បុណ្យតេតប្រពៃណីនៃការជួបជុំគ្នា

(VOVWORLD) - នៅថ្ងៃទី ៣០ តេត នៅតាមស្ថានីយ៍រថយន្តក្រុង និងស្ថានីយ៍រថភ្លើង រថយន្តក្រុង និងរថភ្លើងជាច្រើននៅតែប្រញាប់ប្រញាល់ចាកចេញពីស្ថានីយ៍ ដឹកអ្នកដំណើរចុងក្រោយត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីជួបជុំជាមួយក្រុមគ្រួសារស្វាគមន៍ឆ្នាំថ្មីឲ្យទាន់ពេលវេលា។

បុណ្យតេតប្រពៃណីនៃការជួបជុំគ្នា - ảnh 1នៅថ្ងៃទី ៣០ តេត នៅតាមស្ថានីយ៍រថភ្លើង រថភ្លើងជាច្រើននៅតែប្រញាប់ប្រញាល់ចាកចេញពីស្ថានីយ៍ ដឹកអ្នកដំណើរចុងក្រោយត្រឡប់ទៅស្រុកកំណើតវិញ។ (រូបថត៖ laodong.vn)

“ថ្ងៃនេះខ្ញុំទើបតែបញ្ចប់ការងារទើបអាចទៅផ្ទះបាន។ និយាយទូទៅថា នៅពេលបុណ្យតេត និងរដូវផ្ការីកមកដល់ម្ដងៗ វិលត្រឡប់ទៅផ្ទះវិញពិតជាសប្បាយរីករាយណាស់។ ក្នុងបរិយាកាសដ៏រីករាយនៃបុណ្យតេត ហើយការងារប្រព្រឹត្តទៅដោយរលូន ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដោយបានមកទទួលអំណរបុណ្យតេតជាមួយក្រុមគ្រួសារ”។

“ខ្ញុំសប្បាយចិត្ត ហើយកំពុងរង់ចាំឡើងឡានក្រុងទៅផ្ទះដើម្បីទទួលអំណរបុណ្យតេត។ នៅផ្ទះនៅតែសប្បាយជាងស្នាក់នៅទីនេះ។ មនុស្សគ្រប់គ្នានៅទីនេះទៅផ្ទះទាំងអស់ ជាពិសេសកូនខ្ញុំ គាត់សប្បាយចិត្តខ្លាំងណាស់”។

“ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័សដើម្បីជួបជុំក្រុមគ្រួសារ។ ខ្ញុំមានអារម្មណ៍រីករាយណាស់ព្រោះខ្ញុំបានជួបសាច់ញាតិនិងប្អូនទាំងពីររបស់ខ្ញុំ។ ត្រឡប់មកផ្ទះលេងជាមួយប្អូនទាំងពីរ ហើយខ្ញុំក៏ជួយបោសសម្អាតផ្ទះ និងតុបតែងផ្ទះឲ្យបានស្អាត”។

បុណ្យតេតប្រពៃណីនៃការជួបជុំគ្នា - ảnh 2ទោះបីជាសង្គមកាន់តែទំនើបក៏ដោយ ប៉ុន្តែរសជាតិនៃបុណ្យតេតប្រជាប្រិយ និងតម្លៃវប្បធម៌ប្រពៃណីនៅតែត្រូវបានថែរក្សាជានិច្ចនៅក្រោមដំបូលផ្ទះនីមួយៗ។ (រូបថត៖ tuoitre.vn)

ក្នុងពេលជាមួយគ្នានោះ បរិយាកាសនៃការជួបជុំគ្នាក្នុងថ្ងៃចុងឆ្នាំ បានគ្របដណ្ដប់ពេញផ្ទះតូចរបស់លោក An អាយុ ៨៤ ឆ្នាំនៅទីក្រុងហាណូយ។ ឆ្នាំនេះ លោកទទួលចៅ នៅឯបរទេស ត្រឡប់មកអំណរបុណ្យតេត។

“ប្រការដែលខ្ញុំចងចាំបំផុតគឺអារម្មណ៍នៃការជួបជុំគ្នាប្រកបដោយភាពកក់ក្ដៅក្នុងគ្រួសារ ការទន្ទឹងរង់ចាំវេលាឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី... បន្ទាប់ពីទទួលទានអាហារថ្ងៃចុងឆ្នាំ ខ្ញុំតែងតែរង់ចាំមើលកម្មវិធីអំពីទេវតាចង្ក្រាន។ លោកតាលោកយាយ រៀបចំស្ពកសែននៅក្រៅទីធ្លា និងត្រៀមអាំងប៉ាវផងដែរ។ រឿងទាំងអស់នេះគឺខ្ញុំនឹកខ្លាំងណាស់ ពេលរស់នៅឆ្ងាយពីផ្ទះ។ នៅបរទេស ថ្វីត្បិតតែមានមុខម្ហូបថ្ងៃបុណ្យតេតគ្រប់ប្រភេទ ដូចជា៖ នំអន្សម ប្រហិត និងកាំជ្រួច ក៏ដោយ ប៉ុន្តែមិនអាចទទួលបានអារម្មណ៍បែបនេះទេ”។

ការថតរូបសមាជិកគ្រួសារទាំងអស់ជាទម្លាប់តាំងពីមុនមក របស់គ្រួសារលោក An នៅថ្ងៃទី ៣០ តេត។ នេះគឺជាម្ហូបខាងស្មារតីដែលត្រូវបានគ្រួសារលោកថែរក្សា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ដោយមិនប្រើទូរស័ព្ទ ឬកាមេរ៉ាផ្ទាល់ខ្លួននោះទេ លោកបានជួលអ្នកថតរូបមកផ្ទះ ដើម្បីធានាថារូបថតនីមួយៗអាចរក្សាពេលវេលាដែលមានគុណភាពល្អបំផុត។

“នៅរសៀលថ្ងៃទី៣០តេត ជារៀងរាល់ឆ្នាំ ពេលវេលាដែលខ្ញុំចូលចិត្តបំផុត និងមមាញឹកបំផុតគឺពេលថតរូប។ រូបថតនៃមហាគ្រួសារទាំងមូល តាយាយថតជាមួយគ្នា ហើយថតជាមួយគ្រួសារនីមួយៗរបស់កូនប្រុស កូនស្រី និងរូបថតថតជាមួយចៅ... សប្បាយណាស់។ ហើយជារៀងរាល់ឆ្នាំ ខ្ញុំតែងតែបោះពុម្ភរូបថតទំហំធំរបស់គ្រួសារទាំងមូល ដើម្បីព្យួរឡើង ដូចអាល់ប៊ុមមួយនៃពេលវេលាអញ្ចឹង”។

សម្រាប់លោក An នៅលើជញ្ជាំងក្នុងបន្ទប់ទទួលភ្ញៀវ រូបថតមហាគ្រួសារគឺជាមោទនភាពនិងសក្ខីភាពនៃភាពស្អិតរមួតនិងការជួបជុំគ្នាដែលបានក្លាយជាប្រពៃណីរបស់គ្រួសារ។

“មុននឹងបុណ្យតេត ខ្ញុំតែងតែទូរស័ព្ទប្រាប់កូនចៅឲ្យមានវត្តមានគ្រប់គ្រាប់ ដើម្បីអុជធូបឧទ្ទិសដល់ជីដូនជីតា ក្រោយពីរយៈពេលមួយឆ្នាំខិតខំធ្វើការ។ សំខាន់ជាងនេះទៅទៀត គឺរួមគ្នារីករាយនឹងពេលវេលាដ៏កក់ក្តៅនៃបុណ្យតេត អប់រំចៅៗឲ្យស្គាល់ពីប្រភពដើម ព្រមទាំងពូនជ្រុំមនោសញ្ចេតគ្រួសារដ៏ពិសិដ្ឋផងដែរ”។

ទោះបីជាសង្គមកាន់តែទំនើបក៏ដោយ ប៉ុន្តែរសជាតិនៃបុណ្យតេតប្រជាប្រិយ និងតម្លៃវប្បធម៌ប្រពៃណីនៅតែត្រូវបានថែរក្សាជានិច្ចនៅក្រោមដំបូលផ្ទះនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ