(VOV)_ត្រូវបានកសាងពីឆ្នាំ ១៩៦១ មក វិមានអនុស្សាវរីយ៍ជាតិ (Monas) ជាសំ
ណង់រំលឹកខួបអនុស្សាវរីយ៍ទិវាជ័យជំនះ ការប្រយុទ្ធប្រឆាំងដណ្ដើមឯករាជ្យ របស់ប្រជា
ជាតិឥណ្ឌូនេស៊ីពីរដ្ឋអំណាចអាណានិគមនិយមហូឡង់ (ថ្ងៃទី១៩សីហាឆ្នាំ១៩៤៥)។ ស្ថិត
នៅកណ្ដាលទីក្រុង Jakarta នាបច្ចុប្បន្ន Monas បានក្លាយទៅជាមណ្ឌលទេសចរណ៍ដែល
មិនអាចរំលងបានរបស់ភ្ញៀវទេសចរគ្រប់រូប ពេលមកទស្សនាទីក្រុងនេះម្តង់ៗ។
|
វិមាន Monas – Jakarta ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា |
ស្ថិតនៅទីធ្លាធំ Merdeka ដោយមានផ្ទៃដី១០០ហិកតា Monas ជាអគារខ្ពស់មួយ
មានកំពស់១៣២ម៉ែត្រ នៅលើកំពូលមាននិមិត្តរូបអណ្ដាតភ្លើងជ័យជំនះ ដែលបាន
ធ្វើពីសំរិទ្ធិចំនួន១៤,៥ តោន និងស្រោបមាសចំនួន៥០គីឡូក្រាម។ ដោយយកជំនឿភាពមានផល វិស្វករ Friedrich Silaban បានបែងចែក Monas ជាពីរផ្នែកនៅខាងលើមាន
រូបរាងលិង្គ និងផ្នែកគ្រឹះដ្ឋានមានរូបរាងយោនី។ ហើយផ្នែកមួយទៀតនៅខាងក្រោមដី
ជាងបីម៉ែត្រត្រូវបានធ្វើជាសារមន្ទីរ ដោយមានផ្ទៃដីជាង៦៤០ម៉ែត្រក្រឡា អាចទទួល
ភ្ញៀវទេសចរជាង៥០០នាក់មកទស្សនា។ សារមន្ទីរនេះបានឧទ្ទេសនាមអំពីប្រទេសជាតិ
ឥណ្ឌូនេស៊ីក្នុងគ្រប់ដំណាក់កាលអភិវឌ្ឍន៍របស់ខ្លួន។
ចុះពីរថភ្លើង គ្រួសារលោកMuhammad បានរួមជាមួយចរន្តមនុស្សផ្សេងៗ ឈរ
ជាជួរ ដើម្បីចូលក្នុងសារមន្ទីរ។ ទើបម៉ោង៨ព្រឹកក្តី ប៉ុន្តែមនុស្សបានមកដល់ទីនេះ
អាចឡើងដល់រាប់រយនាក់ហើយ៖
“ ខ្ញុំមកពីកោះ Kalimantan។ថ្ងៃនេះជាថ្ងៃឈប់សំរាក ដូច្នេះគ្រួសារខ្ញុំទៅទស្សនា
ទីក្រុង Jakarta ។ខ្ញុំនាំកូនៗមក Monas ដើម្បីអោយពួកគេយល់ដឹងបន្ថែមអំពីប្រវត្តិ
សាស្ត្ររបស់ប្រទេសខ្លួនដែរ។”
នាបច្ចុប្បន្ន លោក Muhammad រួមជាមួយគ្រួសារបានចូលក្នុងសារមន្ទីរ ហើយ
ចាប់ផ្តើមដំណើរទស្សនា។ នៅក្នុងនេះមានបង្អួចធំចំនួន៥១ ហើយក្នុងបង្អួចនិមួយៗ
នេះ បានបង្ហាញអំពីដំណាក់កាលមួយរបស់ប្រទេសឥណ្ឌូនេស៊ី ពីដំណាក់កាលចាប់ផ្តើម
កសាងប្រទេស ការប្រយុទ្ធប្រឆាំងរំដោះជាតិ ដល់ដំណាក់កាលកសាងនិងការពារប្រ
ទេសជាតិនាបច្ចុប្បន្ន។ នៅចុងក្រោយរបស់សារមន្ទីរគឺបន្ទប់តូចមួយ មានឈ្មោះថា៖
បរិវេណឯករាជ្យ។ ក្នុងនោះបានតាំងបង្ហាញទង់ជាតិ ផែនទី និងសេចក្ដីថ្លែងការណ៍
ឯករាជ្យ ដែលបានស្រោបមាស ដោយប្រធានាធិបតី Sukarno ប្រកាស នាឆ្នាំ១៩៤៥។
នៅទីនេះ ក្រៅពីគ្រួសារលោក Muhammad នៅមានភ្ញៀវទេសចរជាច្រើននៅក្នុងនិង
ក្រៅប្រទេសទៀតផង ហើយក្នុងនោះមានលោក Tena ភ្ញៀវទេសចរមកពីអូស្ត្រាលី។
នេះជាលើកដំបូង លោក Tena មកឥណ្ឌូនេស៊ី៖
“ ខ្ញុំមកដល់ឥណ្ឌូនេស៊ីបាន២ថ្ងៃតែប៉ុណ្ណោះ ហើយខ្ញុំបានជ្រើសរើស Monas ជា
ទីមកដល់ដើមដំបូងរបស់ខ្ញុំ។ ទីនេះធំ និងគួរអោយទាក់ទាញណាស់។”
គណកម្មាធិការគ្រប់គ្រង Monas បានអោយដឹងថា៖ ជាធម្មតា ដើម្បីធានាសុ
វត្ថិភាព គេបានកំណត់បរិមាណភ្ញៀវទេសចរចូលមើលទស្សនាពី១៥០០-១៨០០នាក់
តែប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងថ្ងៃបុណ្យ បរិមាណភ្ញៀវទេសចរមកទីនេះ កើនឡើងជាច្រើន
ណាស់។ លោកស្រី Sri Yanti សមាជិកា គណៈកម្មាធិការគ្រប់គ្រង Monas បានអោយ
ដឹងថា៖
“ ក្នុងថ្ងៃបុណ្យ Adul Adha កន្លងទៅ មានភ្ញៀវទេសចរជាង១៥ពាន់នាក់មក
ទស្សនា Monas។ ដើម្បីធានាសុវត្ថិភាពសំរាប់ភ្ញៀវមកទស្សនា យើងខ្ញុំមានក្រុមសន្តិ
សុខ រួមសហការជាមួយនគរបាលក្នុងតំបន់។ ”
សំបុត្រចូលរួមទស្សនា Monas គឺថោកណាស់ ពី៥០សេនដល់២ដុល្លារអាមេរិក
តែប៉ុណ្ណោះ។
៣៦ឆ្នាំកន្លងទៅ ចាប់ពីថ្ងៃចាប់ផ្តើមបើកទ្វារមក Monas បានទទួលភ្ញៀវ
រាប់លាននាក់មកទស្សនា។ នាបច្ចុប្បន្ន វាបានក្លាយទៅជានិមិត្តសញ្ញារបស់ឥណ្ឌូ
នេស៊ី និយាយរួម និងរបស់ទីក្រុង Jakarta និយាយដោយឡែក។នៅកន្លែងណា នៅ
ទីក្រុង Jakarta នេះ គេក៏អាចរកឃើញនិមិត្តរូបរបស់អណ្ដាតភ្លើងរបស់ Monas ទាំង
នៅស្ថាប័នទីភ្នាក់ងារ ដល់ផ្ទះរបស់ប្រជាជនដែរ៕