Dinh Tut ឧបករណ៍តន្ត្រីប្រជាប្រិយរបស់ជនជាតិ Gie Trieng

(VOVworld)-ជនជាតិ Gie Trieng តាំងទីលំនៅភាគច្រើននៅភាគខាងជើងនៃ​
បណ្តាខេត្ត Tay Nguyen ដោយមានចំនួនប្រជាជនជិត ៣ម៉ឺន៣ពាន់នាក់។
ដោយឡែក នៅស្រុកភ្នំ Nam Giang ខេត្ត Quang Nam គឺមានចំនួនជនជាតិ
Gie Trieng ជិត២ ម៉ឺននាក់។ ក្នុងជីវភាពវប្បធម៌របស់ជនជាតិនេះ សិល្បៈ
សម្តែងប្រជាប្រិយជាប្រភេទតន្ត្រីសម្បូរបែបដែល ក្នុងនោះមាន Dinh Tut។
 Dinh Tut ជាឧបករណ៍ភ្លេងមួយប្រភេទ សាមញ្ញប៉ុន្តែមានសម្លេងគ្រលួចរួម
ជាមួយការសម្តែងជាក្រុមៗ ដោយមានការរួមបញ្ចូលរវាងភ្លេង របាំជាមួយនឹង
សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Gie Triengទៀតផង ។

Dinh Tut ឧបករណ៍តន្ត្រីប្រជាប្រិយរបស់ជនជាតិ Gie Trieng - ảnh 1
ជនជាតិ Gie Trieng ជាមួយនឹងស្រឡៃ Dinh Tut

        ប្រហែលជាផ្តើមចេញពីសម្លេងផ្លុំក្នុងបំពង់ពកដើម្បីហៅព្រលឹងស្រូវក្នុងពិធី
អំណររដូវអំណោយផលហើយបណ្តើរៗបានក្លាយទៅជាចង្វាក់ភ្លេងដោយឡែក
របស់ជនជាតិ Gie Trieng។ ឆ្លងកាត់ច្រើនដំណាក់កាលមក ជនជាតិ Gie Trieng
នៅរក្សាបាន ទំនៀមទម្លាប់វប្បធម៌ច្រើន ក្នុងនោះមានតន្ត្រីប្រពៃណី ជាពិសេសគឺ
តម្លៃរបស់ប្រ ភេទស្រឡៃ Dinh Tut ដែលធ្វើឲ្យជីវភាពវប្បធម៌ស្មារតីរបស់ពួកគេ
កាន់តែសម្បូរបែបថែមទៀត។​ពួកគេចាត់ទុកតូរ្យតន្ត្រីជាក្តីសប្បាយនិងជាសកម្ម
ភាពមិនអាចខ្វះបានក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ។ ហើយតូរ្យតន្ត្រីបានរួមចំណែក
កសាងឃ្លាំងសិល្បៈដ៏សម្បូរ បែបរបស់ជនជាតិ Gie Trieng ។​ឃ្លាំងសិល្បៈនោះគឺ
មិនអាចខ្វះនូវឧបករណ៍តន្ត្រី ដែលផ្សាភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់គេដែល
ក្នុងចំណោមនោះគឺ Dinh Tut។ Dinh Tut របស់ជនជាតិ Gie Trieng និយាយរួមនិង
ជាផ្នែកមួយនៃជនជាតិ Gie Trieng នៅតំបន់ដី Quang Nam និយាយដោយឡែក
សុទ្ធតែបានចាត់ទុកជាប្រភេទឧបករ ណ៍ពីរោះបំផុត ដែលបានប្រើប្រាស់ពេញ
និយមក្នុងពិធីបុណ្យទូរទៅ។ ឧបករណ៍ តន្ត្រីនេះបានធ្វើពីពកបានជាគេហៅថា
Dinh។ ហើយក្នុងចំណោមប្រភេទឧបករណ៍ តន្ត្រីត្រកូល Dinh នេះ គឺ Dinh Tut
បានផ្សាភ្ជាប់ជាមួយជនជាតិ Gie Trieng អស់ មួយជីវិត។ ពួកគេប្រសូត្រឡើង
ក្នុងសម្លេងអំណររបស់ Dinh Tut គេរៀបអាពាហ៍ ពិពាហ៍ក៏ក្នុងសម្លេង Dinh Tut
ពោលគឺក្តីសប្បាយឬការទុក្ខព្រួយរបស់អ្នកភូមិ Gie Trieng គឺ​ តែងតែផ្សាភ្ជាប់
ជាមួយនឹងសម្លេង Dinh Tut ផងដែរ។ ក្នុងសិល្បៈតន្ត្រីរបស់ ជនជាតិ Gie Trieng
 ដើម្បីមានឈុត Dinh Tut ពីរោះ ត្រូវមានអ្នកចេះជ្រើសរើស ពកខ្ចី កាត់ជា៦
បំពង់ដែលវែង ខ្លីខុសពីគ្នា ហើយចិតឲ្យស្រួចចុងម្ខាងហើយម្ខាងទៀតធម្មតា។
 បំពង់ នីមួយៗបង្កើតឡើងបទភ្លេង Dinh Tut ដែលបានប្រជាជនប្រើប្រាស់និង
ផ្ទេរ រទៅ ជំនាន់ក្រោយរបៀបធ្វើផងដែរ។ លោក Zo Ram Nhia នៅទីរួមស្រុក​
Thach My ស្រុក Nam Giang ខេត្ត Quang Nam បានឲ្យដឹងថា៖

        “ផ្តើមពីការកាប់ពកជា៦បំពង់ពីធំដល់តូច។ បំពង់ធំវែងជាងនិងបំពង់តូច
ខ្លីជាង ។​បន្ទាប់មកទើបផ្លំ។ ជីដូនជីតាយើងមុននេះតែងប្រើ Dinh Tut ក្នុងពិធី
បុណ្យធំៗ។ ហើយជារៀងរាល់ឆ្នាំ គឺជិតដល់ចូលឆ្នាំថ្មីគឺអ្នកភូមិនាំគ្នាត្រៀម
Dinh Tut ផ្លុំដែរ”។

        សម្រាប់ពិធីបុណ្យប្រជាប្រិយដូចជា បុណ្យអំណរស្រូវថ្មី បុណ្យសែនព្រេន
 ទេវតានិងសកម្មភាពសហគមន៍នៅផ្ទះ Rong គឺមិនអាចខ្វះបានឡើយឧបករណ៍
តូរតន្ត្រីប្រជាប្រិយ Dinh Tut ឡើយ។​ នៅក្នុងពិធីបុណ្យធំៗ ខណៈដែលសូរសម្លេង
គងបានលាន់លឺ ប្រុស៦នាក់ក្នុងសម្លៀកបំពាក់ស្អាតបាត ផ្លុំ Dinh Tut ផង និងរួម
 ជាមួយនារីៗរាំតាមចង្វាក់ហើយចាប់ផ្តើមសម្តែង Dinh Tut ក្នុងក្តីសប្បាយរីករាយ
 របស់អ្នកភូមិ។ អ្នកស្រី Hien Tiep នៅទីរួមស្រុក Thach My ស្រុក Nam Giang
 ខេត្ត Quang Nam បានចែករំលែកថា៖

        “រាំ Dinh Tut ជាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Gie Trieng ។ សម្រាប់
ជំ​នាន់វ័យក្មេងគឺចូលរួមដើម្បីរៀនសូត្រនិងរក្សារបាំ Dinh Tut កុំឲ្យសាបសូន្យនា
ពេលអនាគត”។

        Dinh Tut ជាប្រភេទឧបករណ៍តន្ត្រីប្រពៃណីមានចរិតលក្ខណៈសហគមន៍
ខ្ពស់ ។ នៅពេលសម្តែង​Dinh Tut គឺត្រូវការមនុស្សពី៦ទៅដល់៨នាក់ចូលរួម។ បើ
យោង តាមអ្នកចាស់ទុំក្នុងភូមិ ជនជាតិ Gie Trieng មានរបាំ Dinh Tut ចំនួន៨បទ
 ហើយ បទនីមួយៗគឺភ្ជាប់ជាមួយអត្ថន័យមួយ ហើយចង្វាក់និងក្បូរក្បាច់ក៏ខុសពី
គ្នាដែរ។ ជនជាតិ Gie Trieng បានចាត់ទុក Dinh Tut ជាផ្នែកមួយក្នុងជីវភាពរស់
នៅរបស់គេ។ ពីកូនក្មេងទៅដល់អ្នកចាស់ទុំស្ទើតែទាំងអស់សុទ្ធតែចេះផ្លុំ Dinh Tut
 ។ គេផ្លុំនៅក្នុង ពិធីបុណ្យនានា ផ្លុំពេលធ្វើស្រែចំការ សម្បីតែក្នុងពេលសម្រាក់ពួក
គេផ្លុំ Dinh Tut ដែរ។ លោក Zo Ram Vanh នៅទីរួមស្រុក Thach My ស្រុក Nam
Giang ខេត្ត Quang Nam បានចាត់ទុកថា៖

        “ផ្លុំ Dinh Tut គឺមិនងាយស្រួលទេ ដូច្នេះត្រូវរៀនរបៀបផ្លុំពីចាស់ទុំក្នុងភូមិ។
តាមទស្សនៈទានរបស់ជនជាតិ Gie Trieng នោះ កូន​ចៅដែលបានចេះផ្លុំ Dinh Tut
គឺកាន់តែមាំមួនពីមួយថ្ងៃទៅមួយថ្ងៃ”។

        ឆ្លងតាមរយៈការផ្លាស់ប្តូររបស់ពេលវេលា រហូតមកដល់បច្ចុប្បន្នជនជាតិ
 Gie Trieng នៅរក្សាបានលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួននិងទំនៀម
ទម្លាប់រស់ នៅក្នុងសហគន៍។ ខណៈដែលបុណ្យតេតប្រពៃណីមកដល់ម្តងៗ ឬ
បុណ្យឡើងផ្ទះថ្មី សម្លេងគងឃ្មោះនិងសម្លេងស្រឡៃ Dinh Tut បានលាន់លឺពេញ
ព្រៃ។ សម្លេង Dinh Tut របស់ប្រុសៗនឹងបន្តគ្រលួចស៊ីចង្វាក់ជាមួយក្បាច់របាំ
របស់នារីៗនោះគឺផ្នែក មួយដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃរបស់ជន
ជាតិ Gie Trieng បច្ចុប្បន្ន ឡើយ៕


       

ប្រតិកម្មទៅវិញ

ផ្សេងៗ