សលាវិទ្យាល័យមិត្តភាពឡាវ - វៀតណាម៖ ទីកន្លែងចិញ្ចឹមក្ដីសុបិន

(VOVWORLD) - ដោយមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនោះសលាវិទ្យាល័យមិត្តភាពឡាវ - វៀតណាមគឺជានិមិត្តរូបដ៏ថ្លៃថ្លានៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ក្រៅពីភារកិច្ចអប់រំនិងបណ្តុះបណ្តាលនោះ សាលាក៏ជាទីកន្លែងផ្លាស់ប្ដូរវប្បធម៌ ថែរក្សា ពង្រីក ក៏ដូចជាចិញ្ចឹមក្ដីសុបិនរបស់សិស្សានុសិស្សជាច្រើនជំនាន់នៅប្រទេសឡាវ។
សលាវិទ្យាល័យមិត្តភាពឡាវ - វៀតណាម៖ ទីកន្លែងចិញ្ចឹមក្ដីសុបិន - ảnh 1សលាវិទ្យាល័យមិត្តភាពឡាវ - វៀតណាម 

សលាវិទ្យាល័យមិត្តភាពឡាវ - វៀតណាមត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០០៨ ។ ចាប់ពីថ្ងៃបង្កើតមកសិស្សានុសិស្សពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១២ ត្រូវបានសិក្សារៀនសូត្រភាសាវៀតណាមចំនួន ២ ពេល ក្នុងមួយសប្តាហ៍។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ភាសាវៀតណាមបានក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងកម្មវិធីអប់រំ ក៏ដូចជា សកម្មភាពរបស់សាលាផងដែរ។ ប្អូន Vilayvone សិស្សថ្នាក់ទី ៧/៤ នៃវិទ្យាល័យមិត្តភាពឡាវ - វៀតណាម គឺអាចនិយាយភាសាវៀតណាមតាំងពីកុមារភាប។ អ្នកម្ដាយរបស់ Vilayvone មានដើមកំណើតវៀតណាម ហើយឪពុកជាជនជាតិឡាវ។ តាំងពីកុមារភាព ប្អូនត្រូវបានអ្នកម្ដាយបង្រៀនភាសាវៀតណាម ហើយដំណាលរឿងរ៉ាវអំពីប្រទេសវៀតណាម ដ៏ស្រស់បំព្រង ដូច្នេះ Vilayvone កាន់តែស្រឡាញ់ស្រុកកំណើត ប្រភពដើមរបស់ខ្លួន។ ប្អូន Vilayvone បាន ចែករំលែកថា៖

“គ្រួសារប្អូនមានសមាជិកចំនួន ៤ នាក់។ ប្អូនបានកើត និងធំដឹងក្ដីនៅឡាវ។ នៅផ្ទះ អ្នកម្តាយតែងតែបង្រៀនភាសាវៀតណាមដល់ប្អូន ដើម្បីរំលឹកអំពីស្រុកកំណើតរបស់ខ្លួន។ ប្អូនបានសង្កេតឃើញថា ភាសាវៀតណាមមានអត្ថន័យដ៏សំខាន់ណាស់។ នាពេលអនាគត ប្អូនមានគោលបំណងចង់បន្តការសិក្សានៅវៀតណាម ហើយក្លាយទៅជាគ្រូពេទ្យមួយរូប ព្រោះថានេះគឺជាស្រុកកំណើតរបស់ខ្លួន“។

សលាវិទ្យាល័យមិត្តភាពឡាវ - វៀតណាម៖ ទីកន្លែងចិញ្ចឹមក្ដីសុបិន - ảnh 2 ប្អូន Vilayvone សិស្សថ្នាក់ទី ៧/៤ នៃវិទ្យាល័យមិត្តភាពឡាវ - វៀតណាម

ដើម្បីជួយសម្រួលដល់ការសិក្សារៀនសូត្រភាសាវៀតណាមឲ្យទទួលបានលទ្ធផល ល្អនោះ លោកគ្រូ អ្នកគ្រូនៅសាលានេះក៏ជួបការលំបាកជាច្រើន ដោយមិនចេះភាសាឡាវ។ ប៉ុន្តែដោយមានការជក់ចិត្តជាមួយការងារនោះ លោកគ្រូ អ្នកគ្រូនៅទីនេះបានជំនះពុះពារលើការលំបាកទាំងអស់។ លោកស្រី  Nguyen Thi Mai Hue អ្នកគ្រូបង្រៀនភាសាវៀតណាមនៅសាលាបានចែករំលែកថា៖ នាគ្រាដំបូងមកដល់ប្រទេសឡាវ អ្នកគ្រូជួបប្រទះនឹងការលំបាកច្រើនណាស់។ ក្រៅពីការសិក្សារៀនសូត្រភាសាឡាវ អ្នកគ្រូតែងតែចំណាយពេលវេលា ដើម្បីស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់ឡាវ ដើម្បីបម្រើការសិក្សារៀនសូត្រផងដែរ។ អ្នកគ្រូបានចែករំឡែកថា៖

“ សិស្សានុសិស្សនៅទីនេះមានចំណាប់អារម្មណ៍អំពីភាសាវៀតណាមណាស់។ ខ្ញុំពិតជាសប្បាយរីយរាយណាស់ ក្នុងនាមជាជនជាតិវៀតណាមមួយរូប ដែលអាចបង្រៀនភាសារវៀតណាម ដល់សិស្សានុសិស្សឡាវ ហើយជួយប្អូនៗមានការយល់ដឹងបន្ថែមអំពីទឹកដី មនុស្ស និង ទំនៀមទម្លាប់របស់វៀតណាម។ ខ្ញុំមានក្ដីសង្ឃឹមថា សិស្សានុសិស្សអាចសន្ទនាជាភាសាវៀតណាមជាមួយគ្នា ហើយនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ប្អូនៗ ដើម្បីបន្តការសិក្សានៅវៀតណាមនាពេលអនាគត“។

ក្រោយពេលបញ្ចប់ការសិក្សានៅសាលា មានសិស្សានុសិស្សជាច្រើនទទួលបានអាហារូបករណ៍ ដើម្បីបន្តការសិក្សារៀនសូត្រ ស្រាវជ្រាវ និងចូលរួមចំណែកដល់បុព្វហេតុកសាង និងអភិវឌ្ឍប្រទេស។ ប្រការនេះបានរួមចំណែកពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - ឡាវ។ លោក Donkeomysay នាយកសាលា វិទ្យាល័យ មិត្តភាពឡាវ - វៀតណាមបានឲ្យដឹងថា៖

“តាមរយៈកិច្ចសហប្រតិបត្តិការ ជារៀងរាល់ឆ្នាំ ក្រសួងអប់រំនៃប្រទេសទាំងពីរបានផ្ដល់អាហាររូបករណ៍ចំនួន ១០ ចំណែកដល់សិស្សានុសិស្ស។ ទន្ទឹមនឹងនេះ សាលាក៏បានជ្រើសរើសសិស្សានុសិស្សពូកែ ដែលមានសីលធម៌ល្អ ដើម្បីបញ្ជូនទៅសិក្សានៅវៀតណាម។ ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាភាសាវៀតណាមនោះ សាលាក៏បានប្រើប្រាស់បន្ទប់មួយចំនួននៅសាលា ដើម្បីធ្វើជាថ្នាក់រៀន។ លើលពីនេះទៅទៀតរដ្ឋាភិបាល វៀតណាមក៏បានជួយឧបត្ថម្ភសាងសង់អគារកម្ពស់ ៣ ជាន់ ដែលមានបន្ទប់រៀនចំនួន ១២ ។ រហូតមកដល់ពេលនេះ សាលាមានថ្នាករៀនភាសាវៀតណាមចំនួន ៣១ បន្ទប់ ហើយថ្នាក់រៀននីមួយៗ មានសិស្សានុសិស្សពី ៣៨ ទៅ ៤០ នាក់ផងដែរ។

ភាសាវៀតណាម បាន និងកំពុងត្រូវបានសិស្សានុសិស្សនៅឡាវផ្ដោតការយកចិត្តទុកដាក់កាន់តែច្រើន។ ភាសាវៀតណាមមិនត្រឹមតែជាចំណង់ចំណូលចិត្ត បំណងប្រាថ្នាប៉ុណ្ណោះទេ ថែមទាំងជាកូនសោរជួយសិស្សានុសិស្សឡាវទទួលបានជោគជ័យក្នុងជីវភាពរស់នៅ។ ម៉្យាងវិញទៀត ការបង្រៀនភាសាវៀតណាមនៅ ឡាវក៏បានរួមចំណែកក្នុងការថែរក្សា និងពង្រីកតម្លៃស្នូលនៃទំនាក់ទំនងមិត្តភាពវៀតណាម - ឡាវ ដែលត្រូវបានបុព្វបុរសជំនាន់មុនៗ កសាង ពូនជ្រំ ហើយជំនាក់បច្ចុប្បន្ននេះ ត្រូវមានភារកិច្ចរក្សទុក និងបន្តមរតកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ