រូបភាពរបស់យុវជនស្ម័គ្រចិត្តវៀតណាមក្នុង ការប្រកួតថ្វីដៃជំនាញASEANលើកទី១០
HOANG HAI -  
(VOV 5) /  
Vovworld-នៅវេលាម៉ោង១៩បរិយាកាសត្រៀមរៀបចំឲ្យពិធីបិទបញ្ចប់ការប្រកួត
ថ្វីដៃជំនាញASEANលើកទី១០នៅមជ្ឈមណ្ឌលសន្និសីទទីក្រុងហាណូយគឺអ៊ូអរ
ណាស់។បណ្តាជនស្ម័គ្រចិត្តកំពុងរៀបចំផ្ទាំងគំនូរដែលថតវណ្ណកម្មចូលរួមប្រឡង
ឆ្នើមនិងខណះគួរឲ្យចាប់អារម្មណ៍របស់បណ្តាបេក្ខជនប្រឡង។ ក្នុងសំលៀក
បំពាក់ពំណ៌ខៀវTuan យុវជនស្ម័គ្រចិត្ត១នាក់មិនលាក់បានអរម្មណ៍សប្បាយរបស់
ខ្លួន។គាត់ចែករំលែកថា៖”យុវជនយុវនារីស្ម័គ្រចិត្តយ់ងខ្ញុំចែកជាក្រុមនានា។ក្រុម
មួយចំនួនទទួលបន្ទុកការណែនាំក្រុមចូលរួមការប្រកួតខ្លះៗទៀតទទួលបន្ទុកការ
ទទួលក្រុមៗនៅព្រលានយន្តហោះ។ឯយើងខ្ញុំធ្វើការនៅមជ្ឈមណ្ឌលសន្និសីទជាតិ
នេះ។ក្នុងបណ្តាថ្ងៃដំណើរការប្រកួតយើងខ្ញុំជួយបេក្ខជនត្រៀមរៀបចំឲ្យការដឹក
ជញ្ជូនគ្រឿងសម្ភារះមកដល់កន្លែងប្រកួត។ “
|
ពិធីបិតបញ្ចាប់ការប្រកួត(រូបថត អិនធឺណែត) |
ក្នុងពេលជាមួយនោះViet Dung និស្សិតនៃមហាវិទ្យាល័យហាណូយដែលទទួលការងារ
ណែនាំក្រុមសិង្ហបុរីអោយដឹងថា៖” រួមជាមួយទឹកចិត្តក្លៀវក្លារបស់ជនស្ម័គ្រចិត្ត១នាក់
យើងខ្ញុំត្រូវចេះនិយាយភាសាបរទេសទៀតផង។គាត់អោយដឹងថា៖”យើងខ្ញុំទទួលការ
ទាក់ទងរវាងគណះចាត់តាំងជាមួយក្រុមនានា។យើងខ្ញុំផ្តល់ព័ត៌មានអំពីកន្លែងនិងម៉ោង
ប្រកួតសំរាប់ក្រុមទាំងឡាយ។នេះគឺជាការប្រកួតជំនាញ១ម្លោះហើយ យើងខ្ញុំត្រូវរៀន
ពាក្សជំនាញជាច្រើនដើម្បីផ្តល់ព័ត៌មានប្រាកដដល់គណះចាត់តាំងនិងក្រុមរបស់ខ្លួន។ “
|
រូបថត អិនធឺណែត |
រីឯNgoc Huyen និស្សិតនាតី១នាក់ដែលមានមាឌស្គមស្កែងបានរួមដំណើរជាមួយក្រុម
កម្ពុជាក្នុងអំឡុង១០ថ្ងៃនៃការប្រកួតថ្វីដៃជំនាញ។តាមគាត់ថា៖“ខ្ញុំទទួលបន្ទុការណែនាំ
ក្រុមកម្ពុជាពីការទទួលនៅព្រលានយន្តហោះដល់កម្មវិធីប្រកួតនិងការហូបចុក ។ខ្ញុំចាប់
ផ្តើមធ្វើការពីម៉ោង៧ដល់ម៉ោង២៣ជារៀងរាលថ្ងៃ។ “
ដោយទឹកចិត្តក្លៀវក្លារបស់ខ្លួនHoang Quy ជនស្ម័គ្រចិត្តទទួលបន្ទុកក្រុមឥណ្ឌូនេស៊ីទទួល
បានមនោសញ្ចេតនាពីមិត្តឥណ្ឌូនេស៊ី។បេក្ខជនឥណ្ឌូនេស៊ី១នាក់ចែករំលែកថា៖” ក្នុង
ការប្រកួតលើកនេះយើងខ្ញុំទទួលបានការជួយឧបត្ថម្ភជាច្រើនពី Hoang Quyក៍ដូចជា
បណ្តាមិត្តស្ម័គ្រចិត្តវៀតណាម។ក្រៅពីការផ្តល់ព័ត៌មានត្រៀមរៀមចំមធ្យោបាយធ្វើ
ដំណើរមិត្តទាំងអស់បានណែនាំ យើងខ្ញុំទៅទស្សនាទីក្រុងឧទ្ទេសនាមអំពីវប្បធម៌
មនុស្សនិងម្ហូបអាហារពិសេសរបស់វៀតណាមទៀតផង។ខ្ញុំនិងក្រុមបេក្ខជនឥណ្ឌូនេ
ស៊ីមានចំណាប់អារម្មណ៍ដ៍ល្អប្រសើរចំពោះស្មារតីធ្វើការរបស់បណ្តាយុវជនយុវនារី
ស្ម័គ្រចិត្តវៀតណាម។ “
|
បេក្ខជនឥណ្ឌូនេស៊ីការប្រកួតថ្វីដៃជំនាញASEANលើកទី១០័នៅរូបថត អិនធឺណែត)។ |
យុវជនយុវនារីស្ម័គ្រចិត្តវៀតណាមជាង១០០នាក់បានរួមចំណែកយ៉ាងសំខាន់ក្នុង
ជោគជ័យនៃការប្រកួតថ្វីដៃជំនាញASEANលើកនេះ។មិត្តទាំងអស់នេះនៅជាស្ពាន
ដែលរួមចំណែកឧទ្ទេសនាមរូបភាពវៀតណាមជាមួយមិត្តភក្តិអន្តរជាតិទៀតផង៕
HOANG HAI
-VOV 5