រាំរបាំអប្សរាដើម្បីរួចផុតពីភាពក្រីក្រ

(VOV)_ស្រីក្រមុំជាច្រើននាក់នៅកម្ពុជាកំពុងខំប្រឹងប្រែងរៀនរាំរបាំប្រពៃណីអប្ស
រាដើម្បីរួចផុតពីភាពក្រីក្រ។ របាំអប្សរាអាចចាត់ទុកជាប្រភេទរបាំ​គំរូ​មួយក្នុងការអភិ
រក្ស  និងពង្រីកតំលៃបេតិកភ័ណ្ឌវប្បធម៌អរូបី ក៏ដូចជារបៀបធ្វើអាជីវកម្មដ៏ថ្លៃថ្លាមួយ​ដើម្បីបំរើជីវភាពរស់នៅរបស់ប្រជាជន។​

រាំរបាំអប្សរាដើម្បីរួចផុតពីភាពក្រីក្រ - ảnh 1
រាំរបាំអប្សរា

“ ជីវិតរបស់ខ្ញុំបាន​ផ្លាស់ប្តូរ​ជាច្រើន ចាប់ពីពេលខ្ញុំចូល​រៀន​រាំ​របាំអប្សរា និងក្លាយ ទៅជានាដករ។ ខ្ញុំជានារីមួយនាក់នៅគ្រួសារធម្មតា។ ប៉ុន្តែដោយចេះរាំរបាំអប្សរា ខ្ញុំ
បាន​ទៅបរទេសដើម្បីសម្ដែង។ ​ខ្ញុំរកលុយ​បាន​ច្រើន​ដើម្បីជួយឧបត្ថម្ភគ្រួរសារនិង ចំណាយក្នុងការសិក្សារ។”

          នេះគឺជាការសំណេះសំណាលរបស់ស្រីសេន ជានាដកាមួយនាក់ក្នុងចំណោម
នាដកាអប្សរា​នៅកម្ពុជា។ ស្រីសេនបានអោយដឹងថា÷ ដើម្បី​ក្លាយទៅជានាដកាអប្ស
រានាង ត្រូវចូលរៀនតាំងពីកាលមុនអាយុ១៤ឆ្នាំ និងត្រូវហ្វឹកហាត់ក្នុងរយៈពេល៨ឆ្នាំ
ជាបន្តបន្ទាប់។ ​

          តាមដំណាលថា÷ អប្សរា​ជាទេពធិតា​​ពពក និង​ទឹក។ ​ ពេលដែលពួកព្រះនាង​
ច្រៀងរាំ​កំសាន្តនោះ ​ព្រៃព្រឹក្សា ពួកសត្វព្រៃកកើត​​លូតលាស់ ដូច្នេះប្រជាជនកម្ពុជា បានលើកសរសើរ​អប្សរា​ជាទេវធីកា​សម្បូររុងរឿង និងបង្កើតឡើងរបាំទេពធីតា​អប្សរា​
ដែលបាន​សម្ដែងនៅក្នុងបណ្ដាទិវាបុណ្យធំៗ ដើម្បីស្ងើចសរសើរ គុណបំណាច់របស់ ទេវតានិងព្រះរាជវង្សានុវង្ស។  រូបភាពរបស់អប្សរាត្រូវបានឆ្លាក់នៅ​ក្នុង​បណ្ដាប្រា សាទបុរាណបំផុតនៅកម្ពុជា ក៏ដូចជាសំណង់សាសនានានានៅ​​ទូទាំងប្រទេសកម្ពុ
ជា។ ឆ្លងកាត់ទស្សវត្ស៍ជាច្រើនមក របាំអប្សរានេះបាន​ក្លាយទៅជារបាំសាមញ្ញក្នុង
 ព្រះរាជទ្រព  បណ្ដាពិធីបុណ្យទានរបាំ បុណ្យចូលឆ្នាំថ្មី។ ឆ្នាំ២០០៣​ UNESCO បានទទួលស្គាល់របាំអប្សរាជាបេតិកភ័ណ្ឌអរូបីរបស់មនុស្ស​លោក។ ​នាសព្វថ្ងៃ
 បណ្ដា ភោជនីយដ្ឋាន សណ្ឋាគារធំៗនៅកម្ពុជាសុទ្ធតែ​រៀប​ចំការសម្ដែងរាំអប្សរា សំរាប់ភ្ញៀវទេសចរណ៍។ គេហ៍ទំព័រទេសចរណ៍ជា​ច្រើន​​បានចាត់ទុកថា÷ មកដល់
កម្ពុជា  ហើយមិនបានមើលរបាំអប្សរា ​គឺដូច​ជា​មិនបានឃើញភាព​ស្អាត​ដោយ ឡែក១របស់វប្បធម៌កម្ពុជា។

រាំរបាំអប្សរាដើម្បីរួចផុតពីភាពក្រីក្រ - ảnh 2
រៀនរាំរបាំអប្សរា

          ដោយបរិមាណភ្ញៀវទេសចរណ៍មកដល់កម្ពុជាកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ
 នោះតម្រូវការអំពីការទស្សនារបាំអប្សរាកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ  ការរៀនរាំរបាំអប្សរាជារបៀបមួយដើម្បីរួចផុតពីភាពក្រីក្រសំរាប់នារីជាច្រើន។ មជ្ឈ មណ្ឌលណែនាំរាំអប្សរាដោយឥតគិតថ្លៃជាច្រើន ក៏បានបង្កើតឡើងផងដែរ។ បង វ៉ាន់ ស៊ីថេន គ្រូបង្រៀននៃវិទ្យាស្ថានសិល្បះចំប៉ីបានអោយដឹងថា÷ ក្នុងរយៈពេលជិត១ឆ្នាំ
 បរិមាណសិស្សមករៀនរាំអប្សរាបានឡើងដល់ជិត២០០នាក់។

          “ ប្អូនៗអាចប្រើបណ្ដាលទ្ធភាពរាំប្រពៃណីនេះដើម្បីរកស៊ី អនុវត្ត​បណ្ដាគោល
ដៅរបស់ខ្លួន។ ប្អូនៗតែងតែមានគោលបំណងក្លាយទៅជា​មេធាវី វេជ្ជបណ្ឌិតជាដើម។ ប៉ុន្តែ ភាពក្រីក្របានធ្វើអោយសុបិននេះរបស់​ប្អូនៗ ពិបាកក្លាយទៅជាការពិត។ ហើយ របាំនេះបានជួយអោយប្អូនៗមានជីវភាព​រស់នៅល្អជាង។”

          តាមតួរលេខស្ថិតិការ​ដឹងថា÷ ប្រាក់ចំណូលជាមធ្យមរបស់ពលករកម្ពុជាមួយ​នាក់ពី១០០ដល់១៥០ដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែប្រាក់ចំណូលរបស់នាដកាអប្សរា​អាចទទួលបាន៣០០ដុល្លារអាមេរិក។ ហេតុនេះហើយ នារីកម្ពុជាជា​ច្រើននាក់បាន​
ជ្រើសរើសការ​រៀន​រាំរបាំអប្សរាដូចជារបៀបមួយដើម្បីរួចផុតពីភាពក្រីក្រ អនុវត្ត​សុបិនសិក្សារបស់ខ្លួន។ ជាច្បាស់លាស់ថា÷ របាំអប្សរាជាឧទាហរណ៍មួយអំពី​ការអភិ រក្សនិងពង្រីកតំលៃបេតិកភ័ណ្ឌ និងក្លាយទៅជាឧបករណ៍សំរាប់ ជួយប្រជាជនមានជីវ
ភាពរស់នៅល្អប្រសើជាង៕ 


ប្រតិកម្មទៅវិញ

ផ្សេងៗ