(VOV)_ក្រោយរយៈពេល១ឆ្នាំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធ
សាស្ត្រទ្វេភាគីវៀតណាម -ឥណ្ឌូណេស៊ី (ថ្ងៃទី២៨មិថុនាឆ្នាំ២០១៣) មក ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានជំរុញយ៉ាងខ្លាំងក្លាលើ គ្រប់ជាន់ ថ្នាក់។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យជាតិឥណ្ឌូនេស៊ី (ថ្ងៃ
ទី១៧ សីហា) ដែលបានរៀបចំឡើងនៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅរដ្ឋធានី
ហាណូយ អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម និងឯកអគ្គរដ្ឋទូតឥណ្ឌូនេ
ស៊ី ប្រចាំនៅវៀតណាម លោក H.E Mayerfas បូកសរុបឡើងវិញនូវចំណុច សំ ខាន់ៗនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនេះ។
|
វៀតណាមជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់ |
វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេស២ មានទំនាក់ទំនងយូរអង្វែងនិងចីរ
ភាព ដែលបានកសាងឡើងដោយអតីតប្រធានាធិបតីឥណ្ឌូនេស៊ី លោក Sukarno និងលោកប្រធានហូជីមិញ កាលពីឆ្នាំ១៩៥៤។ ក្នុងអំឡុង៦០ឆ្នាំ កន្លងទៅ ទំនាក់ ទំនងមិត្តភាពនេះត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំពង្រឹង និងពង្រីកជានិច្ចលើគ្រប់វិស័យ។
|
ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំនៅវៀត ណាម លោក H.E Mayerfas |
ថ្ងៃទី២៨ មិថុនាឆ្នាំ២០១៣ បានគូសសញ្ញាសំខាន់ក្នុងប្រវត្តិសាស្ត្រទំនាក់ទំ
នងរវាងប្រទេសទាំងពីរ ដោយសារប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក Susilo Bambang Yudhoyono បានឯក
ភាព ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ ទ្វេភាគី នាំទំនាក់ទំនង នៃប្រទេសទាំងពីរឡើងកំពស់ថ្មី១។ ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីប្រចាំនៅវៀត
ណាម លោក H.E Mayerfas បានអោយដឹងថា៖
“ មិនមែនថាប្រទេសណាក៏យើងខ្ញុំចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ យុទ្ធសាស្ត្រទេ ពីព្រោះទំនាក់ទំនងទ្វេភាគីត្រូវមានកំរិតសមស្រប ទើប ទទួល
បានប្រការនេះ។ នាបច្ចុប្បន្ន ឥណ្ឌូនេស៊ីមានទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រជា
មួយ ប្រទេសចំនួន១៤លើទូទាំងប្រទេស។ ក្នុងនោះ វៀតណាមជាដៃគូយុទ្ធ
សាស្ត្រតែ មួយគត់របស់យើងខ្ញុំនៅអាស៊ីអាគ្នេយ៍។”
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក H.E Mayerfas បាន សង្កត់ធ្ងន់ថែមទៀតថា៖ កិច្ចប្រមព្រៀងដៃគូយុទ្ធសាស្ត្រនេះជាគ្រឹះដ្ឋានសំខាន់ សំរាប់កិច្ចព្រមព្រៀងផ្សេងៗ ក្នុងអនាគត រួមចំណែកពង្រឹងនិងពង្រីកចំណង
មិត្តភាពរវាងប្រទេសទាំងពីរលើគ្រប់វិាស័យ៖
“ កិច្ចព្រមព្រៀងនេះជាគ្រឹះដ្ឋាន និងបុព្វបទសំរាប់កិច្ចសហប្រតិបត្តិការ
និងការចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពរួម។ ប្រការនេះជំរុញកិច្ចសហប្រ
តិ បត្តិការទ្វេភាគី ដែលក្នុងនោះ ភាគីទាំងពិរបន្តជំរុញជំនួបប្រាស្រ័យរវាង គណៈប្រតិភូគ្រប់ជាន់ថ្នាក់ រវាងរដ្ឋសភា រដ្ឋាភិបាលនៃប្រទេសទាំងពីរ ឬថ្នាក់អង្គ ភាពអាជីវកម្ម រវាងប្រជាជននៃប្រទេសទាំងពីរ។”
អាចនិយាយបានថា៖ កិច្ចព្រមព្រៀងនេះបានបង្ហាញនុវការយកចិត្តទុកដាក់ ជាពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជួយស្ថាប័ននិងប្រជាជននៃប្រ
ទេសទាំង ពីរយល់ដឹងបន្ថែមគ្នាទៅវិញទៅមក និងរួមដៃដោះស្រាយបណ្ដា
បញ្ហាទ្វេភាគី។
ស្ដីពីទំនាក់ទំនងពហុភាគី ប្រទេសទាំងពីរបានរួមសហការលើគ្រប់វេទិកា
នៅក្នុង តំបន់និងអន្តរជាតិ ប្រកបដោយល្អប្រសើ។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី
ប្រចាំ នៅវៀតណាម លោក H.E Mayerfas បានសង្កត់ធ្ងន់ថា៖ ការគាំទ្រលើគ្រប់ ជ្រុងជ្រុយនេះត្រូវបានបង្កើតឡើងដោយឈរលើទំនាក់ទំនងយូរអង្វែង និងចីរ
ភាព ទំនាក់ទំនង មិត្តភាព ប្រពៃណី រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង
ពីរ វៀតណាមនិងឥណ្ឌូនេស៊ី៕