(VOV World)_ក្នុងសភាពការណ៍វៀតណាមចាប់ផ្តើមធ្វើសមាហរណកម្មទៅក្នុង
តំបន់ នាឆ្នាំ ១៩៩៧ មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមនិងមនុស្សសាស្ត្រ នៃសកល
វិទ្យាល័យ ជាតិហាណូយ បានបង្កើតមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា ដើម្បីបណ្ដុះបណ្ដាល
អ្នក បរិញ្ញដែលមានចំណេះដឹងលើគ្រប់វសិ័យស្ដីពីអាស៊ីអាគ្នេយ៍។ ក្នុងរយះពេល
ប៉ុន្មានឆ្នាំ កន្លងទៅ មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាបានរួមចំណែកផ្គត់ផ្គង់ប្រភពធនធាន
មនុស្ស បំរើអោយដំណើការធ្វើសមាហរណកម្មតំបន់កាន់តែខ្លាំងក្លារបស់ប្រទេសជាតិ។
|
និស្សិតនៃមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា(http://ivides.vnu.edu.vn/) |
ជាមួយគោលដៅបណ្ដុះបណ្ដាលអ្នកបរិញ្ញាជំនាញអាស៊ីអាគ្នេយ៍វិទ្យា មុខវិជ្ជាអា
ស៊ីអាគ្នេយ៍វិទ្យាផ្គត់ផ្គងចំណេះដឹងទូទៅស្ដីពីអាស៊ីអាគ្នេយ៍វិទ្យា ចំណេះដឹងសារវន្ត
ប្រព័ន្ធ ទំនើប ស្ដីពីអាស៊ីអាគ្នេយ៍ រួមមាន÷ បណ្ដាបញ្ហាប្រវត្តិសាស្ត្រ នយោបាយ វប្ប
ធម៌ របស់តំបន់អំពីអង្គការអាស៊ាន និងបញហាទាក់ទិនដល់វៀតណាមទៀតផង។
នាគ្រាដំបូង មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាបណ្ដុះបណ្ដាលអ្នកបរិញ្ញារតែប៉ុណ្ណោះ ប៉ុន្តែ
កាលពីឆ្នាំ ២០០០មក សាលាបានបើកបន្ថែមថ្នាក់បណ្ដុះបណ្ដាលក្រោយឧត្តមសិក្សា
ជំនាញអាស៊ីអាគ្នេយ៍វិទ្យា និងពីឆ្នាំ២០០៧មក ដំណើការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិត
ស្រាវជ្រាវ។ ក្នុងដំណើការបណ្ដុះបណ្ដាល មុខវិជ្ជាបានអញ្ជើញលោកគ្រូ អ្នកគ្រូ មក
ពីមុខ វិជ្ជាអន្តរជាតិវិទ្យា ប្រវត្តិសាស្ត្រ វិទ្យាស្ថានសេដ្ឋកិច្ច និងនយោបាយពិភពលោក វិទ្យាស្ថានសាសនា…ល។ ទន្ទឹមនឹងនោះ សាលាក៏មានបណ្ដាកម្មវិធីផ្លាស់ប្តូររវាង
គ្រូបង្រៀន និងនិស្សិត ជាមួយមហាវិទ្យាល័យនានានៅបណ្ដាប្រទេសឡាវ ថៃ និង
កម្ពុជា…ជាដើម។ សាស្ត្រាចារ បណ្ឌិត Mai Ngoc Chu ប្រធានផ្នែកមុខវិជ្ជាអាស៊ីអា
គ្នេយ៍វិទ្យា បានអោយដឹងថា÷
“ ក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបតិការមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាជាមួយថៃ
មាន និស្សិតរបស់យើងខ្ញុំជាច្រើននាក់ បន្ទាប់ពីបញ្ចប់បរិញ្ញាប័ត្រ បានទៅរៀនថ្នាក់ មហាបរិញ្ញាប័ត្រ និងបណ្ឌិតនៅថៃ។ ជារាងរាល់ឆ្នាំ យើងខ្ញុំបានបញ្ជូននិស្សិតនៃមុខ
វិជ្ជា អាស៊ីអាគ្នេយ៍វិទ្យាទៅធ្វើកម្មសិក្សារនៅមហាវិទ្យាល័យនានារបស់ថៃ។ នាបច្ចុ
ប្បន្ន យើងខ្ញុំមានកម្មវិធីថ្មីទៀតគឺ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរនិស្សិតជាមួយ សកល វិទ្យាល័យជាតិសិង្ហបុរីទៀតផង។”
ក្រៅពីនោះ ថ្នាក់ដឹកនាំនៃផ្នែកមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យាកំពុងជំរុញការរួមសហ
ការជា មួយមហាវិទ្យាល័យផ្សេងៗ នៃបណ្ដាប្រទេសអាស៊ាន ដើម្បីចងក្រងកម្មវិធីអា
ស៊ីអាគ្នេយ៍ វិទ្យារួមសំរាប់តំបន់ទាំងមូល។ សាស្ត្រាចារ្យ បណ្ឌិត Mai Ngoc Chu បាន អោយដឹងថែមទៀតថា÷
“ នាបច្ចុប្បន្ន យើងខ្ញុំ នឹងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យ១ចំនួននៅម៉ាឡេស៊ី ថៃ
និងឡាវ កំពុងមានគោលបំណងកសាងកម្មវិធីរួម ស្ដីពីអាស៊ីអាគ្នេយ៍វិទ្យា សំរាប់តំបន់ និងបង្រៀងជាភាសាអង់គ្លេស និងភាសាតំបន់។ យើងខ្ញុំគិតថា÷តាមរយះរបៀបនេះ នឹងបង្កើនការតភ្ជាប់ជាមួយគ្នា។”
និស្សិតនៃមុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា បន្ទាប់ពីពេលបញ្ជប់ការសិក្សា អាចប្រើ
ប្រាស់ ភាសាអង់គ្លេស និងភាសាមួយចំនួនក្នុងតំបន់ដូចជា÷ភាសាថៃ ភាសា Malayu …
។ល។ ប្អូន Doan Hoang An និស្សិត ថ្នាក់ QH2009X K54 បានអោយដឹងថា÷
“ ប្អូនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់មុខវិជ្ជាអាស៊ីអាគ្នេយ៍វិទ្យា ពីព្រោះ
ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ាន ត្រូវបានបើកទូលាយ
និងអភិវឌ្ឍន៍ ពី១ថ្ងៃទៅ១ថ្ងៃ។ ជាពិសេស អាស៊ានកំពុងឆ្ពោះទៅការកសាងសហគមន៍
រួម១ នាឆ្នាំ ២០១៥។ បន្ទាប់ពីបញ្ជប់ការសិក្សារ ប្រសិនបើមានឱកាស ប្អូននឹងទៅរៀន បន្តថ្នាក់ក្រោយឧត្តមសិក្សារ នៅប្រទេសអាស៊ានណា១ បន្ទាប់នោះត្រឡប់មកវៀត
ណាម បំពេញការងារដែលទាក់ទិនដល់អាស៊ាន ឬប្រទេសណា១ក្នុងតំបន់អាស៊ីអា
គ្នេយ៍។”
ក្នុងរយះពេល១៦ឆ្នាំកន្លងទៅ រួមជាមួយការខំប្រឹងប្រែងថ្មី និងអភិវឌ្ឍន៍ ផ្នែក មុខវិជ្ជាអាស៊ីគ្នេយ៍វិទ្យាកំពុងរួមចំណែកចូលក្នុងកចិ្ចការធ្វើសមាហរណកម្មទៅក្នុងតំបន់របស់វៀតណាមនិងជួយបណ្ដាប្រទេសអាស៊ានខិតជិតវៀតណាមថែមទៀត៕