួមបណ្ដាវិញ្ញាណសារកីឡាក្រោមទឹក នោះគឺជិះកាណូតពីកំពង់ផែ Jesselton Point ទៅកាន់កោះតូចៗ។ បង Phan Thanh Lam នាយកទទួលបន្ទុកសេវាកម្មនៃក្រុមហ៊ុន Viettravel បានអោយដឹងថា៖
“ កោះ Sabah ជាតំបន់ទេសចរណ៍ធម្មជាតិទាក់ទាញបំផុតដោយមាន ទិដ្ឋភាព ធម្មជាតិ សមុទ្រដ៏ស្អាត និងមានទីកន្លែងមុជទឹកមើលផ្កាថ្មស្អាតជាងគេ នៅទ្វីបអាស៊ី នោះគឺសាក្ដានុភាពទេសចរណ៍ដ៏ធំធេងរបស់ម៉ាឡែស៊ី។ ខ្ញុំគិតថាតំបន់នេះនឹងទាក់
ទាញភ្ញៀវទេសចរណ៍វៀតណាមមកទស្សនាយ៉ាងច្រើន។ ជាពិសេស ភ្ញៀវទេស
ចរណ៍អាច រស់នៅជាមួយជនរួមជាតិភាគតិចនៅទីនេះ ដើម្បីអាចប្រៀបធៀបវប្បធម៌ របស់វៀតណាមជាមួយម៉ាឡេស៊ីទៀតផង។”
ទន្ទឹមនឹងនោះ ភ្ញៀវទេសចរណ៍ក៏អាចចូលរួមបណ្ដាវិញ្ញាសារកីឡាប្រថុយប្រ
ថានលើសមុទ្រទៀតផង ដូចជា៖ ឆ័ត្រហោះ ម៉ូតូទឹក…ជាដើ់ម។ ហើយនៅលើកោះ នៅមានបណ្ដាផ្លូវលំធម្មជាតិ ដើម្បីភ្ញៀវទេសចរណ៍អាចសម្របខ្លួនក្នុងធម្មជាតិ។
ទេសចរណ៍មិនគ្រាន់តែជាការរកឃើញនាមដ្ឋាន ទៅទស្សនាបណ្ដារមណីដ្ឋាន
ប៉ុណ្ណោះទេ ថែមទាំងប្រការសំខាន់បំផុតគឺវាបានជួយយើងយល់ដឹងបន្ថែមអំពីវប្ប
ធម៌នៃបណ្ដាជនជាតិ តំបន់ ដែលយើងបានមកដល់។ បន្ទាប់ពីពេលព្រឹកបាន លេងកំសាន្ត មុជទឹកសមុទ្ររួចមក មិត្តនឹងបានទទួលទានបាយថ្ងៃត្រង់ដោយមុខ
ម្ហូបអាហាររបស់អ្នកតំបន់ និងមុខម្ហូបគ្រឿងសមុទ្រដ៏ស្រស់ ឆ្ងាញ់ពិសេស ទាក់ទញ
ទឹកចិត្ត និងនេះគឺអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានចំពោះភ្ញៀវទេសចរណ៍ម្នាក់ៗ៕