មនោសញ្ជេតនាកក់ក្ដៅរវាងវៀតណាមជាមួយកម្ពុជា

(VOVworld) -បណ្ដាថ្ងៃចុងឆ្នាំ 2011 ក្រុមការងារធ្វើសម្បុរសធម៏ ដោយកាសែត Sai ​
Gon Giai Phong រួមជាមួយមន្ទីពេទ្យប្រជាជន 115 បានទៅកាន់ខេត្តបាត់ដំបង និង
សៀមរាប​នៃរាជាណាចក្រកម្ពុជា។ ប្រជាជនជាង 1,100 នាក់ត្រូវបានពិនិត្យ ព្យាបាល
ជំងឺ ​ផ្តល់ថ្នាំដោយ​ឥត​គិតថ្លៃ និងជូនអំណោយ។ 

មនោសញ្ជេតនាកក់ក្ដៅរវាងវៀតណាមជាមួយកម្ពុជា - ảnh 1
បណ្ដាវេជ្ជបណ្ឌិតវៀតណាមពិនិត្យ ព្យាបាលជំងឺអោយអ្នកជំងឺក្រីក្រកម្ពុជា(http://tintuc.xalo.vn)


បណ្ដាសមាជិកនៃក្រុមការងារនៅកម្ពុជាលើកនេះ មិនអាចលាក់បានការរំជួលចិត្តយ៉ាងខ្លាំង 
របស់ខ្លួន នាពេលឃើញទិដ្ឋភាពប្រជាជននៅខេត្តបាត់ដំបង់និង សៀមរាប នៃព្រះរាជាណា
ចក្រកម្ពុជា ទៅពិនិត្យជំងឺ និងទទួលអំណោយរបស់​ក្រុមការងារ។ ​នា​ពេល​បានដឹងថា៖​ មាន​ក្រុមការងារវៀតណាមមកពិនិត្យ ព្យាបាល​ជំងឺ ​និងផ្ដល់​ថ្នាំ​ឥតគិតថ្លៃ ​បងប្អូននៅទីនេះ​សប្បាយ​រីករាយ​ណាស់ និងរង់ចាំតាំងពីពេលប៉ុន្មាថ្ងៃ​​មុននេះហើយ។ មានទាំងមនុស្សរស់នៅឆ្ងាយ​ជាង 30km ក៏មកដល់ទីនេះ​ដើម្បី​ទទួល​បានការ​ពិនិត្យ ព្យាបាលជំងឺផ្ទាល់ របស់បណ្ដា​វេជ្ជ បណ្ឌិតវៀតណាម​​ទៀតផង​។ លោក Tran The Tuyen និពន្ធនាយក កាសែត Sai Gon Giai
Phong បានអោយ​ដឹង​ថា​៖ ​នេះគឺ​ជា​កម្មវិធី​មួយ ក្នុងចំណោមបណ្ដាកម្មវិធីរបស់​មូលនិធិ មនោសញ្ជាតនា ​Truong Son កាសែត Sai Gon Giai Phong សំដៅតបស្នងសង់គុណ​ចំពោះ បណ្ដាប្រជាជនដែលបានរួមចំណែក​ចូល​ក្នុងបុព្វហេតុរំដោះប្រទេសជាតិវៀតណាម។ លោក 
Tran The Tuyen បានថ្លែង​ថា៖​កាសែត Sai Gon Giai Phong បានរៀបចំកម្មវិធីមនោសញ្ជាតនា Truong Son​ជាមួយការកសាងផ្ទះកុសល្យ​ទាន ជិត 1000 ខ្នង់ និងវិហារ ភូមិវប្បធម៏ជា​ច្រើន​​នៅដំបន់ Truong Son។ Truong Son គឺតភ្ជាប់ជាមួយឡាវ និង កម្ពុជា។ ​ក្នុងឪកាសបុណ្យ         តេត​ ឆ្នាំរោងចត្វាស័ក ​ ​យើងខ្ញុំបាននាំយកអំណោយ​តបស្នងសងគុណ​​របស់ជនរួមជាតិ​និងយុទ្ធជនវៀតណាមជូនចំពោះ ​បណ្ដាប្រជាជន​កម្ពុជា និងឡាវផងដែរ។ 

          បណ្ដាដំបន់ដែលក្រុមការងារមកដល់ គឺបណ្ដាដំបន់ក្រីក្រ ពិសេសគឺដំបន់​ទន្លេសាប នៅខេត្តសៀមរាប។ ប្រជាជននៅទីនេះសុទ្ធតែប្រកបមុខរបរនេសាទ្យ​ត្រី។  ជីវភាពរស់នៅរបស់គេ ភាគច្រើនគឺនៅលើទូក។ ដូច្នេះ នាពេលបញ្ជប់ការ​ពិនិត្យ​ ព្យាបាលជំងឺ លោក Tran The Tuyen និពន្ធនាយកកាសែត Sai Gon Giai Phong និងលោក Phan Van Bau នាយករង មន្ទីសុខាភិបាល​ នាយក​មន្ទីពេទ្យ​ប្រជាជន 115 បានពិភាក្សារអំពីការបង្កើត គិលានុបដ្ឋាន​អោយឃុំ ​Chong​ ​Ka Nia​ និងស្នើ រដ្ឋអំណាច ឃុំ Chong Ka Nia ចាត់តាំងកម្មាភិបាល​ទៅ​រៀន​វគ្គណែនាំប្រើប្រាសថ្នាំ នៅមន្ទីពេទ្យប្រជាជន115​ ដើម្បីសង្គ្រោះបន្ទាន់ ​នាពេលមាន​ឧបទ្ទវហេតុ​កើតមានឡើង។ ការសែត Sai Gon Giai Phong និង មន្ទីពេទ្យ​ប្រជាជន 1​15​នឹងផ្ដល់ជំនួយ​ចំណាយទាំងអស់ អំពីការ ​បណ្ដុះបណ្ដាល រស់នៅ ​ទៅវិញទៅ​មក​របស់កម្មាភិបាលគិលានុបដ្ឋាយិកា របស់ប្រទេសមិត្តកម្ពុជា ។ លោកស្រី Nguyen Tuan Thanh ​ប្រធានការិយាល័យបញ្ជាណែនាំ ​មន្ទីពេទ្យប្រជាជន​ 115 បាន អោយ ដឹងថា៖ នៅដំបន់ទន្លេសាបនេះ មិនទាន់មានគិលានដ្ឋាន។ ខ្ញុំឃើញករណីជាច្រើន  គួរអោយអាណិតយ៉ាងខ្លាំងណាស់ ដូចជា កូនត្រូវឈឺ គេក៏មិនដឹងធ្វើអ្វី និងចាំដល់ពេលស្លាប់ ពីព្រោះ គេក្រីក្រពេក។ ឥឡូវ ភាគីមិត្តបានមានបុគ្គលិកម្នាក់​មក​នៅ​ទីនេះ។​ យើងខ្ញុំនឹងណែនាំអោយគេ ក្នុងរយះពេល 1 ខែ​ អំពីការសង្គ្រោះបន្ទាន់​ព្យាបាលបណ្ដា ជំងឺសាមញ្ញ។

          ចំនួនអំណោយដែលក្រុមការងាររបស់កាសែត Sai Gon Giai Phong និង បណ្ដាវេជ្ជបណ្ឌិត នៃមន្ទីពេត្យប្រជាជន 115 នាំយកមកជូន​ប្រជាជនក្រីក្រនៅខេត្ត​បាត់ដំបង់ និង សៀមរាប មិនច្រើនទេ ប៉ុន្តែ នេះគឺជាទឹកចិត្តមនោសញ្ជាតនា និងជាអំណោយ​និទាឃរដូវ ​របស់ប្រជាជនទីក្រុងហូជីមិញ លៃទុកអោយបណ្ដាមិត្តកម្ពុជា​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ