A Hler ជនជាតិ Xe Dang ម្នាក់ធ្វើផលិតកម្មពូកែរបស់ភូមិ Kon kơlok

(VOVWORLD) -ដោយសារចេះប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពបច្ចេកវិទ្យា ឧស្សាហ៍ព្យាយាមរៀនសូត្រ លោក A Her ជនជាតិ Xe Dang មួយនាក់ជាគំរូឆ្នើមអំពីការធ្វើសេដ្ឋកិច្ចពូកែ។ មិនត្រឹមតែធ្វើមានសម្រាគ្រួសារ ខ្លួនប៉ុណ្ណោះទេ លោកថែមទាំងលើកទឹកចិត្តឲ្យអ្នកភូមិ Dak Mar ស្រុក Dak Ha ខេត្ត Kon Tum រួចផុតពីភាពក្រី ក្រ។ 
A Hler ជនជាតិ Xe Dang ម្នាក់ធ្វើផលិតកម្មពូកែរបស់ភូមិ Kon kơlok - ảnh 1ផ្ទះរបស់លោក A Hler ដែលបានសាងសង់នាឆ្នាំ២០១៥ 

ក្រឡែកមើលឡើងវិញមុនឆ្នាំ១៩៩៥នោះ គឺជីវភាពរស់នៅរបស់បងប្អូនជន ជាតិ Xe Dang នៅភូមិ Kon kơlok ឃុំ Dak Mar ស្រុក Dak Ha ខេត្ត Kon Tum តែងជួបការលំបាក ជាច្រើន។ បើយោងតាមការធ្វើកសិកម្មចាស់ អ្នកភូមិត្រឹមតែធ្វើស្រែចំការតែមួយ រដូវ។ ឆ្នាំណាដែលអាកាសធាតុអំណោយផលក៏គ្រាន់តែមាន ចំណីអាហារគ្រប់គ្រាន់ បរិភោគតាមរយៈថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបើជួបប្រទះនឹងការរាំងស្ងួត ទឹកជំនន់គឺឆ្នាំនោះ ខ្វះខាតគ្រប់បែបយ៉ាង។ មិនអស់ចិត្តជាមួយនឹងជីវ ភាពក្រីក្រ លោក A Hler បានស៊ូ លំបាក ទៅសិក្សារៀនសូត្រពីគ្រួសារដែលពូកែធ្វើពលកម្មនៅតំបន់មួយចំនួនដូចជា Dak Lak និង Gia Lai។ ដល់ឆ្នាំ១៩៩៦ លោក A Hler បានសម្រេចធ្វើស្រែចំការផង និងដាំដើមកាហ្វេ កៅស៊ូផង។ ដោយ សារស្វិតស្វាញសិក្សារៀនសូត្រនោះ រហូតមក ដល់បច្ចុប្បន្ន គ្រួសាររបស់លោក A Hler មានចំការកាហ្វេជាង២ហិកតា ចំការកៅស៊ូ ជាង១ហិកតា ថែមទាំងវាលស្រែធំល្វើយនិងសត្វពាហនៈរាប់សិបក្បាល។ ដកចំណាយនៃការផលិតហើយ ក្នុងមួយឆ្នាំក្រុមគ្រួសាររបស់លោករកបានប្រាក់ជាង ២៥០លានដុង។ ចែករំលែកអំពីបទពិសោធន៍ធ្វើសេដ្ឋកិច្ចរបស់ខ្លួន លោក A Hler  បានអះអាងថា រៀនសូត្រ បទពិសោធន៍និងឧស្សាព្យាយាមជាវិធីសាស្ត្រដើម្បីទទួល ជោគជ័យ៖ 

     “ត្រូវតែរៀនជានិច្ច ត្រូវតែចេះកិតគូក្នុងការរកស៊ីនិងចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកទេសគឺធ្វើផលិតកម្មនឹងទទួលបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមជាមួយគ្នានោះ គឺ ត្រូវប្រមូលផ្តុំកម្លាំងពលំ សាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅក៏ដូច ជាក្នុង ការផលិត។មុននេះ ខ្ញុំធ្វើពលកម្មហត់នឿយណាស់និងប្រើកម្លាំងច្រើន។ ឥឡូវនេះ ខ្ញុំមិនសូវប្រើកម្លាំងច្រើនទេ ការងារសឹងតែទាំងអស់គឺត្រូវប្រើប្រាស់ម៉ាស៊ីន”។

        បច្ចុប្បន្ន គ្រូសារលោក A Hler មានផ្ទះធំទូលាយដែល ស្ថាបត្យកម្មបែបលោកខាងលិចនិងបានកសាងឡើងពីឆ្នាំ២០១៥។ ក្នុងផ្ទះមានគ្រឿងសង្ហារឹមគ្រប់គ្រាន់។ ចំការព័ទ្ធជំវិញផ្ទះមានទទឹង៣.៧០០ម៉ែត្រការ៉េនិងផ្នែកមួយនៃផ្ទះជាកន្លែងទុកម៉ូតូ និងម៉ាស៊ីនបម្រើផលិតកម្មកសិកម្មច្រើនប្រភេទ។ ទោះបីជាខ្លួនទទួលយកបានបទ ពិសោធន៍ដាំដំណាំឧស្សាហកម្មនិងចិញ្ចឹមសត្វ ប៉ុន្តែលោក A Hler មិនរអែងចិត្ត ដោយសុខចិត្តណែនាំឲ្យគ្រួសារនានាក្នុងភូមិនូវបច្ចេកវិទ្យាថែ ទាំនិងបាចជីសម្រាប់ ដើមកាហ្វេ ដើមកោស៊ូ ទៀតផង។ ដោយរៀនតាមលោក A Hler នោះ គ្រួសារជា ច្រើនក្នុងភូមិ បានផ្លាស់ប្តូរទៅដាំដើមឈើឧស្សាហកម្មរួមជាមួយការចិញ្ចឹមសត្វ តាមនោះរួចផុតពីភាពក្រីក្រ។ លោក A Bom ព្រឹទ្ធាចារ្យមួយរូបក្នុងភូមិបាននិយាយ អំពីលោក A Hler ដូចជា៖

“លោក A Hler ជាមនុស្សម្នាក់ដែលជួយណែនាំឲ្យអ្នកភូមិអំពីរបៀបធ្វើផលិត ដោយអស់ពីចិត្តពីថ្លើម។ មិនត្រឹមតែផ្សព្វផ្សាយជូនអ្នកភូមិនៅក្នុងកិច្ចប្រជុំនានាប៉ុណ្ណោះទេ លោកថែមទាំងណែនាំឲ្យអ្នកភូមិអំពីបច្ចេកទេសដាំដើម ឈើច្រើនប្រភេទទៀតផង។ បច្ចុប្បន្ន គ្រួសារជាច្រើនភូមិមានអាហារគ្រប់គ្រាន់និងធ្វើមានផងដែរ”។

មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែប៉ុណ្នោះទេ ប្តីប្រពន្ធលោក A Hler ថែមទាំងយក ចិត្តទុកដាក់បង្រៀនប្រដៅនិងចិញ្ចឹមឲ្យកូនរបស់ខ្លួនបំពេញល្អការសិក្សារៀនសូត្រ។ លោកមានកូនប្រុសពីរនាក់និងស្រីពីរនាក់ ហើយឥឡូវនេះបានធំដឹងក្តីមានការងារ ធ្វើល្អ។ លោក Dinh Thu កម្មាភិបាលឃុំ Dak Mar បានឲ្យដឹងថា៖

“លោក A Hler តែងតែព្យាមផ្សព្វផ្សាយឲ្យអ្នកភូមិចេះរៀនសូត្រនូវចំណេះវិជ្ជានិង របៀបរកស៊ីផងដែរ។លោកក៏ឧស្សាក្នុងការណែនាំនូវវិធានការវិទ្យា សាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការធ្វើផលិត។ ឆ្នាំ២០១៦ លោក A Hler បានអ្នកភូមិជ្រើសរើសជា អ្នកមានកិត្យានុភាពក្នុងភូមិនិងជាអ្នកមានកិត្យានុភាពក្នុងឃុំទៀតផង”។

      ដោយមានសិក្សារៀនសូត្រតាមរូបសណ្ឋាននិងរបៀបធ្វើរបស់លោក A Hler នោះ រហូតមកដល់បច្ចុប្បន្ន គ្រួសារសឹងទាំងអស់ក្នុងភូមិ Kon Kolok សុទ្ធតែបានផ្សា ភ្ជាប់ជាមួយដើមឈើឧស្សាហកកម្ម។ មានចំណូលស្ថិរភាព ភូមិ Kon Kolok នៃជន ជាតិ Xe Dang បច្ចុប្បន្នគ្មានគ្រួសារក្រីក្រទេ។ចលនាប្រឡងប្រណាំងធ្វើផលិតកម្មបាន រីកសាយភាយទៅដល់គ្រួសារវ័យក្មេង។ អ្នកភូមិទាំងអស់គ្នា នរ ណាក៏មានការខិតខំ រួមផុតពីភាពក្រីក្រតាមរយៈកម្លាំងនិងបញ្ញារបស់ខ្លួនអភិវឌ្ឍ ន៍ផ្នែកកសិកម្មតាមទិស និរន្តរភាព រួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរធូ ធារពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ