អាស៊ាននិងបណ្ដាការរួមវិភាគទានរបស់វៀតណាមក្នុងឆ្នាំ២០១២
(VOV) /  
(VOV)_ឆ្នាំ ២០១២ ដោយប្រធានបទ÷ អាស៊ាន÷ សហគមន៍មួយ វិសនាមួយ
សហ គមន៍បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ទទួលបានលទ្ធផលសកម្មមួយ
ចំនួន។ បណ្ដាលទ្ធផលនេះ កំពុងនាំអាស៊ានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
ឆ្ពោះ ទៅគោលដៅ បង្កើតសហគមន៍អាស៊ាន នាឆ្នាំ ២០១៥។
អាចនិយាយបានថា÷ ឆ្នាំ ២០១២ អាស៊ាន ដណ្ដើមបានជោគជ័យជាច្រើន គួរ
អោយកត់សម្គាល់។ ក្នុងឆ្នាំនេះ អាស៊ានបន្តលៃទុកអាទិភាពខ្ពស់ អោយការអនុវត្ត ការកសាងសហគមន៍ដោយផ្អែកលើសរសរស្នូលចំនួន៣គឺ÷ នយោបាយ សន្តិសុខ
សេដ្ឋកិច្ច និងវប្បធម៌សង្គម។ អំពី សហគមន៍នយោបាយសន្តិសុខ សេដ្ឋកិច្ច ក្នុង
រយះ ពេលកន្លងទៅ អាស៊ានជាកត្តាសំខាន់ជួរមុខមួយ ក្នុងការធានាបរិយាកាស សន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍន៍ របស់តំបន់។ អំពី សហគមន៍សេដ្ឋកិច្ច ឆ្នាំ ២០១២ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ អាស៊ានមានសញ្ញា សកម្មមួយចំនួន។ កំណើន GDP របស់ អាស៊ាន ក្នុងឆ្នាំ ២០១២ ទទួលបាន ៥% បើ
ប្រៀបនឹង ឆ្នាំទៅមិញគឺ ៤,៧%។ ការវិនិយោគពីបរទេសចូលមក អាស៊ានមាននិន្នា
ការកើន ឡើង បើប្រៀបនឹងឆ្នាំទៅមិញ។ អំពីសហគមន៍វប្បធម៌សង្គម÷ អាស៊ាន
បាន អនុម័ត្តទៅលើ ផែនការធ្វើសកម្មភាព អាស៊ានអំពីការប្រែប្រួលអាកាសធាតុ
និងសេចក្ដីសម្រេចចិត្ត បាំងកក អំពីកិច្ចសហប្រតិបត្តិការបរិស្ថានអាស៊ាន…។ល។
|
អាស៊ាននិងបណ្ដាការរួមវិភាគទានរបស់វៀតណាមក្នុងឆ្នាំ២០១២(internet) |
ក្នុងឆ្នាំ ២០១២ ទំនាក់ទំនងការទូតរបស់ អាស៊ានបន្តបានបើកទូលាយ និងស៊ី
ជំរៅ។ ទន្ទឹមនឹងការអនុវត្តបណ្ដាកម្មវិធី ផែនការសហប្រតិបត្តិការ ដែលមាន ស្រាប់
ជា មួយដៃគូ អាស៊ានក៏សកម្មនាំចេញការផ្តើមគំនិតថ្មីអំពីកិច្ចសហប្រតិបត្តិការលើ ច្រើនវិស័យ ដូចជា÷សេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ…។ល។ វាយតំលៃអំពីតួនាទី
របស់អាស៊ាន ក្នុងឆ្នាំ ២០១២ សាស្ត្រាចារ បណ្ឌិត ឧត្តមសេនីយត្រី Le Van Cuong - អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ-ក្រសួងនគបាល បានចាត់ទុកថា÷
“ អាស៊ានបានសម្ដែងតួនាទីនៃអង្គការ ស្ថាប័ន តភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់យ៉ាង
ខ្លាំងក្លា។ ពីនោះបានសរអោយឃើញថា÷ អាស៊ានបានកំពុងជាក់ស្ដែងភាវូប នីយ កម្មគោលដៅកសាងសហគមន៍នាឆ្នាំ ២០១៥។ ទន្ទឹមនឹងនោះ អាស៊ានបានអនុវត្ត គោលនយោបាយកិច្ចការបរទេសតុល្យភាពទៀតផង។”
ជាមួយការចូលរួមរបស់វៀតណាមក្នុង អាស៊ានឆ្នាំ២០១២ ក៏បានរួមវិភាគ ទានសកម្ម ចូលក្នុងការជោគជ័យរបស់ អាស៊ាន។ វៀតណាមបានរួមចំណែកជាក់ ស្ដែងចូលក្នុងការបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ អាស៊ាន-ចិន និយាយរួម ទន្ទឹម នឹងនោះជំរុញការអនុវត្តសេចក្ដីថ្លែងការរួម អាស៊ាន-ចិនយ៉ាងគ្រប់គ្រាន់ អំពី ការ ប្រតិបត្តទៅនៅសមុទ្រខាងកើត…ជាដើម។ លោក Nguyen Tien Minh នាយក នាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេសវៀតណាម បានអោយដឹងថា÷
“ ក្នុងឆ្នាំកន្លងទៅ យើងមានការខំប្រឹងប្រែងជាច្រើន ដើម្បីបំពេញតួនាទីជាសមាជិកសកម្ម ម្ចាស់ការ។ យើងបានរួមសហការជាមួយ អាស៊ាន ដើម្បីជំរុញ
ល្បឿន ដំណើការកសាងសហគមន៍ តភ្ជាប់ក្នុងអាស៊ាន ខំប្រឹងប្រែងលើកកំពស់ ការយល់ដឹងរបស់ប្រជាជនអំពីអាស៊ាន ផ្សព្វផ្សាយរូបភាព អាស៊ាននិងសហគមន៍ អាស៊ានចេញទៅសហគមន៍អន្តរជាតិ…ជាដើម។”
កំណាត់ផ្លូវខាងមុខនេះ ទោះបីនៅមានការលំបាក់សាកល្បងជាច្រើនក្តី ប៉ុន្តែជាមួយកំរាស់បទពិសោធន៍ និងការរីកធំធាត់ ក្រោយរយះពេល៤៥ឆ្នាំ ស្មារតីសាមគ្គី ភាព និងសមត្ថភាពសកម្ម អាស៊ាននឹងឆ្លងផុតពីរាល់ការលំបាកសាកល្បងខាង
អនុវត្ត រាល់គោលដៅដែលបានដាក់ចេញ ប្រកបដោយជោគជ័យ គឺកសាងសហ
គមន៍រួម អាស៊ាននាឆ្នាំ ២០១៥៕
-VOV